Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆ្លង​ចរន្ត​អគ្គីសនី​ឆក់​ស្លាប់​ស្ត្រី​ម្នាក់ និង​ឆេះ​ឃ្លាំង​អេតចាយ

spot_img

បន្ទាយមានជ័យ ៖ ស្ត្រី​ម្នាក់​បាន​ស្លាប់​ដោយសារ​ខ្សែភ្លើង​ឆក់ ខណៈពេល​កំពុង​ភ្លៀង​ស្រិចៗ នៅក្នុង​ឃ្លាំង​លក់​ទិញ​អេតចាយ​មួយ​កាលពី​ម៉ោង ៨ និង​២៤​នាទី ថ្ងៃទី​៣០ ខែ​មករា ឆ្នាំ​២០១៨ នៅ​ភូមិ​ភ្នំ​តូច​ជើង ឃុំ​ភ្នំ​តូច ស្រុក​មង្គល​បូរី ខេត្ត បន្ទាយមានជ័យ​។ ឃ្លាំង​នោះ​ក៏​ឆេះ​អស់​ខ្លះ​ដែរ​។​

​លោក​វរសេនីយ៍ ស៊ិន ណារ៉ាក់ អធិការនគរបាល​ស្រុក​មង្គល​បូរី បានឲ្យដឹងថា ៖ ជនរងគ្រោះ​មានឈ្មោះ ធូ តាំង​ហូ​វ ហៅ​តាំង ភេទ​ស្រី អាយុ​៤៧​ឆ្នាំ ជា​ស្ត្រី​មេម៉ាយ​មាន​កូនប្រុស ស្រី​ចំនួន​៣​នាក់ រស់នៅ​ភូមិ​ដូចខាងលើ​។ មុនពេល​កើតហេតុ​ជនរងគ្រោះ​បាន​ដេក​នៅក្នុង​បន្ទប់ ក៏​ឃើញ​មាន​ផ្សែងភ្លើង​ហុយ​ចេញពី​ក្នុងនោះ​។ ពេលនោះ មាន​មនុស្ស​និង​កម្លាំង​នគរបាល​នៅក្បែរៗ​បាន​ជួយ​ពន្លត់ ហើយ​បន្ទាប់មក​ក៏​មាន​រថយន្ត​ពន្លត់​អគ្គីភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ចំនួន​៣​គ្រឿង ជួយ​អន្តរាគមន៍​បាច​និង​បាញ់​ទឹក​ពន្លត់ ទើប​រលត់​អស់ មិន​រាលដាល​ឆេះ​ទាំង​ស្រុង​នូវ​សម្ភារៈ​ក្នុង​ឃ្លាំង​និង​រាល​ឆេះ​ផ្ទះ​ពលរដ្ឋ​ជិតខាង​ឡើយ​។ នគរបាល​អោយ​ដឹងថា ៖ ការឆេះ​បាន​ខូចខាត​សម្ភារៈ មាន​ម៉ាស៊ីនត្រជាក់​១​គ្រឿង​,​គ្រែ​ដេក​១,​ពួក​១​និង​ភួយ​១​។​

​លោក​វរសេនីយ៍ ស៊ិន ណារ៉ាក់ បាន​បាន​បញ្ជាក់បន្ថែម​ថា ៖ តាម​ការ​ពិនិត្យ​នៅ​លើស​ព​ឃើញ​មាន​ខ្សែភ្លើង​ព័ទ្ធ​លើ​ខ្លួន ។ ដូច្នេះ​បើ​តាម​ការសន្និដ្ឋាន​ជំ​ហ៊ាន​ដំបូង សង្ស័យ​ជនរងគ្រោះ​គាត់​យក​ឌុយ​ខ្សែភ្លើង​ដោត​នឹង​ព្រី​ភ្លើង បណ្តាល​ឲ្យ​ទុស្សេ​ឆេះ​ហើយ​ឆក់​ស្លាប់​៕​ ដោយ ៖ បន្ទាយ​

 

spot_img
×