Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សូម​សរសើរ​ទំហំ​ចិត្ត​បុរស​នេះ​ណាស់​! ប្រថុយ​ជីវិត​ចូល​រុករក​ក្មេងស្រី​រងគ្រោះ​ជាប់គាំង​ក្នុង​ភ្លើង​ឆេះ ទម្រាំ​រកឃើញ​ក្នុង​ឡៅតឿ បី​រត់​មករក​ឡានពេទ្យ តែ​គួរ​ឲ្យ​សោកស្តាយ​ដែល​…. (​វីដេអូ​)

spot_img

​ភ្នំពេញ​៖ ប្រិយមិត្ដទ​ទួល​ជ្រាប​រួចមកហើយ ដែល​កាល​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០២០ មាន​ករណី​អគ្គិភ័យ​ឆេះ​ផ្ទះ​លក់​ហ្គាស​យ៉ាង​សន្ធោសន្ធៅ នៅតាម​បណ្ដា​យ​ផ្លូវ​លេខ​៦៣ សង្កាត់​ផ្សារ​ថ្មី​ទី​៣ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ដែល​បណ្ដាល​ធ្វើ​ឲ្យ​មនុស្ស​ចំនួន ៤​នាក់ ស្លាប់បាត់​បង់ជីវិត (​ក្នុងនោះ​មានកូន​ប្រុស​ស្រី​ម្ចាស់ផ្ទះ​២​នាក់​) និង​៥​នាក់​ទៀត (​ក្នុងនោះ​មាន​ទាំង​ម្ចាស់ផ្ទះ និង​កម្មករ​) ទទួលរង​របួសធ្ងន់​ស្រាល​។​

​យ៉ាងណាមិញ សម្រាប់​ប្រតិបត្តិការ​ជួយសង្គ្រោះ​វិញ ឃើញថា​គួរ​ឲ្យ​កោតសរសើរ​ជាខ្លាំង ចំពោះ​កម្លាំង​ពន្លត់​អគ្គិភ័យ និង​ឡានពេទ្យ ដែល​បាន​ខិតខំ​យ៉ាង​សស្រាក់សស្រាំ ក្នុងការ​ជួយសង្គ្រោះ និង​ពន្ធ​ត់ ដោយ​ពុំ​គិតពី​គ្រោះថ្នាក់​នោះឡើយ​។ ប៉ុន្តែ ទោះយ៉ាងណា ក្នុងនោះ គេ​បាន​រិះគន់​ទៅលើ​ចំណុច​អវិជ្ជមាន​មួយ គឺ​ត្រង់​ថា​ឡានពេទ្យ​បែរជា​គ្មាន​អុកស៊ីហ្សែន​ភ្ជាប់​មកជា​មួយ នៅក្នុង​អំឡុង​នៃ​ប្រតិបត្តិការ​ជួយសង្គ្រោះ​ដ៏​ប្រឈម​នឹង​គ្រោះថ្នាក់​បំផុត​នេះ​។​

​ការរិះគន់​នេះ​បានកើត​ឡើង គឺ​ខណៈពេល​បុរស​ម្នាក់​ដែល​ត្រូវបាន​ចាត់ទុកថា​ជា​វីរៈបុរស ដែល​បាន​ប្រថុយ​ជីវិត​ទៅ​រុករក​ក្មេងស្រី​កូន​ម្ចាស់ផ្ទះ ដែល​ជាប់គាំង​នៅក្នុង​បន្ទប់​ឡៅតឿ និង​បី​ចុះមករ​ត់រក​ឡានពេទ្យ​ទាំង​ត្រដាបត្រដួស​បំផុត ខណៈដែល​គេ​ដឹងថា​ក្មេងស្រី​រងគ្រោះ​នៅមាន​ដង្ហើម​នៅឡើយ​។ ប៉ុន្តែ អ្វី​គួរ​ឲ្យ​សោកស្តាយ គឺ​នាង​បាន​ផុតដង្ហើម ស្របពេល​ដែល​យមក​ដល់​ឡានពេទ្យ ដែល​គេ​ពុំ​ឃើញ​មាន​អុកស៊ីហ្សែន​។​

​បុរស​ខាងលើ​នោះ ត្រូវបាន​អ្នកប្រើប្រាស់​បណ្តាញ​សង្គម ប្រាប់​ឲ្យ​ដឹងថា គាត់​មានឈ្មោះ ហាក់ ដា​រ៉ា (​ហៅ​អា​ខ្លាង​) ។ ផ្ទះ​របស់គាត់​នៅជាប់​កែង​ផ្លូវ​លេខ​២០០ ដែល​ម្ដុំ​នោះគេ​ហៅថា​ស្រែអំបិល នៅ​ជិត​សាលា​អា​រី​យ៉ង់​(​សាលា​បារាំង​នៅ​ជិត​ផ្សារ​អូ​ឫស្សី​) ។ គាត់​ជា​សិស្ស​រៀន​នៅ​សាលា​ភ្នំ​ដូនពេញ និង​សាលា​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ និង​ក៏​ជា​ក្រុមអ្នកលេង​ម៉ូតូ​ប្រណាំង​ផងដែរ​។​

​នេះ​ជា​ចំណុច​អវិជ្ជមាន​មួយ ដែល​គេ​រិះគន់ ដើម្បី​ឲ្យ​មានការ​យកចិត្តទុកដាក់ នៅក្នុង​ហេតុការណ៍​ក្រោយៗ​ប៉ុណ្ណោះ​។ តែ​យ៉ាងណា យើង​ក៏​សូម​កោតសរសើរ​យ៉ាងខ្លាំង ចំពោះ​កម្លាំង​ពាក់ព័ន្ធ​ទាំងអស់ ដែល​បាន​ចុះជួយ​សង្គ្រោះ​នៅក្នុង​ហេតុការណ៍​សោកនាដកម្ម​នេះ​៕ ដោយ​៖ លឹម ហុង​


spot_img
×