Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការបង្កបង្កើន​ស្រូវស្រាល របស់​កសិករ មាន​សន្ទុះ​លើស​ផែនការ គិត​ត្រឹម​ខែកក្កដា នៅ​បាត់ដំបង​

spot_img

​បាត់ដំបង​៖ ការ​បង្កបង្កើនផល​ស្រូវស្រាល​របស់​ប្រជាកសិករ បាន​មាន​សន្ទុះ​លើស​ផែនការ បើ​គិត​ត្រឹម​ជាង​ពាក់កណ្ដាល​ខែកក្កដា ឆ្នាំ​២០២០ នៅក្នុង​ខេត្តបាត់ដំបង ទោះបីជា​ល្បាយ​ទឹកភ្លៀង​មានការ​ថយចុះ​ជាង​ឆ្នាំ​កន្លងទៅ​ក៏ដោយ​។​

​លោក ឈឹម វ​ជ្ជ​រ៉ា ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ប្រាប់​ឲ្យ​ដឹងថា នៅ​ដើមឆ្នាំ​២០២០​នេះ បរិមាណ​ទឹកភ្លៀង​ធ្លាក់ នៅក្នុង​ខេត្តបាត់ដំបង បើ​គិត​ត្រឹម​រយៈពេល​ពាក់​កណ្ដាលខែ​កក្កដា បាន​មានការ​ថយចុះ​ជាង​ឆ្នាំ​កន្លងទៅ ប៉ុន្តែ​ការបង្កបង្កើន​ស្រូវ​មាន​សន្ទុះ​ខ្លាំង ដោយ​ការ​ធ្វើស្រែ​គ្រប់​ប្រភេទ​សម្រេចបាន ជាង​៧០​ភាគរយ​នៃ​ផែនការ​។ ដោយឡែក​នៅ​ឆ្នាំ​២០២០​នេះ មន្ទីរ​កសិកម្ម បានដាក់​ផែនការ​ធ្វើ​ស្រូវប្រាំង ចាប់ពី​ខែមេសា ដល់​ខែតុលា ឆ្នាំ​២០២០ ធ្វើ​ឲ្យ​បាន​ប្រមាណ​១០​ម៉ឺន​ហិកតា ប៉ុន្តែ​គិត​មកដល់​ជាង​ពាក់​កណ្ដាលខែ​កក​ក្កដា កសិករ​បានធ្វើ​ស្រូវស្រាល​កើនឡើង​ដល់​ជាង​១៦​ម៉ឺន​ហិកតា គឺ​លើស​ផែនការ​ច្រើន ។​

​លោក ឈឹម វ​ជ្ជ​រ៉ា បាន​បញ្ជាក់ថា បើទោះបី​មាន​ភ្លៀង​ធ្លាក់​រាយប៉ាយ សឹង​គ្រប់​តំបន់ ប៉ុន្តែ​រហូតមក​ដល់ពេលនេះ ក៏មាន​ស្រូវ​របស់​កសិករ​ក្នុង​ខេត្តបាត់ដំបង បាន​ជួប​នូវ​បញ្ហា​ខ្វះខាត​ទឹក​សម្រាប់​ស្រោចស្រព​ជា​បណ្ដើរៗ​ផងដែរ ប៉ុន្តែ​មិនទាន់មាន​សភាព​ធ្ងន់ធ្ងរ ។​

​គួរបញ្ជាក់​ផងដែរ​ថា ក្នុងឱកាស​ចុះ​ពិនិត្យមើល​ការផលិត​ស្រូវពូជ ប្រភេទ​សែន​ក្រអូប របស់​មន្ទីរ​កសិកម្ម​ខេត្ត នៅ​ចំណុច​អាង​ពោធិ៍ ស្ថិតក្នុង​សង្កាត់​អូរ​ម៉ា​ល់ ក្រុង​បាត់ដំបង​។ ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង បាន​មានប្រសាសន៍​ជំរុញ​ទៅ​មន្ទីរ​ពាក់ព័ន្ធ និង​អាជ្ញាធរ​មូលដ្ឋាន ខិតខំ​ជួយ​ដោះស្រាយ​បញ្ហា​ខ្វះខាត​ទឹក​ដាក់​ស្រែ​របស់​កសិករ នៅ​ទូទាំង​ខេត្ត​ឲ្យ​អស់ពី​លទ្ធភាព ៕ ដោយ​៖​អ៊ុង​សា​រុំ​

spot_img
×