Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ចិន​អនុ​ញ្ញា​ឲ្យ​រោងភាពយន្ត​បើក​ដំណើរការ​វិញ ក្រោយពេល​បិទ​អស់ ៦​ខែ​ដោយសារ COVID-19

spot_img

​រោងភាពយន្ត​នៅក្នុង​ប្រទេស​ចិន​បាន​ចាប់​បើក​ដំណើរការ​វិញ​ហើយ ក្រោយពេល​បិទ​អស់​រយៈពេល ៦​ខែ ដើម្បី​ជួយ​ទប់ស្កាត់​ការ​រាតត្បាត​នៃ​វីរុស​កូ​រ៉ូ​ណា​។​

​រដ្ឋបាល​ភាពយន្ត​ចិន​បាន​និយាយថា រោងភាពយន្ត​នៅ​តំបន់​មាន​ហានិភ័យ​ទាប អាច​បើក​ដំណើរការ​វិញ​បាន​ចាប់ពី​ថ្ងៃនេះ​តទៅ​។​

​ដោយសារតែ​ចិន​មាន​ការឆ្លង​ប្រចាំថ្ងៃ​តិច និង​ត្រូវគេ​ចាត់ទុកថា​មាន​ហានិភ័យ​ទាប រោងភាពយន្ត​ទាំងអស់​ត្រូវគេ​រំពឹងថា​នឹងមាន​ការបើក​ទូទាំងប្រទេស​។​

​រោងកុន​ចិន​រង​ការប៉ះពាល់​យ៉ាងខ្លាំង​ដោយសារតែ​ការបិទទ្វារ ដែល​ចាប់ផ្តើម​នៅក្នុង​ខែមករា ដោយមាន​រោងកុន​ជាច្រើន​ត្រូវ​បង្ខំចិត្ត​ឈប់​ធ្វើ​ជំនួយ​តែម្តង ដោយសារតែ​វិបត្តិ​កូ​រ៉ូ​ណា​។​

​អ្នក​ចូលទៅ​មើល​កុន​ត្រូវធ្វើ​ការពិនិត្យ​កម្តៅ និង​ត្រូវ​ពាក់​ម៉ាស​គ្រប់ពេលវេលា រួមទាំង​បុគ្គលិក​រោងកុន​ផងដែរ​។​

​ចំពោះ​សំបុត្រ​កុន​វិញ ត្រូវធ្វើ​ការទិញ​តាម​អន​ឡាញ ហើយ​អ្នក​ចូល​ទស្សនា​ត្រូវ​អង្គុយ​នៅ​ឲ្យ​ឆ្ងាយ​ពីគ្នា​យ៉ាងតិច ១​ម៉ោង​។​

​ដោយសារតែ​មានការ​រឹតបន្តឹង មិនមាន​ការលក់​អាហារ ឬ​ភេសជ្ជៈ​ឡើង​នៅក្នុង​រោងកុន​។​

​សូមបញ្ជាក់ថា ចិន ដែលជា​កន្លែង​ផ្ទុះ​របស់​វីរុស​កូ​រ៉ូ​ណា គឺជា​ទីផ្សារ​ភាពយន្ត​ធំ​បំផុត​លំដាប់​ទី ២ របស់​ពិភពលោក ដោយ​រោងកុន​ទាំងអស់​ក្នុងប្រទេស​ចិន​រកចំណូលបាន ៩,២​ពាន់​លាន​ដុល្លា កាលពី​ឆ្នាំ ២០១៩៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ BBC

spot_img
×