Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត ៖ ចាត់វិធានការ​ចុះ​ត្រួតពិនិត្យ តាម​គ្រប់​ទីតាំង​ក្លឹប​កម្សាន្ត ខារ៉ាអូខេ ថា​តើ​ក្លឹប​ទាំងនោះ​បើក​ដំណើរ គឺ​ត្រូវតែ​កែប្រែ​ទៅជា​ភោជនីយដ្ឋាន​

spot_img

​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​២០ ខែកក្កដា ឆ្នាំ​២០២០ ឯកឧត្តម ឧ​ត្ត​ម​សេនីយ​ឯក ស ថេត អគ្គ​ស្នងការរង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ និង​វិធាន​ការចុះអនុវត្ត ត្រួតពិនិត្យ​តាម​បណ្តា​ក្លឹប​កំសាន្ត ខារ៉ាអូខេ ដើម្បី​ធ្វើការ​ណែនាំ អប់រំ និង​ផ្សព្វផ្សាយ​វិធានការ​របស់​ក្រសួងសុខាភិបាល និង​សេចក្តីជូនដំណឹង​របស់​សាលា​រាជធានី​ភ្នំពេញ ដើម្បី​រៀបចំ​ប្រែក្លាយ​ទីកន្លែង​ទាំងនោះ​ទៅជា​ភោជនីយដ្ឋាន ដើម្បី​ចូលរួម​សហការគ្នា ក្នុងការ​បង្ការ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​វីរុស​កូ​វីដ​១៩ ។​

​ក្នុងឱកាស​នោះដែរ​លោក លោកស្រី​ស្នងការរង លោក​អធិការនគរបាល​ខណ្ឌ​ទាំង​១៤ បាន​ចូលរួម​មតិយោបល់ ផ្តល់​របាយការណ៍ ចាត់វិធានការ​ចុះ​ត្រួតពិនិត្យ​ជាប្រចាំ តាម​គ្រប់​ទីតាំង​ក្លឹប​កម្សាន្ត ខារ៉ាអូខេ ដើម្បី​ឲ្យ​មាន​ភាពច្បាស់លាស់​ថា ក្លឹប​ទាំងនោះ​បើ​បើក​ដំណើរ គឺ​ត្រូវតែ​កែប្រែ​ទៅជា​ភោជនីយ៍ដ្ឋាន ដោយ​គោរព​តាម​សេចក្តីណែនាំ​របស់​សាលា​រាជធានី​ភ្នំពេញ ។​

​ឯកឧត្តម​ស្នងការ បានផ្តល់​មតិ​ណែនាំ​ជាច្រើន​ដល់​បណ្តា​អធិការ​ខណ្ឌ​ទាំងអស់ ត្រូវតែ​រៀបចំ​កម្លាំង​ចុះ​ត្រួតពិនិត្យ​ជាប្រចាំ តាម​គ្រប់​ទី​តាំ​ក្លឹប​កម្សាន្ត ខារ៉ាអូខេ ចៀសវាង​ការលួចបើក​ដោយ​ផ្ទុយ​នឹង​សេចក្តីណែនាំ ដែក​អាច​បង្ក​ឲ្យ​មាន​ការឆ្លង​រាលដាល​វីរុស​កូ​វីដ ១៩ ។​

​ជាមួយ​នោះដែរ​ឯកឧត្តម​ស្នងការ បាន​ណែនាំ​ដល់​លោក​ស្នងការរង ការិយាល័យ​បង្ការ​អគ្គិភ័យ ត្រូវ​បង្កើន​ការចុះ​ណែនាំ​អប់រំ​ជាប្រចាំ​ដល់​អ្នក​ប្រកបមុខរបរ ដែល​ងាយ​រងគ្រោះ​ដូចជា​ស្ថានីយ៍​លក់​ប្រេង ទីតាំង​លក់ និង​បញ្ចូល​ហ្គាស ជាពិសេស​ទីតាំង​ដែល​ងាយ​រងគ្រោះ​ផ្សេងៗ​ទៀត ហើយ​ទាំងនោះ​គួរតែមាន​បំពង់​ពន្លត់​អគ្គិភ័យ ដើម្បី​ត្រៀម​ជួយសង្គ្រោះ​បឋម ក្នុងករណី​ដែលមាន​អគ្គិភ័យ​កើត​ឡើយ​ជាយថាហេតុ ។​

​ចំណែកឯ​ករណី​គ្រឿងញៀន​វិញ ទោះជា​មួយរយ​:​ពេល​កន្លងមកនេះ​ការិយាល័យ​ជំនាញ បានធ្វើការ​ស្រាវជ្រាវ និង​បង្ក្រាបបាន​ជាច្រើន​ករណី និង​ជាច្រើន​ទីតាំង ដែល​បាន​លួចលាក់​ប្រើប្រាស់​និង​ជួញដូរ​គ្រឿងញៀន ឯកឧត្តម​ស្នងការ បាន​សង្កត់ធ្ងន់​លើ​បញ្ហា​នេះ​ដល់​ការិយាល័យ​ជំនាញ និង​តាម​បណ្តា​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទាំង​១៤ ត្រូវ​តាមដាន​ស្រាវជ្រាវ​រកមុខ​សញ្ញា និង​ទីតាំង​ដែល​ជួញដូរ​គ្រឿងញៀន ទាំង​ទ្រង់ទ្រាយ​តូច និង​ទ្រង់ទ្រាយ​ធំ ។​

​ជា​កិច្ចបញ្ចប់​ឯកឧត្តម​ស្នងការ​បាន​ណែនាំ​ដល់​ស្នងការរង និង​អធិការ​ទាំងអស់​ត្រូវយក​ចិត្ត​ទុកដាក់​ខ្ពស់ ក្នុងការ​ការពារ​សុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ ជាពិសេស​តាមដាន ស្រាវជ្រាវ​កំណត់​មុខសញ្ញា ដើម្បី​បង្ការ ទប់ស្កាត់ និង​បង្ក្រាប​រាល់​បទល្មើស​នានា​ដែល​កើតមានឡើង​៕
​ដោយ​៖​កូ​ឡាប​

spot_img
×