Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ខ្លោចចិត្ត​! អុំ​ស្រី ទ្រី​ដា​ណា និង ទ្រី​សុ​ផានិត ស្រក់​ទឹកភ្នែក​លើកដៃ​អង្វរ​ក្មួយ​ទាំងពីរ ឈប់​ឈ្លោះ​ហែកហួរ​គ្នា​ទៀត​ទៅ ព្រោះ​សុទ្ធតែ​បងប្អូន​ខ្លួនឯង (​វីដេអូ​)

spot_img

​ភ្នំពេញ​៖ កាល​ម្សិលមិញ នារី​ស្រស់ស្អាត​ម្នាក់​ដែល​គេ​ស្គាល់​ថា ត្រូវជា​បងស្រី​បង្កើត​របស់​ថៅកែ​ពេជ្រ ទ្រី ដា​ណា ដែលមាន​ឈ្មោះថា ទ្រី សុ​ផានិត បានចេញ​វីដេអូ​វាយប្រហារ​រិះគន់​យ៉ាងខ្លាំងៗ ទៅលើ​ប្អូនស្រី​របស់ខ្លួន និង​ព្រមទាំង​ប្រើពាក្យ​មិន​ពិ​រោះ​ស្តាប់​ថែមទៀត​ផង ដែល​ធ្វើ​ឲ្យ​មហាជន​មានការ​ភ្ញាក់ផ្អើល រហូត​នាំ​ឲ្យ​គេ​បញ្ចេញមតិ​ទាំង​ហួសចិត្ត​ថា រឿង​បងប្អូន​មិនគួរណា​យកមក​ហែកហួរ​បែបនេះ​ទេ​។​

​ដោយ​អត់ទ្រាំ​នឹង​ទង្វើ​វាយប្រហារ​របស់​ស្រី​ខ្លួន ដែល​នៅ​សុខៗ បង្កើត​រឿង​បែបនេះ​ឡើង អ្នកនាង ទ្រី ដា​ណា និង​ស្វាមី ក៏​បានចេញ​វីដេអូ Live ប្រតិកម្ម​តប​ទៅវិញ ដោយ​ក្នុងនោះ អ្នកនាង ទ្រី ដា​ណា បាន​និយាយថា «​មនុស្ស​ដូច​ខ្ញុំ​សុំ​យក​ច្បាប់​ប្រទេស​មក​ដោះស្រាយ ជួបគ្នា​ឆាប់ៗ​នេះ​នៅ​ក្រសួង ហើយ​ខ្ញុំ​ក៏​សង្ឃឹមទុក​មុន​ថា ច្បាប់​នឹង​ជួយ​ដោះស្រាយ​រក​យុតិធម៌​អោយ​ខ្ញុំ​បាន​» ។​

​ក្រោយ​ឃើញ​បងប្អូន​ស្រី​ទាំងពីរ​របស់ខ្លួន ឈ្លោះ​ហែកហួរ​គ្នា​បែបនេះ ប្អូនប្រុស​ពៅ​អ្នក​ទាំងពីរ​ដែលមាន​ឈ្មោះ ទ្រី វេ​យោ បាន​ចេញមុខ​គាំទ្រ​អ្នកនាង ទ្រី ដា​ណា និង​ច្រានចោល​រាល់​ពាក្យសម្តី​វាយប្រហារ​របស់​បងស្រី​ធំ​របស់ខ្លួន ដែល​បាន​ចោទ​មកលើ​អ្នកនាង ទ្រី ដា​ណា ដែលជា​មនុស្ស​តែងតែ​ធ្វើ​នូវ​អំពើ​ល្អជា​ច្រើន នៅក្នុង​សង្គម​។​

​យ៉ាងណាមិញ ក្រោយ​ឃើញ​រឿងនេះ​កាន់តែ​ធំ​ទៅៗ រហូតដល់​ថ្នាក់​មានការ​គំរាម​ប្តឹងផ្តល់​គ្នា​ឡើង​តុលាការ អ៊ុ​ស្រី​ធំ​របស់​អ្នក​ទាំងពីរ ក៏​បានចេញ​វីដេអូ​និយាយ​ទាំង​ទឹកភ្នែក សុំ​អង្វរ​ដល់​ក្មួយ​ស្រី​ទាំងពីរ ឈប់​បន្ត​ហែកហួរ​គ្នា​ទៀត​ទៅ ព្រោះ​សុទ្ធតែជា​បងប្អូន​ឯង​ទេ​។ លោកយាយ​បន្តថា គាត់​ពិតជា​ពិបាកចិត្ត​ខ្លាំងណាស់ រាល់​យប់​គាត់​ដេក​ពុំ​លក់​ទេ និង​ចេះតែ​យល់សប្តិ​ឃើញ​ឪពុកម្តាយ​របស់​ពួកគេ មករក​គាត់ ហើយ​យំ​ទៀតផង ៕ ដោយ​៖ លឹម ហុង​

spot_img
×