Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ខ្លាំង​បាត់​! ស្រី​ស្អាត​សិច​ស៊ី​មិន​ខុសពី ថៃ ស្រី​នាង ស្វាគមន៍ ប្រាប់​ទាំង​ទីតាំង​ស្នាក់នៅ ទាំង​លេខ​ទូរស័ព្ទ និង​ឆ្ងាញ់​បំផុត​ត្រង់​ចំអក​ឲ្យ​លោក ផែង វណ្ណៈ បែបនេះ​ថា​…

spot_img

​ភ្នំពេញ​៖ ស្រី​ស្អាត​អ្នកលក់​ផលិតផល​អន​ឡាញ​ម្នាក់ ដែលមាន​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Saran Narita បាន​កំពុង​បង្ក​ការភ្ញាក់ផ្អើល​ជាខ្លាំង ព្រោះតែ​ស្រី​ស្រស់​រូបនេះ បាន​បង្ហោះ​រូបភាព និង​ក៏​ដូច​វីដេអូ​ផ្សព្វផ្សាយ​លក់​ឡេ លក់​ម្សៅលាបមុខ ដោយបាន​បង្ហាញ​ភាព​ស៊ិ​ច​ស៊ី​របស់ខ្លួន​ដ៏​ជ្រុល​ហួស​មិន​ខ្វល់​ពី​សេចក្តីថ្លៃថ្នូរ​ក្នុងនាម​ជា​ស្ត្រីភេទ ដែល​មិន​ខុស​អ្វី​ពី ថៃ​ស្រី​នាង ឡើយ​។​

​ទន្ទឹមនេះ​ផងដែរ នៅ​ប៉ុន្មាន​ម៉ោង​នេះ ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០២០ តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​កលោក ផែង វណ្ណៈ ក៏បាន​ធ្វើការ​បង្ហោះ​ឲ្យ​ដឹងថា​៖ «​ឯកឧត្ដម​ឧត្ដមសេនីយ៍ឯក ស ថេត អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បានអោយដឹង​នៅមុននេះ​បន្តិច​ថា ឯកឧត្ដម​ឧត្ដមសេនីយ៍ឯក បាន​កំពុង​បញ្ជា​អោយ​ការិយាល័យ​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បេ​ី​ក​ការស្រាវជ្រាវ​ដេ​ី​ម្បី​នាំ​ខ្លូន​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Saran Narita ដែល​បាន​បង្ហោះ​រូប​វីដេអូ សិច​ស៊ី ហួសហេតុ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់ កិត្តិយស និង​សេចក្ដីថ្លៃថ្នូរ របស់​ស្ត្រី​ខ្មែរ ។ ជាពិសេស​បំពាន​នឹង​អនុសាសន៍​ណែនាំ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ដែល​មិន​អនុញ្ញាត​ឲ្យ អ្នកលក់​តាម​អន​ឡាញ​ឡាយ​លក់​ផលិតផល​របស់ខ្លួន​ប​ញ្ចេ​ញ​ភាព​សិច​ស៊ី​ហួសហេតុ​នោះទេ​។ សង្ឃឹមថា ព្រាយ​ហ្វេ​ស​ប៊ុ​ក​ទើបនឹង​រះ​នេះ​នឹង​បាន​ចូលមក​វាស់កម្ពស់​ឆាប់ៗ​មិន​ខាន​។​»

​ទោះយ៉ាងណា ស្រី​ស្រស់​រូបនេះ ហាក់​មិន​ខ្លាចញញើត​នឹង​ចំណាត់ការ​ផ្លូវច្បាប់​របស់​ឯកឧត្តម ឧត្ដមសេនីយ៍ឯក​ស​ថេត ឡើយ និង​សូម្បី​ឆ្លើយតប និង​ចំអក​ទៅកាន់​លោក ផែង វណ្ណៈ ភ្លាមៗ​នៅមុននេះ​បន្តិច​យ៉ាង​ឡូយ​ថា​៖ «​ស្វា​គម​ន៌ ដោយ​ក្តី រីករាយ នៅ បូរី​បេង ហួត បឹង​ស្នោ លោក @​ផែង វ​ណ្ណះ 087 400000. ព័ត៌មាន​បន្ថែម​. ឣ​ត់ Sexy ទេ ពូ​. ពូ ខុស ហើយ​. ពូ​និង​លួច មើ messenger ខ្ញុំ​មង បាន​ថា sexy គាត់​ច្រ​លំ​មាត់​»​។​

​ជាមួយគ្នានេះ​ផងដែរ គណនី​មួយ​ឈ្មោះ Nich Sv ក៏បាន​ដាក់​ឲ្យ​បែបនេះ​ថា​៖ «​ខ្ញុំ​នៅចាំ​ថា កាលពីមុន​បង​ក៏​ធ្លាប់​បង្ហោះ​វីដេអូ បង្ហាញ​ក្បាល​នី​នី​របស់ខ្លួន​ដែរ តាមពិត​គេ​គួរតែ​ចាត់វិធានការ​ចំពោះ​បង​យូរហើយ​។ ខ្ញុំ​បារម្ភ​ខ្លាច​ថា បើ​បង​នៅតែ​មិន​កែខ្លួន មិន​យល់​ពី​កំហុស​ខ្លួន ហើយ​នៅតែ​ផ្គើន​នឹង​ច្បាប់ ទោះបី​បង​មាន​ក្រ​យ៉ៅ​ម៉ែឪ​ព្រះ​យូ​ឡាយ ឬ​មាន​ប្រជ្រុយ​ស្នេហ៍​ដុះ​ពេញ​ជុំជិត​កន្លែង​សំខាន់​ទៀត ក៏​បង​មិនអាច​ចៀស​ផុតពី​ការទទួល​ទោស​ឡើយ ដូចជា​ករណី​អ្នក​មីង​ថៃ​ស្រី​នាង​ជាដើម​។ ចុងក្រោយ គឺ​មានតែ​ត្រូវ​រើ​ផ្ទះ​ទៅ​នៅ​ជាមួយ​ស៊ុន​អ៊ូ​ខុង នៅឯ​ព្រៃ​ស​» ៕ ដោយ​៖ លឹម ហុង​


spot_img
×