Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គិត​រហូតមក​ដល់ពេលនេះ ផ្លូវជាតិ​លេខ​៣ ស្ថាបនា​សម្រេចបាន​ប្រមាណ​ជាង ៧០%

spot_img

​ភ្នំពេញ​៖ ផ្លូវជាតិ​លេខ​៣ គិត​រហូតមក​ដល់ពេលនេះ គឺ​សម្រេចបាន​ប្រមាណ​ជាង ៧០%​ហើយ ហើយនឹង​បញ្ចប់​ការសាងសង់​ទៅតាម​គម្រោង​ផែនការ នៅក្នុង​ឆ្នាំ​២០២២​។​

​បើតាម​ការផ្សព្វផ្សាយ​ព័ត៌មាន​នៅលើ​ផេ​ក​ហ្វេ​ស​ប៊ុ​ក Samdech Hun Sen, Cambodian Prime Minister នៅ​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០២០​នេះ បាន​ឲ្យ​ដឹងថា ផ្លូវជាតិ​លេខ​៣ នឹង​បញ្ចប់​ការសាងសង់​ទៅតាម​គម្រោង​ផែនការ ដោយ​គ្មាន​ការរំខាន​ពី​ជំងឺ​កូ​វីដ​-១៩
​គម្រោង​ពង្រីក និង​លើក​កម្រិត​គុណភាព​ផ្លូវជាតិ​លេខ​៣ គិត​រហូតមក​ដល់ពេលនេះ គឺ​សម្រេចបាន​ប្រមាណ​ជាង ៧០%​ហើយ ដែល​គ្រោង​នឹង​បញ្ចា​ប់​នៅក្នុង​ឆ្នាំ​២០២២ ។

​ទោះបីជា​ពេលនេះ បញ្ហា​ជំងឺ​កូ​វីដ​-១៩​កំពុង​រាតត្បាត​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ចជាតិ​ខ្លះ​ក៏ដោយ ក៏​សកម្មភាព​សាងសង់​កំណាត់​ផ្លូវជាតិ​លេខ​៣ នៅតែ​បន្ត​កសាង​យ៉ាងសកម្ម​ឲ្យ​បាន​ចប់​ទៅតាម​គម្រោង​ផែនការ​។
​ផ្លូវជាតិ​លេខ ៣ គឺ​ពិត​ជាមាន​សារសំខាន់​ខ្លាំងណាស់​សម្រាប់​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ អ្នកទេសចរ និង​ការដឹកជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ ពី​ភ្នំពេញ​ទៅកាន់​ខេត្ត​ព្រះសីហនុ​ផងដែរ​៕

ដោយ៖កូឡាប

spot_img
×