Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាសូរ​ណាស់ បុរស​កម្មករសំណង់​ម្នាក់​ចុះទៅ​ងូតទឹក​ម្តុំ​ម៉ុង​ខ្មោច​ចិន លង់​ស្លាប់ ចោល​ប្រពន្ធ​ទើប​រៀបការ​បាន​ជាង​១​ខែ​(វីដេអូ)

spot_img

​ភ្នំពេញ​៖ បុរស​ជា​កម្មករសំណង់​ម្នាក់ ក្តៅ​ខ្លាំងពេក​សុំ​មេជាង​សំណង់​ថា​មក​ងូតទឹក​នៅក្នុង​ស្រះ​ម្តុំ​ម៉ុង​ខ្មោច​ចិន ស្រាប់តែ​រអិល​ជើង​​ធ្លាក់​ក្នុង​រណ្តៅ​ជ្រៅ​ស្លាប់​ភ្លាមៗ​បង្ក​ឲ្យ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​។​

​ហេតុការណ៍​នេះដែរ កើតឡើង​នៅវេលា​ម៉ោង​១ និង​៣០ នា​រសៀល ថ្ងៃ​ចន្ទ​ទី​២០ ខែកក្កដា ឆ្នាំ​២០២០ នៅ​ខាងក្រោយ​បុរី​មួយកន្លែង ក្នុងភូមិ​ត្រពាំង​ក្រសាំង សង្កាត់​ត្រ​ពាង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជា​ធានី​ភ្នំពេញ​។​

​សព​ដែល​ស្លាប់​មានឈ្មោះកែវ ប៊ុនធន់ ភេទប្រុស អាយុ២៤ឆ្នាំ​ មុខរបរ​ជាងសំណង់ និងជាជនពិការដៃ​ មាន​ស្រុកកំណើត​ស្នាក់នៅផ្ទះជួលម្ដុំបុរីសែនមនោរម្យ​ សង្កាត់កន្ទោកខណ្ឌកំបូល មានស្រុកកំណើតនៅក្នុងភូមិធ្លក ឃុំចន្ត្រី ស្រុករមាសហែក ខេត្តស្វាយរៀង  មាន​ប្រពន្ធ ជា​កម្មករ​រោងចក្រ​។​

​បើ​យោងតាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ ជនរងគ្រោះ​ខាងលើ​បាន​លាយ​ស៊ីម៉ងត៍​ដើម្បី​ឲ្យ​ជាង​បូកជញ្ជាំង ស្រាប់តែ​ជនរងគ្រោះ​បាន​និយាយថា ខ្ញុំ​ក្តៅ​ណាស់ សុំ​ទៅ​ងូតទឹក​ប​ន្ទិ​ច​សិន រួច​ក៏​មេជាង​ឲ្យ​ទៅ​ស្រាប់តែ​មួយសន្ទុះ មក​ក៏​នាំគ្នា​ឆ្ងល់​បាត់​ជនរងគ្រោះ​យូរ​ក៏​នាំគ្នា​ដើរ​ស្រែករ​ករួច​បាន​ក៏​នាំគ្នា​ទៅ​មើល កន្លែង​ដែល​ជនរងគ្រោះ​ទៅ​ងូតទឹក ពេល​ក្រឡេក​មើលទៅ​ឃើញ​មួក ស្រាប់តែ​ជាងៗ​ទាំងអស់ ស្រែក​ឆោឡោ​នាំគ្នា​ចុះទៅ​រាវ នៅក្នុង​ស្រះ​ទឹក​ក៏​រកឃើញ​ជនរងគ្រោះ​បាន​ស្លាប់បាត់​បង់ជីវិត​បាត់​ទៅហើយ​។​

ប្រភពដដែលបានបន្តថា​ ដោយមិនឃេីញជនរងគ្រោះមកវិញ ពួកគេក៏នាំគ្នាដេីររកគ្រប់ទីកន្លែង មិនឃេីញ ក៏ទៅ រា វក្នុងត្រពាំង ដែលគេ ជីកនៅខាងមុខម៉ុងខ្មោចដូនតាគេ​ ទេីបប្រទះឃេីញជនរងគ្រោះ ស្លាប់បាត់ទៅហេីយ។

ក្រោយកេីតហេតុ សមត្ថកិច្ច បានចុះទៅពិនិត្យជាក់ស្តែង ហេីយបាន បញ្ជាក់ថា ជនរងគ្រោះស្លាប់ ដោយសារលង់ទឹកពិតប្រាកដមែន ទេីបប្រគល់សព ជូនទៅក្រុមគ្រួសារយកទៅ ធ្វេីបុណ្យតាមប្រពៃណី៕ដោយ៖មីដា ផាន់ណា


spot_img
×