Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រភព​ការទូត ​៖ កូរ៉េ​ខាងជើង ​នឹង​ហែរ​ក្បួន​សំញែង​មី​ស៊ី​ល​រយៈ​ចម្ងាយឆ្ងាយ នៅ​ដើមខែ​កុម្ភៈ ដើម្បី​កម្លា​ ​ដល់​អា​មេ​រិច​

spot_img

​ប្រទេស​កូរ៉េខាងជើង នឹង​ធ្វើការ​ដង្ហែ​ក្បួន ដើម្បី​សំញែង​មី​ស៊ី​ល​រយៈ​ចំងាយ​ឆ្ងាយ​របស់ខ្លួន នៅ​ថ្ងៃ​ទី ៨​ ខែ​កុម្ភៈខាង​មុខ មួយ​ថ្ងៃ​មុន​ពេល​ការប្រកួត​កីឡា​អូ​ឡាំ​ពិ​ករដូវរងា ​នឹង​ចាប់ផ្តើម​ធ្វើឡើង​នៅ​កូរ៉េ​ខាង​​ត្បូង​។ នេះ​បើ​តាម​ការបញ្ជាក់​ពី​ប្រភព​ការទូត​ដែល​ដឹង​ស៊ី​ជម្រៅពី​គោលបំណង​របស់​កូរ៉េខាងជើង​។​

​ប្រភព​មួយ​ថ្លែងប្រាប់ CNN ថា ការ​ដាក់​តាំង​បង្ហាញ​មី​ស៊ី​ល និង​រុក​កែ​ត​រាប់រយ​ដើម អាច​ជា​ការ​ប៉ុន​ប៉ង​ ដើម្បី​កម្លាដល់​ប្រជាជន​អា​មេរិច​។​

​ការ​ហែរ​ក្បូន​ត្រូវ​គេ​រំពឹងថា នឹង​មាន​ការដាក់​បង្ហា​ញ​គ្រាប់​មី​ស៊ី​ល​រយៈ​ចំងាយ​ឆ្ងាយ​ ប្រភេទ Hwasong-15 ដែល​កូរ៉េ​ខាងជើង​បាន​ធ្វើការ​បាញ់​សាកល្បង​លើកដំបូង​កាលពី​ខែវិច្ឆិកា។​

​ប្រភព​ដដែល​បញ្ជាក់​ទៀត​ថា កូរ៉េ​ខាងជើង​ក៏​នឹង​មិន​កាត់​បន្ថយ​ការ​ធ្វើ​តេស្ត​សាកល្បង​មី​ស៊ី​ល​ដែរ ក្នុង​ពេល​អនាគត​ដ៏​ខ្លី​ខាងមុខ ដើម្បី​ផ្ញើ​សារ​ទៅ​កាន់​កងកំលាំង​អា​មេ​រិច ដែល​បច្ចុប្បន្ន​កំពុង​ដាក់​ពង្រាយ​នៅក្នុង​តំបន់​៕

spot_img
×