Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​លោក ម៉ែន វិបុល ក្រើនរំលឹក​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ ត្រូវ​យកចិត្តទុកដាក់​អនុវត្តន៍ កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់ ជូន​គ្រួសារ​ក្រីក្រ​ក្នុងពេល​កូ​វីត​១៩ ឲ្យ​ចំ​គោលដៅ​

spot_img

​ស្វាយរៀង​៖ លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង បាន​ថ្លែង​ក្រើនរំលឹក​ដល់​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​ទាំងអស់ នៅ​ទូទាំង​ខេត្ត ត្រូវខិតខំ​យកចិត្តទុកដាក់​អនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់ របស់​រដ្ឋាភិបាល ជូន​គ្រួសារ​ក្រីក្រ​ក្នុងពេល​កូ​វីត ១៩​ឲ្យ​ចំ​គោលដៅ​។​

​លោក​ថ្លែង​បែបនេះ​នៅក្នុង​ពិធី​ក្រុង​ពាលី​សាងសង់​អគារ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ស​ង្កា​ត់​គយ​ត្របែក ក្រុង​ស្វាយរៀង ខេត្តស្វាយរៀង នា​ព្រឹក​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០២០​។​

​លោក​បាន​បន្តថា អគារ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ស​ង្កា​ត់​គយ​ត្របែក ដែល​បានរៀបចំ​ពិធី​ក្រុង​ពាលី​សាងសង់​នៅ​ព្រឹក​នេះ គឺជា​សមិទ្ធផល​ថ្មី​មួយទៀត ដែល​រដ្ឋបាល​ខេត្តស្វាយរៀង​សម្រេចបាន ស្របតាម​ទិសដៅ​អភិវឌ្ឍន៍ របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ក្នុងការ​បម្រើឱ្យ​ការការពារ សន្តិសុខ សុវត្ថិភាព និង​ការផ្តលសេវា​ជូន​ដល់​ប្រជាពលរដ្ឋ​។​

​លោក​អភិបាលខេត្ត​បាន​បន្តទៀតថា អាជ្ញាធរ​សង្កាត់ និង​កងកម្លាំង​ទាំងអស់​ត្រូវខិតខំ​ការពារ​សន្តិសុខ​សណ្ដាប់ធ្នាប់​ឱ្យបាន​ល្អប្រសើរ ជាពិសេស​ត្រូវអនុវត្ត​គោលនយោបាយ ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​ទាំង ៩​ចំណុច សម្រេច​ឲ្យ​បាន​ជោគជ័យ និង​ត្រូវ​អប់រំ​កូនចៅ​ឲ្យ​ចៀស​ឆ្ងាយ​ពី​គ្រឿងញៀន​គ្រប់​ប្រភេទ មិនតែប៉ុណ្ណោះ​ត្រូវគោរព​ច្បាប់​ចរាចរណ៍​ឲ្យ​បាន​ខ្ជាប់ខ្ជួន និង​បើកបរ​ត្រូវ​ខ្សែក្រវាត់ ពាក់មួក​សុវត្ថិភាព ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​ផ្សេងៗ​ដែល​កើតឡើង​ជាយថាហេតុ ព្រមទាំង​ត្រូវខិតខំ​បង្កបង្កើនផល​ស្រូវ​រដូវវស្សា​ឲ្យ​បាន​ទាន់ពេលវេលា និង​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​គ្រោះធម្មជាតិ​ផ្សេងៗ​៕​ដោយ​៖​វ៉ៃ​កូ​


spot_img
×