Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធ្លាក់​ដែក​ពីលើ​អគារ​ខុន​ដូ ៩៩៩ ចំ​បុរស​ម្នាក់ កំពុង​ជិះ​ម៉ូតូ រងរបួស​ធ្ងន់ធ្ងរ​

spot_img

​ភ្នំពេញ​៖ ធ្លាក់​ដែក​ពីលើ​អគារ​ខុន​ដូ​៩៩៩ ចំ​បុរស​ម្នាក់​កំពុង​ជិះ​ម៉ូតូ​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ធ្ងរ ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​ភ្លាមៗ​នៅ​មន្ទីរ​ពេទ្យរុស្ស៊ី ។​

​ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​៤​រសៀល ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០២០ នេះ នៅ​ចំណុច​សំណង់​អគារ​ខុន​ដូរ​៩៩៩ សង្កាត់​ទំនប់ទឹក ខណ្ឌ​បឹង​កេងកង ។​

​ជនរងគ្រោះ ឈ្មោះ ឈិ​ត សុភាព ភេទ​ប្រុស អាយុ​ជាង​៥០​ឆ្នាំ ជា​អនុ​ប្រធានភូមិ​ទួល​រកា​១ សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ ។​

​តាម​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច បានអោយដឹងថា មុនពេល​កើតហេតុ ជនរងគ្រោះ​កំពុង​ជិះ​ម៉ូតូ ស្រាប់តែ​ដែក​បាន​បាក់​ធ្លា​ក់មក ចំ​លើ​បណ្តាល​ឲ្យ​ដួល​បែកក្បាល​ហូរឈាម រងរបួស​ធ្ងន់ធ្ងរ ត្រូវបាន​ប្រជាពលរដ្ឋ ធ្វើដំណើរ​តាមផ្លូវ ជួយ​បញ្ជូន​គាត់​ទៅ​មន្ទី​ពេទ្យរុស្ស៊ី ។ សមត្ថកិច្ច​កំពុង​បន្ត​នីតិវិធី​ករណីនេះ ៕
​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×