Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ព្រឹក​នេះ សម្តេច​ហ៊ុន សែន ចុះជួយ​ស្ទូង និង​ច្រូតស្រូវ ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ខេត្តតាកែវ ប៉ុន្តែ​មិន​ច្រូត​ដោយ​ដៃ​ទៀត​ទេ គឺ​ដោយ​គ្រឿង​ម៉ាស៊ីន​

spot_img

​ភ្នំពេញ​៖ បើតាម​ការផ្សាយ​ព័ត៌មាន លើ​ហ្វេ​ស​ប៊ុ​ក Samdech Hun Sen, Cambodian Prime Minister នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​២១ កក្កដា នេះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​កម្ពុជា មានប្រសាសន៍ថា “​ខ្ញុំ​នឹង​ចុះទៅ​ពិនិត្យមើល​សកម្មភាព​ធ្វើស្រែ​បង្កបង្កើនផល និង​សំណេះសំណាល ជាមួយ​បងប្អូន​ប្រជាកសិករ​នៅក្នុង​ស្រុក​ព្រៃកប្បាស ខេត្តតាកែវ​។

​សម្តេច​ហ៊ុន សែន បាន​ថ្លែងថា ពិតណាស់ វិស័យ​កសិកម្ម គឺ​សំខាន់​ខ្លាំងណាស់ សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា តាំងពី​សម័យ​ដូនតា​យើង​មកម្ល៉េះ​។ ប្រជាពលរដ្ឋ​ខ្មែរ​ស្ទើរ​ទូទាំងប្រទេស សុទ្ធសឹង​ជា​អ្នក​ប្រកប​របរ​កសិកម្ម​។ ពេលនេះ​ជា​ឱកាសល្អ​បំផុត ក្នុងការ​ជំរុញ​វិស័យ​កសិកម្ម នៅ​ទូទាំងប្រទេស​ឲ្យ​កាន់តែ​រីកចម្រើន​។

​ខេត្តតាកែវ គឺជា​ដែនដី​ដ៏​មាន​សក្តានុពល​មួយ លើ​វិស័យ​កសិកម្ម​។ កន្លងមក ខេត្តតាកែវ បាន​ជាប់​ចំណាត់ថ្នាក់​លេខ​៣ លើ​វិស័យ​កសិកម្ម បន្ទាប់ពី​ព្រៃវែង និង​បាត់ដំបង​។ ព្រឹក​នេះ ខ្ញុំ​អាច​នឹង​ចុះជួយ​ស្ទូង និង​ច្រូតស្រូវ ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​យើង ប៉ុន្តែ​មិន​ច្រូត​ដោយ​ដៃ​ទៀត​ទេ គឺ​ដោយ​គ្រឿង​ម៉ាស៊ីន​៕​ដោយ​៖​កូ​ឡាប​

spot_img
×