Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រី្ត​ម្នាក់​សង្ស័យ​មាន​វិបត្តិ​ផ្លូវចិត្ត សម្រេច​បញ្ចប់ជីវិត ដោយ​លោតទឹក​សម្លាប់ខ្លួន តែ​សំណាង​បាន​បងប្អូន​ប្រជាពលរដ្ឋ​ជួយ​ទាន់ពេល​

spot_img

​ភ្នំពេញ​៖ ស្ត្រី​ម្នាក់​សង្ស័យ​មាន​វិបត្តិ​ផ្លូវចិត្ត បានជា​សម្រេច​បញ្ចប់ជីវិត​ខ្លួនឯង ដោយ​រត់ឡើង​ទៅលើ​ស្ពាន​ព្រះមុនីវង្ស​ច្បារអំពៅ​ចាស់ ដើម្បី​លោតទឹក​បញ្ចប់ជីវិត តែ​សំណាងល្អ​បាន​បងប្អូន​ប្រជាពលរដ្ឋ​ជួយ​ទាន់ពេល រួច​ស្រង់​ឡើងលើ​គោក​វិញ​។​

​ហេតុការណ៍​នេះ​កើតឡើង​នៅវេលា​ម៉ោង ៩ និង​១៥ នាទី​យប់​ថ្ងៃ​ចន្ទ​ទី ២០ ខែកក្កដា ឆ្នាំ ២០២០ នៅ​នឹង​ក្រោម​ស្ពាន​ព្រះមុនីវង្ស​ច្បារអំពៅ​ចាស់ សង្កាត់​ច្បារអំពៅ​ទី​២ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។​

​បើ​យោងតាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​បានឃើញ​ជនរងគ្រោះ​ខាងលើ រត់​ឡើងលើ​ស្ពាន​ព្រះមុនីវង្ស​ច្បារអំពៅ យ៉ាង​លឿន រួច​ក៏​លោត​ចុះមក​ក្នុង​ទឹក​ព្រោង តែ​ដោយ​ឮសូ​បែបនេះ ក៏មាន​ប្អូនប្រុស​២ នាក់ ហក់ចុះ​ជួយ​ទាំង​មិន​គិតថា​ក្លាច​លង់ រួច​បាន​ហែល​ទៅ​ចាប់ទាញ​ជនរងគ្រោះ ស្រង់​មកលើ​គោក​វិញ ហើយ​សំណាង​ណាស់​ជនរងគ្រោះ​នៅមាន​ជីវិត​។​

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​ចុះមក​ដល់ រួច​បាន​ទាក់ទង​ទៅ​ក្រុមគ្រួសារ ឲ្យ​មក​ទទួលយក​ទៅផ្ទះ​វិញ​៕ ដោយ​៖​សា មេ​ត​

spot_img
×