Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដូ​ណា​ល់ ត្រាំ ៖ មហិច្ឆតា​សម្រេច​នុយក្លេអ៊ែរ​កូរ៉េខាងជើង អាច​គំរាមកំហែង​ដល់​អា​មេ​រិច ក្នុង​ពេល​ដ៏​ខ្លី​

spot_img

​ប្រធានាធិបតី​អា​មេ​រិច ដូ​ណា​ល់ ត្រាំ បាន​ថ្លែង​ប្រាប់​ប្រជាជន​អា​មេ​រិច​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ថា​ មហិច្ឆតា នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង អាច​នឹង​ធ្វើឲ្យ​មាន​គ្រោះថ្នាក់​យ៉ាង​ឆាប់រហ័ស ដល់​អា​មេ​រិច ហើយ លោក​ប្តេជ្ញា​បន្ត​យុទ្ធនាកា​រដាក់​គំនាប​លើ​រដ្ឋ​របប​ព្យុង​យ៉ាង ដើម្បី​ទប់ស្កាត់​វាពី​ការសម្រេច បាន​អាវុធ​ប្រល័យ​លោក​។​

​នៅ​ក្នុង​ការ​ថ្លែង​សារ​ប្រចាំឆ្នាំ​លើ​ដំបូង ទៅ​កាន់​សភា​អា​មេ​រិច លោក ត្រាំ​ សង្កត់ធ្ងន់​លើ​ភាព​តានតឹង​​រវាង​អា​មេ​រិច និង​កូរ៉េខាងជើង បើទោះបីជា​កិច្ចប្រជុំ​ថ្មីៗ​នេះ​រវាង កូរ៉េ​ទាំង​ពីរ​បាន​ឈាន​ដល់​ចំណុច​​មួយ​គួរឲ្យកត់សម្គាល់ ហើយ​ជា​លទ្ធផល​កូរ៉េខាងជើង ព្រម​ចូលរួម​កីឡា​អូ​ឡាំ​ពិ​ករដូវរងា ដែល​កូរ៉េ​​ខាងត្បូង​ជា​អ្នក​ធ្វើ​ជា​ម្ចាស់ផ្ទះ​។​

​លោក ត្រាំ​ ថ្លែង​ដូច្នេះ​ថា “​ការស្វែងរក​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង អាច​គំរាមកំហែង​ដល់​ទឹក​ដី​អា​មេ​រិច​ ក្នុង​ពេល​ឆាប់ៗ​នេះ​។ ពួក​យើង​កំពុងតែ​ធ្វើ​យុទ្ធនាការ​ដើម្បី​ដាក់​សម្ពាធ​ឲ្យ​ខ្លាំង​បំផុត ដើម្បី​ការពារ​កុំឲ្យ​វា​កើតឡើង​”​។​

​លោក ថ្លែង​បន្តទៀតថា “​ពួក​យើង​គ្រាន់តែ​មើល​ពី​អត្តចរិត​គ្មាន​សីលធម៌​របស់​របប​កូរ៉េខាងជើង យើង​អាច​ដឹង​បាន​ពី​ទំហំ​នៃ​ការគំរាមកំហែង​នុយក្លេអ៊ែរ មកលើ​អា​មេ​រិច និង​សម្ព័ន្ធមិត្ត​របស់​​ពួក​យើង​ទៅ​ហើយ​”​។​

​ទោះយ៉ាងណា គាត់​មិន​បាន​ផ្តល់​ពី​បញ្ញតិ​ថ្មី ឬ​បញ្ជាក់​លំអិត​ពី​វិធីសាស្ត្រ ដែល​គាត់​នឹងត្រូវ​ប្រើប្រាស់​​ទប់ទល់​នឹង​កូរ៉េខាងជើង​ឡើយ​។​

​រដ្ឋបាល​ដូណាល់ ត្រាំ ធ្លាប់បាន​ប្រកាស​បញ្ជាក់​ថា ខ្លួន​ចង់បាន​ដំណោះស្រាយ​ផ្នែក​ការទូត​ជុំវិញ​វិបត្តិ​​កូរ៉េខាងជើង​ជាង ប៉ុន្តែ​ក៏​បាន​បញ្ជាក់ថា រាល់​ជំរើស​ទាំងអស់​គឺ​មាន​នៅ​លើ​តុ​ស្រាប់ រួម​ទាំង​វិធានការ​​យោធា​ផង​ដែរ​៕ សុភ័ក្ត្រ

spot_img
×