Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នេហា​ត្រីកោណ​ផ្ទុះ​ហឹ​ង្សា ប្រពន្ធដើម​និង​ប្រពន្ធចុង វាយ​គ្នា​មួយ​ប្រាវ បណ្ដាល​ឲ្យ​ផ្អើល​សមត្ថកិច្ច​

spot_img

​ភ្នំពេញ​៖​មាន​ហេតុការណ៍​មួយ​បាន​កើតឡើង រវាង​ស្នេហា​ត្រីកោណ ប្រពន្ធដើម​និង​ប្រពន្ធចុង ឈានទៅដល់​ការ​វាយ​គ្នា​ទៅវិញទៅមក បណ្ដាល​ឲ្យ​ប្រពន្ធចុង រងរបួស រួច​ដេក​ននៀល​ស្រែក​ពេញ​ផ្លូវ​។​

​ហេតុការណ៍​នេះ​កើតឡើង នៅវេលា​ម៉ោង​៨​និង​៣០​នាទី​យប់ ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០២០ នៅតាម​បណ្តោយ​ផ្លូវ ៥២៨ ក្នុង​សង្កាត់​បឹងកក់​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​

​យោងតាម​ប្រភពពី​ស្ត្រី​ជា​ប្រពន្ធចុង បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា ប្ដី​ហេងស៊យ​របស់គាត់ ឈ្មោះ​រស្មី ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខរបរ​មេកា​សំណង់ បាន​យកគ្នា​ជា​ប្ដី​ប្រពន្ធ ដោយ​ភូត​ថា​គាត់​គ្មាន​ប្រពន្ធ​ទេ ហើយក៏​រស់នៅ​ជាមួយគ្នា បាន​ជិត​មួយឆ្នាំ ស្រាប់តែ​ប្ដី​ហេងស៊យ​រូបនេះ បាន​ដោះដៃ​ចោល​រូបនាង​។ ប្រភព​បន្តទៀតថា ដោយ​នាង​ជា​ប្រពន្ធចុង​មិន​អស់ចិត្ត ដោយ​នាង​មាន​ផ្ទៃពោះ​ជាង​២​ខែ​ផង​នោះ ទើប​នៅ​យប់កើតហេតុ រូបនាង​បានមក​រក​ប្ដី​ហេងស៊យ ដើម្បី​ធ្វើការ​ដោះស្រាយ​គ្នា ស្រាប់តែ​ជួប​ប្រពន្ធដើម​របស់គាត់ នៅក្នុង​ការដ្ឋាន​កំពុង​សាងសង ក៏​ទាស់សំដី​គ្នា​ឈានទៅដល់​ប្រើ​អំពើ​ហឹ​ង្សា វាយតប់​គ្នា​បណ្ដាល​រងរបួស​ទាំង​សងខាង​។​

​ក្រោយ​កើតហេតុ កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន ចុះ​មកដល់​កន្លែងកើតហេតុ បាន​សួរនាំ​រួច​ឲ្យ​ស្ត្រី​រង​គ្រោះជា​ប្រពន្ធចុង ទៅ​ដាក់​ពាក្យបណ្ដឹង តែ​ស្ត្រី​រូបនោះ មិន​ព្រមទៅ​ទេ គិតតែ​ពី​យំ​ននៀល​ដី លុះត្រាតែ​ប្ដី​ហេងស៊យ ចេញមុខ​មក​ដោះស្រាយ​គ្នា ទើប​គាត់​ព្រមទៅ​។​

​មួយសន្ទុះ​ក្រោយមក សមត្ថកិច្ច​បាន​លួងលោម​ស្ត្រី​រូបនោះ ទៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​បឹងកក់​១ ដើម្បី​សាកសួរ និង​ដាក់​ពាក្យបណ្ដឹង​ផងដែរ​៕​ដោយ​៖​សា មេ​ត​


spot_img
×