Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កែសម្រួល​កិច្ចព្រមព្រៀង​សម្បទាន​ផ្លូវដែក​ភាគ​ខាងជើង សម្រាប់​ប្រតិបត្តិការ ភាពខ្វះ​ចន្លោះ ថែទាំ និង​គ្រប់គ្រង​ណ្តោះ​អាសន្ន​

spot_img

​ដើម្បី​ពិភាក្សា​និង​កែសម្រួល ភាពខ្វះ​ចន្លោះ​ក្នុង​កិច្ចព្រមព្រៀង​ប្រតិបត្តិការ ថែទាំ និង​គ្រប់គ្រង​ណ្តោះ​អាសន្ន​ផ្លូវដែក​ភាគ​ខាងជើង ដើម្បី ឱ្យ​ការអនុវត្ត​មាន​ភាពច្បាស់​លាស់ ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន និង​ក្រុមហ៊ុន​រ៉ូយ៉ាល​រេល​វេ (Royal Railway) របស់​អ្នក​ឧក​ញ្ញា គិត ម៉េង បាន​ជួបប្រជុំ​ពិភាក្សា និង​កែសម្រួល​កិច្ចព្រមព្រៀង​សម្បទាន​ផ្លូវដែក​ភាគ​ខាងជើង សម្រាប់​ប្រតិបត្តិការ ថែទាំ និង​គ្រប់គ្រង​ណ្តោះ​អាសន្ន​

​ថ្ងៃ​ចន្ទ​ទី​២០ ខែកក្កដា ឆ្នាំ​២០២០ នៅ ទីស្ដីការក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ឯកឧត្តម តូច ចាន់​កុសល រដ្ឋលេខាធិការ​ប្រចាំការ តំណាង​ដ៍​ខ្ពង់ខ្ពស់​ឯកឧត្តម​ទេស​រដ្ឋមន្ត្រី​ស៊ុន ចាន់ថុល បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ជាមួយ​ក្រុម​អ្នកតំណាង​អ្នក​ឧក​ញ្ញា គិត ម៉េង ប្រធាន​ក្រុមហ៊ុន​រ៉ូយ៉ាល​រេល​វេ (Royal Railway) និង​ក្រុមការងារ​អន្តរក្រសួង​សម្រាប់​ចរចា កែសម្រួល​កិច្ចព្រមព្រៀង​សម្បទាន​ផ្លូវដែក ជាមួយ​ក្រុមហ៊ុន​រ៉ូយ៉ាល​រេល​វេ (Royal Railway)​។​

​កិច្ចប្រជុំ​នេះ​មានការ​អញ្ជើញ​ចូលរួម​ពី​តំណាង​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ពិភាក្សា​និង​កែសម្រួល ភាពខ្វះ​ចន្លោះ​ក្នុង​កិច្ចព្រមព្រៀង​ប្រតិបត្តិការ ថែទាំ និង​គ្រប់គ្រង​ណ្តោះ​អាសន្ន​ផ្លូវដែក​ភាគ​ខាងជើង ដើម្បី ឱ្យ​ការអនុវត្ត​មាន​ភាពច្បាស់​លាស់​។​

​សូម​ជម្រាបជូន​ថា​៖ ផ្លូវដែក​ភាគ​ខាងជើង​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ភ្នំពេញ​-​ប៉ោយប៉ែត​ព្រំដែន​កម្ពុជា​-​ថៃ ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា​ស្តារឡើងវិញ​រួចរាល់ និង​បាន​ដាក់ឱ្យ​ដំណើរការ​បណ្តោះ​អាសន្នកាល ពី​ចុងឆ្នាំ​២០១៨​កន្លងទៅនេះ​។ វា​បាន​ជួយ​បង្កើន​ទំហំ​ពាណិជ្ជកម្ម និង​សម្រួល​ដល់​ការធ្វើដំណើរ និង ដឹកជញ្ជូន​ឲ្យ​កាន់​តែមាន​ភាពល្អប្រសើរ​។​

​ឯកឧត្ដម​រដ្ឋលេខាធិកា​រ​ប្រចាំការ បាន​ថ្លែងអំណរគុណ​អង្គប្រជុំ ដែល​បានផ្តល់​ធាតុ​ចូល​សំខាន់ៗ​ទាក់ទង នឹង​នីតិវិធី និង​បញ្ហា​បច្ចេកទេស ដើម្បីឱ្យ​កិច្ចព្រមព្រៀង​នេះ មាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ និង​ទទួលយក បាន​ពី​សំណាក់​ភាគី​ទាំងពីរ​៕
​ដោយ​៖​កូ​ឡាប​

spot_img
×