Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តើ​ជំងឺ​រលាក​ថ្លើម​ប្រភេទ C ឆ្លង ឬ​មិន​ឆ្លង​?

spot_img

​ជំងឺ​រលាក​ថ្លើម C ត្រូវបាន​រាលដាល​តាមរយៈ​តែ​ការប៉ះពាល់​ឈាម របស់​អ្នក​ដែល​ឆ្លង​ជំងឺ​នោះ​តែប៉ុណ្ណោះ​។​

​វា​មិនអាច​ឆ្លង​តាមរយៈ​៖
– ក្អក​
– កណ្តាស​
– ឱប​
– ថើប​
– បំបៅ​ដោះ​ម្តាយ (​ប្រសិនបើ​ក្បាល​សុដន់ មិន​មានការ​ហូរឈាម​ទេនោះ​)
– ប្រើ​សម្ភារៈ ឬ​កែវ​ជាមួយគ្នា​
– ផឹក ឬ​ញ៉ាំ​អាហារ​ជាមួយគ្នា​។​

​អត្រា​នៃ​ការចម្លង​រវាង​មនុស្ស​ដែល​ផ្ទុក គឺ​តិចតួច​ប៉ុណ្ណោះ​។​

​ទោះជា​យ៉ាងណាក៏ដោយ ជំងឺ​រលាក​ថ្លើម C អាច​ត្រូវបាន​ចម្លង​តាម​ឈាម​។ ខាងក្រោម​នេះ ជា​អ្វីដែល​ត្រូវ​ប្រុងប្រយ័ត្ន ៖
– សូមកុំ​ចែករំលែក​ឡា​ម​កោរ​បស់​អ្នក ច្រាស់​ដុសធ្មេញ កន្ត្រៃ​កាត់​ក្រចក ឬអ្វី​ផ្សេង​ដែល​អាចមាន​ឈាម​ជាប់​លើ​
– សូម​ប្រយ័ត្ន​លើ​ក្រដាស​ជូត​មាត់ សំឡី បង់​រុំ​ដែល​ប្រើ​រួច​ដែល​អាចមាន​ឈាម​ជាប់​លើ​
– សូមកុំ​ចែករំលែក​ម្ជុល ឬ​សម្ភារៈ​ផ្សេងទៀត​ជាមួយនឹង​អ្នកផ្សេង​៕

​អត្ថបទ​៖ health.com.kh


spot_img
×