Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តែង​ការសោកស្តាយ និង​ចូលរួម​រំលែក​ទុក្ខ ឧបត្ថម្ភ​ដល់​ជនរងគ្រោះ​ដោយ​អគ្គិភ័យ​ផ្ទុះ​ធុង​ហ្គាស នូវ​ថវិកា​ចំនួន​….

spot_img

​ភ្នំពេញ​៖ មហាជន​ជាច្រើន​បានទទួល​ជ្រាប​រួចហើយ ចំពោះ​ហេតុការណ៍​ផ្ទុះ​ធុង​ហ្គាស​ដ៏​ធំធេង ដែល​បាន​កើតឡើង​កាលពី​រសៀល​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០២០ មាន​ទីតាំង​ស្ថិតនៅ ផ្ទះ​លេខ ៣៦ ផ្លូវ​លេខ ៦៣ សង្កាត់​ផ្សារ​ថ្មី​ទី​៣ ខណ្ឌដូនពេញ រា​ធានី​ភ្នំពេញ បាន​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន ៤ នាក់ (​ក្នុងនោះ​មានកូន​ប្រុស និង​កូនស្រី​ម្ចាស់ផ្ទះ​២​នាក់ និង​កម្មករ​២​នាក់​) និង​រងរបួស​ធ្ងន់​ស្រាល​ចំនួន ៥ នាក់ (​ក្នុងនោះ​មាន​ស្ត្រី​ម្ចាស់ផ្ទះ កូនប្រុស​ម្នាក់ និង​កម្មករ​៣​នាក់​ផ្សេងទៀត​)​។​

​សោកនាដកម្ម​ផ្ទុះ​ធុង​ហ្គាស​ដ៏​សោកសង្រេង​នេះ បាន​លេប​ត្របាក់​ទ្រព្យសម្បត្តិ​ម្ចាស់ផ្ទះ​អស់ទាំង​ស្រុង ហើយ​បើតាម​បុរស​ជា​ប្តី​បានបញ្ជាក់​ប្រាប់​ឲ្យ​ដឹងថា គឺ​ទ្រព្យសម្បត្តិ​ទាំងអស់​ដែល​បាន​ខូចខាត​គិត​ជា​ទឹកប្រាក់​ខ្ទង់ ១០ ម៉ឺន​ដុល្លារ ខណៈ​ពួកគាត់​ទើបតែ​ខ្ចីលុយ​ធនាគារ​បន្ថែម ៣-៤ ម៉ឺន​ដុល្លារ​។​

​តែ​យ៉ាងណា ទន្ទឹមនឹង​ទុក្ខសោក​ដ៏​ខ្លោចផ្សារ​នេះ​ផងដែរ ថ្នាក់ដឹកនាំ​របស់​យើង​ដែល​តែង​គិតគូរ​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ ពុំបាន​មើលរំលង​នោះទេ ។ ជាក់ស្តែង នា​ល្ងាច​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០២០ យោងតាម​រយៈ​គេហទំព័រ ហ្វេ​ស​ប៊ុ​ក​ផេ​ក កាកបាទក្រហមកម្ពុជា Cambodia Red Cross បាន​សរសេរ​ប្រាប់​ឱ្យដឹងថា​៖”​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តែង​ការសោកស្តាយ ព្រមទាំង​ចាត់​មន្ត្រី​ចូលរួម​រំលែក​ទុក្ខ និង​ឧបត្ថម្ភ​ដល់​ជនរងគ្រោះ​ដោយ​អគ្គិភ័យ​ឆេះ​ផ្ទះ​លក់​ហ្គាស នៅ​សង្កាត់​បឹងរាំង ខណ្ឌដូនពេញ​។

​ក្នុង​ឧបទ្ទវហេតុ​ភ្លើង​ឆេះ​ផ្ទះ​លក់​ហ្គាស ដែល​បណ្តាលឱ្យ​មនុស្ស ៤​នាក់​ស្លា ប់ និង​រងរបួស​ធ្ងន់​-​ស្រាល ៤​នាក់​ទៀត​នោះ នៅ​ថ្ងៃ​ចន្ទ ទី​២០ ខែកក្កដា ឆ្នាំ​២០២០​នេះ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា បាន​សម្តែង​នូវ​ការសោកស្តាយ​យ៉ាង​ក្រៃលែង​ជាមួយ​ក្រុមគ្រួសារ​ជនរងគ្រោះ​ទាំងអស់ ព្រមទាំង​បាន​ចាត់​មន្ត្រីក្រោមឱវាទ​ចូលរួម​រំលែក​ទុក្ខ និង​នាំយក​អំណោយ​ជួយ​សម្រាល​ការលំបាក ព្រមទាំង​ចូល​បុណ្យសព​ជនរងគ្រោះ ដែល​កំពុង​សម្រាក​ព្យាបាល​របួស​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត និង​បាន​ដឹក​ទៅធ្វើ​បុណ្យ​នៅ​ស្រុកកំណើត​។​

​ក្រុមការងារ​កាកបាទ​ក្រហម​កម្ពុជា​ដឹកនាំ​ដោយ លោកជំទាវ ម៉ែន នារី​សោ​ភ័គ អគ្គលេខាធិការរង​ទី​១ កាកបាទក្រហមកម្ពុជា និង​សហការី បាន​អញ្ជើញ​ចុះសួរសុខទុក្ខ រំលែក​ទុក្ខ និង​ផ្តល់​អំណោយ​ដល់​ជនរងគ្រោះ​ចំនួន ១​គ្រួសារ​ជា​ម្ចាស់ផ្ទះ ដែលមាន​អ្នកស្លាប់ ២​នាក់ (​ត្រូវជា​កូន​ម្ចាស់ផ្ទះ​) អ្នករងរបួស​ធ្ងន់ ១​នាក់ (​ត្រូវជា​កូន​ម្ចាស់ផ្ទះ​) និង​អ្នករងរបួស​ស្រាល ៣​នាក់ (​ត្រូវជា​ម្ចាស់ផ្ទះ​, ភរិយា និង​ប្អូន​) កំពុង​សម្រាក​ព្យាបាល​របួស​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​។

​ក្នុងឱកាស​នោះ លោកជំទាវ អគ្គលេខាធិការរង​ទី​១ បាន​ពាំនាំ​ប្រសាសន៍​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​ផ្តាំផ្ញើ​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ និង​ក្តី​សោកស្តាយ​យ៉ាង​ក្រៃលែង ចំពោះ​ឧបទ្ទវហេតុ​អគ្គិភ័យ​ឆេះ​ផ្ទះ ដែល​បណ្តាលឱ្យមាន​សោកនាដកម្ម​ដ៏​ធ្ងន់ធ្ងរ​នេះ​។ ទន្ទឹមនឹងនេះ លោកជំទាវ បាន​ផ្តាំផ្ញើ​ដល់​អ្នករងរបួស​ទាំង​អស់ សូម​អនុវត្តតាម​ការណែនាំរ​បស់​គ្រូពេទ្យ ថែទាំ​សុខភាព​ឱ្យបាន​ល្អ និង​ជូនពរ​ឆាប់​បានជា​សះស្បើយ​ឡើងវិញ ព្រមទាំង​បួងសួង​ដល់​វិញ្ញាណក្ខន្ធ​សព បាន​ទៅកាន់​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ​។

​ដោយឡែក ក្រុមការងារ​ដែល​ដឹកនាំ​ដោយ​ឯកឧត្តម​វេជ្ជ អ៊ុយ សំអាត នាយក​នាយកដ្ឋាន​គ្រប់គ្រង​គ្រោះមហន្តរាយ​កាកបាទក្រហមកម្ពុជា បាន​អញ្ជើញ​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ និង​ចូល​បុណ្យសព​ជនរងគ្រោះ ២​នាក់ ជា​កម្មករ ដែល​បានធ្វើ​បុណ្យ​នៅ​ស្រុកកំណើត ស្ថិតនៅ​ភូមិ​ក្រាំង​តា​យ៉ង ឃុំ​ក្រាំង​តា​យ៉ង ស្រុក​ពាម​ជរ ខេត្តព្រៃវែង​។

​សូមបញ្ជាក់ថា កាកបាទក្រហមកម្ពុជា បាន​ចូលរួម​បុណ្យសព​ទាំង​៤​រូប ដោយ​គ្រួសារ​សព​នីមួយៗ ទទួលបាន​គ្រឿងឧបភោគ​បរិភោគ និង​បច្ច័យ​ចំនួន ៥​លាន​រៀល​។ ឧបត្ថម្ភ​ដល់​អ្នករងរបួស​ធ្ងន់ ១​នាក់ ថវិកា ៥​លាន​រៀល និង​ឃី​ត​អ្នកជំងឺ ១​ឃី​ត​។ ឧបត្ថម្ភ​ដល់​អ្នករងរបួស​ស្រាល ៣ នាក់ ក្នុង​ម្នាក់ៗ ថវិកា ២​លាន​រៀល និង​ឃី​ត​អ្នកជំងឺ ១​ឃី​ត​”៕ ដោយ​៖ លឹម ហុង​

spot_img
×