Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ត្រី​ម្នាក់ ត្រូវបាន​ឃាតករ​វាយ​សម្លាប់ យក​សព​ទៅ​បោះ​ក្នុង​ទឹកស្រះ

spot_img

​កំពង់ធំ ៖ ឃាតករ​ពុំ​ត្រូវបាន​គេ​ស្គាល់​អត្តសញ្ញាណ បាន​វាយ​សម្លាប់​ស្ត្រី​ម្នាក់ រួច​យក​សព​ទៅ​បោះ​ចូល​ទឹកស្រះ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង នា​ព្រឹក​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០២០​នេះ នៅ​ភូមិ​ខ្វាន់​ទៀង ឃុំ​សាលា​វិស័យ ស្រុក​ប្រាសាទ​បល្ល័ង្ក ខេត្តកំពង់ធំ​។​

​សមត្ថកិច្ច​មូលដ្ឋាន បាន​ឲ្យ​ដឹងថា ជន​រង​ឈ្មោះ ស្រ៊ុន ចន្ទ្រា អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ ជា​គ្រូពេទ្យ បើក​បន្ទប់​ព្យាបាល​ជំងឺ​ទូទៅ ត្រូវ​ជនសង្ស័យ​កាប់​ចំក​ខាងក្រោម​ត្រចៀក ហើយ​សព​ជនរងគ្រោះ ត្រូវ​ប្តី បាន​ប្រទះឃើញ​នៅក្នុង​ស្រះ​ទឹក​ក្រោយ​ផ្ទះ​ចម្ងាយ​ប្រហែល​១០០​ម៉ែត្រ​។ ចំណែក​ឃាតករ​ពុំ​ត្រូវបាន​គេ​ស្គាល់​អត្តសញ្ញាណ​ទេ បន្ទាប់ពី​សម្លាប់​ជនរងគ្រោះ​ហើយ បាន​រត់​គេចខ្លួនបាត់ ខណៈពេល​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​ចាប់ខ្លួន​។​

​សមត្ថកិច្ច​ជំនាញ និង​ក្រុមគ្រូពេទ្យ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ បាន​ចុះទៅពិនិត្យ​សាកសព​នៅ​កន្លែងកើតហេតុ​។ កម្លាំង​នគរ​បាន​នាំខ្លួន​ប្តី និង​ឪពុកក្មេក ទៅ​អធិកា​ដ្ឋា​ន​ដើម្បី​សាកសួរ ៕
​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×