Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីក្រសួង​អប់រំ ៖ ការពង្រឹង​គុណភាព​អប់រំ និង​សុខុមាលភាព​កុមារ​តូច ក្នុង​បរិបទ​នៃ​ជំងឺ​កូ​វីដ​-១៩

spot_img

​ភ្នំពេញ ៖ ថ្នាក់ដឹកនាំ​ក្រសួង​អប់រំ យុវជន និង​កីឡា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ចូលរួម​ធ្វើជា​វាគ្មិន​ក្នុង​កម្មវិធី​សន្និសីទ​តាម​អន​ឡាញ ដែល​រៀបចំឡើង​ដោយ​អង្គការ យូណេស្កូ ដើម្បី​ពិភាក្សា និង​ចែករំលែក​បទពិសោធន៍​ជាមួយ​បណ្ដា​ប្រទេស​ជាច្រើន​ជុំវិញ​សកលលោក ស្ដីពី​ការឆ្លើយតប​ទៅនឹង​ជំងឺ​កូ​វីដ​-១៩ ពិសេស​ការពង្រឹង​គុណភាព​អប់រំ និង​សុខុមាលភាព​កុមារ​តូច​។ សន្និសីទ​នេះ បានធ្វើ​ឡើង​នៅ​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០២០ នា​ទីស្ដីការក្រសួង​អប់រំ​យុវជន​និង​កីឡា​។

​ឯកឧត្ដម​បណ្ឌិតសភា​ចា​រ្យ ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បានផ្ដល់​កិត្តិយស​ធ្វើជា​វាគ្មិន​ក្នុង​កម្មវិធី​នេះ​។ ក្នុងឱកាស​នោះ​ឯកឧត្ដម​រដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា វិធានការណ៍​៣​សម្រាប់​វិស័យ​អប់រំ ក្នុង​បរិបទ​នៃ​វិបត្តិ​នេះ​គឺ បង្ការ បន្ត​ការអប់រំ និង​បើក​សាលារៀន​ឡើងវិញ (​បី​ដំណាក់កាល​)​។

​សូមជម្រាបថា បើទោះបីជា​ប្រទេស និង​ពិភពលោក​ទាំងមូល​កំពុង​មាន​វិបត្តិ ក្រសួង​អប់រំ​មិន​បណ្ដោយឱ្យ​សិស្សានុសិស្ស ពិសេស​កុមារ​តូចៗ មិនបាន​ផ្អាក​ការសិក្សា​ឡើយ ដោយ​ប្រែក្លាយ​បញ្ហា​នេះ​ទៅ​ឱកាស​ក្នុង​ការជំរុញ​កម្មវិធី​សិក្សា​តាមបែប​ឌីជីថល ដែលជា​ចក្ខុវិស័យ​របស់​ក្រសួង​អប់រំ ឆ្លើយតប​ចក្ខុវិស័យ​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា​ក្នុងការ​ប្រែក្លាយ​ទៅជា​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​ឌីជីថល​៕
​ដោយ​៖​កូ​ឡាប​


spot_img
×