Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​នគរបាល​ខេត្តកំពង់ធំ បំបែកសំណុំរឿង ប្តី​ប្រើ​កាំ​បិតផ្គាក់​កាប់​ប្រពន្ធ​ស្លាប់ ហើយ​យក​សព​ទៅ​បោះ​ទម្លាក់​ចូល​ទឹកស្រះ​ ​នៅ​ខាងក្រោយ​ផ្ទះ

spot_img

​កំពង់ធំ​៖ ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី ២១ ខែ កក្កដា ឆ្នាំ​២០២០ វេលា​ម៉ោង ០៦ និង ០០​នាទី មាន​ករណី​ឃាតកម្ម កើតឡើង​ចំនួន ០១ ករណី ស្ថិតនៅ​ភូមិសាស្ត្រ​ស្រុក ប្រាសាទ​បល្ល័ង្ក ខេត្តកំពង់ធំ គឺ​សង្ស័យ​ជា​ប្តី បាន​ប្រើ​កាំ​បិតផ្គាក់​កាប់​ប្រពន្ធ​បណ្តាល​ឲ្យ​ស្លាប់ ។​

​យោងតាម​ប្រភពព័ត៌មាន ពី​កម្លាំង​នគរបាល នៃ​អធិការដ្ឋាន​នគរបាល​ស្រុក ប្រាសាទ​បល្ល័ង្ក បាន​ឲ្យ​ដឹងថា នៅ​ចំណុច​ស្រះ​ទឹក ក្រោយ​ផ្ទះ ជនរងគ្រោះ​ចម្ងាយ​ប្រហែល ១០០ ម៉ែត្រ ស្ថិតនៅ​ភូមិ ខ្វាន់​ទៀង ឃុំ សាលា​វិស័យ ស្រុក​ប្រាសាទ​បល្ល័ង្ក ខេត្តកំពង់ធំ បាន​ប្រទះឃើញ​សាកសព​ស្ត្រី​រងគ្រោះ​ឈ្មោះ ស្រ៊ុន ចន្ទ្រា អាយុ ៣០ ឆ្នាំ​នៅ​ភូមិ កើតហេតុ​ខាងលើ មានមុខ​របរ គ្រូពេទ្យ​ឯកជន ត្រូវបាន​ជនសង្ស័យ​កាប់ និង​កាំបិតផ្គាក់​ដង​វែង ចំ​កញ្ចឹងករ​ខាងឆ្វេង​បណ្តាល​ឲ្យ​ស្លាប់​ហើយ​យកទៅ​បោះ​ទម្លាក់​ចូល​ទឹកស្រះ​​នៅ​ខាងក្រោយ​ផ្ទះ ។​

​ប្តី​ឈ្មោះ ធ​ល ធា​រិ​ទ្ធ អាយុ ៣០ ឆ្នាំ មានកូន​០៣​នាក់ ស្រី ០១ នាក់​។​

​ប្រភពព័ត៌មាន ដដែល​បាន​បន្ត​ឲ្យ​ដឹងថា ករណីនេះ​កម្លាំង​ជំនាញ បាន​ស្រាវជ្រាវ​រហូតដល់​ម៉ោង​១៤ និង ០០​នាទី រសៀល ជនសង្ស័យ​ជា​ប្តី បាន​សារភាពថា ខ្លួន​ពិត​បាន​កាប់​ប្រពន្ធ បណ្តាល​ឲ្យ​ស្លាប់​ពិតប្រាកដ​មែន យើង​កំពុង​ចងក្រង​សំណុំរឿង​តាម​នីតិវិធី ហើយ​ករណីនេះ​កើតឡើង​ដោយ​មូលហេតុ​មាន​ជម្លោះ​ប្តី​ប្រពន្ធ ៕
​ដោយ​៖​កូ​ឡាប​

spot_img
×