Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រួសារ​រងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់ ២០ គ្រួសារ​ទទួល​អំណោយ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តស្វាយរៀង

spot_img

​ខេត្តស្វាយរៀងៈ​លោកស្រី ដួង វណ្ណា ប្រធានកិត្តិយស​សាខា លោកស្រី ពៅ សុភាព ហេ​រញ្ញឹក​គណៈកម្មាធិកា​រ​សាខា ព្រមទាំង​មន្ត្រី​អនុសាខា​កាកបាទក្រហម​ក​កម្ពុជា​ក្រុង​បាវិត នៅ​ថ្ងៃទី ២១ ខែ កក្កដា ឆ្នាំ ២០២០ បាន​នាំយក​អំណោយ​មនុស្សធម៌​ចុះសួរសុខទុក្ខ និង​ចែកជូន​ដល់ គ្រួសារ​រងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់​កាលពី​ថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ២០២០ ចំនួន ២០ ខ្នង ក្នុងនោះ​ខូចខាត​ទាំងស្រុង ២ ខ្នង មធ្យម ២ ខ្នង និង​ខូចខាត​ស្រាល ១៦ ខ្នង ក្រុង​បាវិត នៅ​សង្កាត់​ច្រកម្ទេស ២ គ្រួសារ និង​សង្កាត់​ព្រៃ​អ​ង្គុ​ញ ១៨ គ្រួសារ ។

​លោកស្រី ដួង វណ្ណា បាន​នាំមក​នូវ​ប្រសាសន៍​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់​សម្ដេច​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ ដែលជា​និច្ចកាល​សម្ដេច តែងតែ​គិតគូរ​ពី​សុខទុក្ខ និង​ជំរុញ​ឲ្យ​មានការ​ដោះស្រាយ​បញ្ហា​នានា របស់​បងប្អូន​ប្រជាពលរដ្ឋ​គ្រប់ពេលវេលា និង​គ្រប់​ទីកន្លែង ។ ហើយ​សូម​សម្តែង​នូវ​ការសោកស្តាយ ចំពោះ​ការខូចខាត​ទ្រព្យសម្បត្តិ ផ្ទះសម្បែង​បង្កដោយ​គ្រោះធម្មជាតិ​ដែល​មិន​នឹកស្មាន​ដល់ ទន្ទឹមនេះ​លោកជំទាវ ក៏​ផ្ដាំផ្ញើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវមាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ពី​សុវត្ថិភាព​ផ្ទាល់ខ្លួន និង ក្រុមគ្រួសារ ដោយ​ត្រូវ​បិទ​ទូរទស្សន៍ ទូរស័ព្ទ រក​កន្លែង​ដែលមាន​សុវត្ថិភាព នៅពេល​មាន​ភ្លៀង​ធ្លាក់ ដែល​ងាយ​នឹង​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដោយសារ​រន្ទះ ឬ​ខ្យល់​កន្ត្រាក់ ត្រូវ​មើលថែទាំ​កូនចៅ​ឲ្យ​បានល្អ ជាពិសេស​ក្មេង​តូចៗ​កុំ​ឲ្យ​លេង​ទឹក​ដែល​អាច​បង្ក​ឲ្យ​មាន គ្រោះថ្នាក់​ដោយសារ​លង់ទឹក ត្រូវ​ថែរក្សា​សុខភាព និង​មាន​អនាម័យ​ល្អ​ក្នុងការ​រស់នៅ ត្រូវ​ត្រៀម​ឧបករណ៍ សម្ភារ ពូជ​ជាដើម​សម្រាប់​ការងារ​បង្កបង្កើនផល​នា​រដូវវស្សា​ហ៍​ឲ្យ​បាន​ទាន់ពេលវេលា ចូលរួម​ថែរក្សា​អនាម័យ​តាមរយៈ​ការលាង​សម្អាត​ដៃ​ជាប្រចាំ​ជាមួយ​សាប៊ូ ឬ​អាកុល​ត្រូវ ពាក់​ម៉ាស​នៅពេល​ទៅណា​មក​ណា​ដើម្បី​ការពារ ពី​ការឆ្លង​នៃ​ជំងឺ​កូ​វីដ ១៩ ដែល​កំពុង​កើតមានឡើង​នៅក្នុង​ប្រទេស​កម្ពុជា ក៏ដូចជា​នៅលើ​ពិភពលោក​ផងដែរ ៕
​ដោយ​៖​វ៉ៃ​កូ​

spot_img
×