Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​អូស្ត្រាលី កំពុង​ជួយ​វិស័យ​កសិកម្ម​កម្ពុជា ឆ្លើយតប​នឹង​ការប៉ះពាល់​ពី​ជំងឺ​កូ​វីដ​-១៩

spot_img

​តាកែវ​៖ ឯកអគ្គរាជទូត Kang បាន​ចូលរួម​ជាមួយ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម វេ​ង សាខុន ព្រមទាំង​រដ្ឋមន្ត្រី​មួយចំនួនទៀត ធ្វើ​ទស្សនកិច្ច នៅ​ខេត្តតាកែវ ក្នុងថ្ងៃនេះ ដើម្បី​ពិនិត្យមើល ម៉ាស៊ីន​កសិកម្ម​ទំនើប និង ប្រព័ន្ធធារាសាស្ត្រ ដែល​គាំទ្រ​ដោយ​កម្មវិធី​ជំនួយ​របស់​អូស្ត្រាលី​។ នេះ​បើតាម​ការផ្សាយ​ព័ត៌មាន​របស់​ស្ថានទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា Australian Embassy, Cambodia​។​

​តា​ស៊ូ​ង​គឺជា​ប្រព័ន្ធធារាសាស្ត្រ សាងសង់​ដោយ កម្មវិធី​ខ្សែសង្វាក់​តម្លៃ​កសិកម្ម​កម្ពុជា​-​អូស្ត្រាលី (CAVAC) គាំទ្រ​ថវិកា​ដោយ​រដ្ឋាភិបាល​អូស្ត្រាលី​។ ប្រព័ន្ធធារាសាស្ត្រ​នេះ​ភ្ជាប់​ទៅ​ទន្លេ​ព្រែក​អំបិល – និង​ប្រើ​ស្ថានីយ៍​បូម​តែមួយ ក្នុងការ​បូមទឹក​ពី​ប្រឡាយ​ចំងាយ​២២​គីឡូម៉ែត្រ ចូល​ផ្ទាល់​មក​ដីស្រែ​របស់​កសិក​រ​។ គ្រួសារ​កសិករ​ជិត​២០០​គ្រួសារ ទទួលបាន​អត្ថប្រយោជន៍​ពី​ហេ​ដ្ឋា​រចនា​ស​ម័​ន្ធ​ដ៍​មាន​គុណភាព​នេះ​។​

CAVAC បាន​សង់​ប្រព័ន្ធធារាសាស្ត្រ​ចំនួន​១០ នៅ​ខេត្តតាកែវ ព្រៃវែង និង​កណ្តាល តាំងពី​ឆ្នាំ​២០១៦​មក​។ ប្រព័ន្ធធារាសាស្ត្រ​នេះ ស្រោចស្រព​ដី​៩.០០០​ហិកតា បន្ថែម ក្នុង​១​ឆ្នាំ សម្រាប់ ១២.០០០​គ្រួសារ និង​បាន​បង្កើន​ផលិតផល​ស្រូវ​បាន​ពីរដង ផ្តល់​ចំណូល​ថ្មី ប្រហែល​១០​លាន​ដុល្លា​អា​មេ​រិច​ដល់​កសិករ​កម្ពុជា​។ ក្នុងពេលដែល​ការ​រាលដាល​ជំងឺ​កូ​វីដ​-១៩ គំរាមកំហែង​ដល់​ការរស់នៅ​គ្រប់​ទីកន្លែង ការវិនិយោគ​ក្នុង​ហេ​ដ្ឋា​រចនា​ស​ម័​ន្ធ​ប្រព័ន្ធធារាសាស្ត្រ​ដែលមាន​គុណភាព​ទាំងនេះ ជួយ​ការពារ​ការងារ និង​សន្តិសុខ​ស្បៀង​ដល់​គ្រួសារ​កម្ពុជា​រាប់ពាន់​គ្រួសារ​។​

​ឯកអគ្គរាជទូត Kang បាន​មានប្រសាសន៍ថា “​កសិកម្ម​នៅតែ​ជា​ឆ្អឹងខ្នង​របស់​សំណាញ់​សេដ្ឋកិច្ច និង​សុវត្ថិភាព សម្រាប់​ប្រជាជន​កម្ពុជា​”​។ “​ក្នុងនាម​ជា​មិត្ត និង​អ្នកជិតខាង អូស្ត្រាលី បន្ថែម​លើ​ការគាំទ្រ​រាប់​ទសវត្សរ៍​មកហើយ​របស់ខ្លួន លើ​កសិកម្ម​កម្ពុជា កំពុងធ្វើការ​ជួយ​ឱ្យ​វិស័យនេះ ឆ្លើយតប​នឹង​ការប៉ះពាល់​ពី​ជំងឺ​កូ​វីដ​-១៩​។​

​ក្នុងពេលដែល​ប្រជាជន​កម្ពុជា​ជាច្រើន ប្រឈមមុខ​នឹង​ការលំបាក និង​ភាពមិនច្បាស់លាស់ នៅពេលនេះ អូស្ត្រាលី មាន​មោទនភាព​នឹង​ដើរតួនាទី ក្នុងការ​គាំទ្រ​សន្តិសុខ​ស្បៀង​របស់​កម្ពុជា និង​ភាព​ធន់​នឹង​សេដ្ឋកិច្ច​របស់​ប្រទេស ”៕​ដោយ​៖​កូ​ឡាប​

spot_img
×