Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចុះ​ធ្វើ​អត្តសញ្ញាណ​កម្ម​មនុស្ស​និង​អត្តសញ្ញាណ​កម្ម​ដីធ្លី​នៅក្នុង​ស្រុក​សំឡូត ដើម្បី​ផ្ទៀងផ្ទាត់​លម្អិត​អំពី​ស្ថានភាព​ជាក់ស្តែង​ដែល​មិន​ទាន់​មាន​អនុក្រឹត្យ​០១​របស់​រាជរដ្ឋាភិបាល​កាត់​ឆ្វៀល​ដី​

spot_img

​បាត់ដំបងៈ​អាជ្ញាធរខេត្ត​និង​មន្ទីរជំនាញ​ពាក់ព័ន្ធ បាន​បង្កើត​ក្រុមការងារ​ចុះ​ពិនិត្យមើល​ភូមិសាស្ត្រ​និង​ចុះ​ធ្វើ​សា​លាក​ប័ត្រ​ព័ត៌មាន​ជាក់​​លាក់ ដើម្បី​កំណត់​អត្តសញ្ញាណ​កម្ម​ដីធ្លី​និង​អត្តសញ្ញាណ​កម្ម​មនុស្ស​នៅ​តំបន់​ស្រុក​សំឡូត​ដែល​មិនទាន់មាន​អនុក្រឹត្យ​០១​របស់​រាជរដ្ឋាភិបាល​កាត់​ឆ្វៀល​ដី​ចេញពី​ដី​គម្រប​ព្រៃឈើ​និង​តំបន់​អភិរក្ស​ប្រើប្រាស់​យ៉ាង​សំឡូត​នៅឡើយ​។​

​ឯកឧត្តម សឿ​ម ប៊ុន​រិ​ទ្ធិ អភិបាលរង​ខេត្តបាត់ដំបង បាន​បើក​កិច្ចប្រជុំ​និង​ប្រកាស​ពី​សមាសភាព​ក្រុមការងារ​ក្នុង​ការចុះ​ប្រតិ​​ប​ត្តិ​ការ​ក្នុង​ការចុះ​ស្រង់​ទិន្នន័យ ប្រមូល​ព័ត៌មាន​ជាក់លាក់​និង​ធ្វើ​សលាក​ប័ត្រ​ព័ត៌មាន ដើម្បី​បញ្ជាក់​អត្តសញ្ញាណ​ដីធ្លី​និង​មនុស្ស ដែល​កំពុងតែ​រស់នៅ​និង​អាស្រ័យ​ផល​នៅតាម​បណ្តា​ឃុំ​មួយចំនួន ដែល​ពាក់ព័ន្ធ​ទៅ​និង​ដី​គម្រប​ព្រៃឈើ​និង​តំបន់​ដែន​អភិរក្ស​ប្រើប្រាស់​ច្រើ​​ន​យ៉ាង​ក្នុងស្រុក​សំឡូត ហើយ ​ក្រុមការងារ បាន​ចុះទៅ​ពិនិត្យមើល​តំបន់​ភូមិសាស្ត្រ​ផ្ទាល់​ដែល​ត្រូវ​ចាប់ផ្តើម​ក្នុង​ការចុះអនុវត្ត​ជាក់ស្តែង​។​

​កិច្ចប្រជុំ​និង​ការប្រកាស​សមាសភាព​ក្រុមការងារ ដើម្បី​ចុះ​ប្រតិបត្តិការ​ក្នុងការ​អនុវត្ត​ពី​ការកំណត់​អត្តសញ្ញាណ​ដីធ្លី​និង​មនុស្ស​នៅក្នុង​ភូមិសាស្ត្រ​ស្រុក​សំឡូត ខេត្តបាត់ដំបង​នេះ បាន​ប្រព្រឹត្តិ​ធ្វើឡើង​កាលពី​ថ្ងៃទី​២០​ខែកក្កដា ឆ្នាំ​២០២០​។​

​ក្រុមការងារ​ចុះ​ប្រតិបត្តិការ​ទាំង​២​ក្រុម ដែលមាន​សមាស​ភាពជា​មន្ត្រី​របស់​មន្ទីរជំនាញ​ផ្ទាល់ ក្នុង​ការចុះអនុវត្ត​បំពេញ​តួនាទី​ភារកិច្ច​ចំពោះមុខ​របស់ខ្លួន ដើម្បី​ឲ្យ​ឆ្លើយតប​នូវ​វិធាន​អនុវត្ត​ជាក់ស្តែង ក្នុង​ការចុះ​ស្រង់​ទិន្នន័យ​និង​កំណត់​នូវ​អត្តសញ្ញាណ​ដី​និង​មនុស្ស ដែល​កំពុង​រស់នៅក្នុង​តំបន់​ស្រុក​សំឡូត​។​កិច្ចប្រជុំ បាន​ផ្តោត​សំខាន់​នូវ​ជំហាន​ភារកិច្ច​ទី​១​របស់​ក្រុមការងារ​ដែលមាន​សមា​សភាព​ចម្រុះ​មកពី​រដ្ឋបាលខេត្ត​មន្ទីរ​វិស័យ​ជំនាញ​ពាក់ព័ន្ធ​នានា​និង​សមាសភាព​នៅ​ថ្នាក់មូលដ្ឋាន​ផ្ទាល់​។​

​ឯកឧត្តម សឿ​ម ប៊ុន​រិ​ទ្ធិ បាន​ផ្តាំផ្ញើរ​និង​ក្រើនរំលឹក​ពី​សមត្ថកិច្ច​ជំនាញ របស់​មន្ត្រី​ក្នុង​ការចុះទៅ​អនុវត្ត​និង​បំពេញ​តួនាទី ដែល​រដ្ឋបាលខេត្ត​បានកំណត់​។​ត្រូវធ្វើ​យ៉ាងណា​ឲ្យ​ទទួលបាន​នូវ​ភាពជាក់លាក់​ម៉ត់ចត់​ប្រាកដប្រជា​ពី​ទិន្នន័យ​អត្តសញ្ញាណ​កម្ម​ដី​និង​អត្ត​ស​​ញ្ញាណ​កម្ម​មនុស្ស​រស់នៅ​ទីនោះ​ឲ្យ​បាន​ត្រឹមត្រូវ ស្មោះត្រង់ តម្លាភាព​និង​ដោយ​ការទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​។​

លោក កត បូរ៉ាន ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តបាត់ដំបង បានបញ្ជាក់​ប្រាប់ថា​ក្នុងភូមិ​សាស្ត្រ​ស្រុក​សំឡូត មិនទាន់មាន​អនុក្រឹត្យ​០១​របស់​រាជរដ្ឋាភិបាល ក្នុងការ​កាត់​ឆ្វៀល​ដី ចេញពី​ដី​គម្រប​ព្រៃឈើ​និង​តំបន់​អភិរក្ស​ប្រើប្រាស់​យ៉ាង​សំឡូត នៅឡើយ​នោះទេ​។​កន្លងទៅ​ក្រសួងបរិស្ថាន​និង​អាជ្ញាធរ​នៃ​រដ្ឋបាល​ខេត្តបាត់ដំបង បាន​បើក​នូវ​កិច្ចប្រជំ​ផ្សព្វផ្សាយ មួយ​”​ស្តីពី​ការចុះ​ធ្វើ​អត្តសញ្ញាណ​កម្ម​មនុស្ស និង​អត្តសញ្ញាណ​កម្ម​ដីធ្លី​”​នៅក្នុង​ស្រុក​សំឡូត ដើម្បី​ធ្វើការ​ពិនិត្យ​ផ្ទៀងផ្ទាត់​លម្អិត​អំពី​ស្ថានភាព​ជាក់ស្តែង​នៅក្នុង​តំបន់​នេះ ដើម្បី​ប្រ​មូ​​ល​ព័ត៌មាន​ជាក់លាក់​ធ្វើការ​ពិចារណា​និង​ខិតខំ​ស្វែងរក​នូវ​ដំណោះស្រាយ​ពី​វិធាន​ផ្លូវច្បាប់​លើ​បញ្ហាដីធ្លី​ដែល​ស្ថិតនៅក្នុង​ភូមិសាស្ត្រ​ស្រុក​សំឡូត​ដែល​ទាក់ទិន​នៅ​តំបន់​អភិរក្ស​សត្វព្រៃ​ភ្នំ​សំ​កុស​និង​តំបន់​អភិរក្ស​ប្រើប្រាស់​ច្រើនយ៉ាង​សំឡូត ដែល​ស្ថិត​ក្នុងស្រុក​សំឡូត​នេះ​។​ក្នុង​កិច្ចប្រជុំ​ប្រកាស​សមាសភាព​ដឹកនាំ​ក្រុមការងារ​និង​បង្ហាញមុខ​មន្ត្រី​ក្រុមការងារ​ទាំង​២​ក្រុម ដែល​ត្រូវ​ចុះ​អនុវត្ត​នូវ​គោ​លន​​យោ​បាយ​រាជរដ្ឋាភិបាល​និង​អនុសាសន៍ របស់​សម្តេច​តេ​ជោ​សែន​និង​ការណែនាំ​ពី​ក្រសួងបរិស្ថាន​និង​ពី​ចំណាត់ការ​របស់ រដ្ឋបាលខេត្ត​បាត់ដំបង​ផងដែរ​៕​ ដោយៈ​អ៊ុង​សា​រុំ​

spot_img
×