Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នារី​វ័យក្មេង​ម្នាក់​ គេ​ប្រទះឃើញ​ដេកស្លាប់​នៅ​កណ្ដាល​ថ្នល់​មិនដឹងថា​ជា​រឿងគ្រោះថ្នាក់​ចរាចរណ៍​ឬក៏​ជា​រឿង​ឃាតកម្ម​នោះទេ (វីដេអូ)

spot_img

​ភ្នំពេញ​៖ ​នារី​វ័យក្មេង​ម្នាក់​បាន​ដេកស្លាប់​នៅ​កណ្ដាល​ថ្នល់ មិនដឹងថា​ជា​រឿង គ្រោះថ្នាក់​ចរាចរណ៍​ឬជា​ករណី​ឃាតកម្ម​នោះទេ បង្កឱ្យមាន​ការ ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​សម​ត្ត​កិច្ច​។​

​ហេតុការណ៍​នេះ​កើតឡើង​នៅវេលា ម៉ោង ៥ និ​៥០​នាទី ទៀបភ្លឺ ឈានចូល​ថ្ងៃ​អង្គារ ទី​២២ ខែកក្កដា ឆ្នាំ​២០២០
​ត្រង់ចំណុច​ផ្លូវ​៥០​ម៉ែត្រ​ថ្មី​ស្ថិត​ក្នុងភូមិ​ប្រការ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

​តាម​សម្ដី​ប្រជាពលរដ្ឋ​ម្នាក់​បាន​ប្រាប់​ឲ្យ​ដឹងថា​ដំបូង​ឡើយ​គាត់​បាន​ធ្វេី​ដំណេី​រ​កាត់​តាម​បណ្ដោយ​ផ្លូវ​៥០​ម៉ែត្រ​ថ្មី ទិសដៅ​ពី​ត្បូង​ទៅ​ជេី​ង ខណៈពេល​នោះ​ក៏​ប្រទះឃើញ​សាកសព​នារី​វ័យក្មេង​រងគ្រោះ​ខាងលើ​ហ្នឹង​ដេកស្លាប់​នៅលើ​ថ្នល់ ក៏បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​ឲ្យ​ចុះ​មកដល់​កន្លែងកើតហេតុ ដេី​ម្បី​ឱ្យ​សមត្ថកិច្ច​ត្រួតពិនិត្យ​និង​កោសល្យវិច័យ​មើលថា​តើ​ជា​រឿង​គ្រោះថ្នាក់​ចរាចរណ៍​ឬក៏​ជា​រឿង​ឃាតកម្ម​។​

​សាកសព​នារី​វ័យក្មេង​ខាង​លេី មិន​ត្រូវបាន​ស្គាល់​អត្តសញ្ញាណ​នោះទេ មាន​វ័យ​ប្រហែលជា​២០​ឆ្នាំ​ស្ដេី​ង សម្បុរ​ស​ស្លៀកខោ​ខូវប៊យ​ជេី​ង​ខ្លី ពណ៌​ខៀវ ពាក់អាវ​ពណ៌​ខ្មៅ ។​

​ក្រោយមក​សមត្ថកិច្ច​មូល​ដ្ឋា​ន​ក៏បាន​ធ្វើការ​ទាក់ទង​ទៅខាង​ជំនាញ​កោសល្យ​វិ​ច្ច័​យ​ចុះមក​ពិនិត្យ​និង​ស្រាវជ្រាវ​បន្ត​រួច​បានប្រគល់​សព​ឲ្យ​ទៅ​រថយន្ត​សា​ម៉ុ​យ​យកទៅ​តម្កល់ទុក​វត្ត​ទឹកថ្លា​រង់ចាំ​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ ដោយ​៖ សា មេ​ត​

spot_img
×