Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​មានសង្ឃឹម​ហើយ​! វ៉ាក់សាំង COVID-19 របស់​ចិន​ចាប់ផ្តើម​ធ្វើតេស្ត​ដំណាក់​ចុងក្រោយ​នៅ​ប្រេ​ស៊ី​ល​

spot_img

​វ៉ាក់សាំង​ប្រឆាំង COVID-19 ដែល​ផលិត​ដោយ​ចិន បាន​ឈានដល់​ការសាកល្បង​ដំណាក់​ចុងក្រោយ​ហើយ​កាលពី​ថ្ងៃ​អង្គារ នៅក្នុង​ប្រទេស​ប្រេ​ស៊ី​ល ដោយ​មន្ត្រី​មាន​ក្តី​សង្ឃឹមថា វ៉ាក់សាំង​នោះ​នឹងធ្វើ​ឲ្យ​ពិភពលោក​មានការ​ផ្លាស់​ប្តូរ​។​

​វ៉ាក់សាំង​ដែល​ផលិត​ដោយ​ក្រុមហ៊ុន​ឯកជន​របស់​ចិន​ឈ្មោះ Sinovac បាន​ក្លាយជា​វ៉ាក់សាំង​ទី ៣​របស់​ពិភពលោក​ដែល​បាន​ឈានចូល​ការសាកល្បង​ដំណាក់កាល​ទី ៣ ឬ​ការសាកល្បង​ទ្រង់ទ្រាយ​ធំ​លើ​មនុស្ស​។​

​វេជ្ជបណ្ឌិត​វ័យ ២៧​ឆ្នាំ​ម្នាក់ ដែល​ទទួលបាន​ការចាក់​វ៉ាក់សាំង នៅ​មន្ទីរពេទ្យ​ក្នុង​ក្រុង Sao Paulo បាន​ថ្លែងថា “​ពួកយើង​កំពុង​រស់នៅក្នុង​ពេលវេលា​តែមួយ និង​ជា​ប្រវត្តិសាស្ត្រ ដូច្នេះហើយ​ទើប​ខ្ញុំ​ចង់​ចូលរួម​ក្នុងការ​សាកល្បង​នេះ​”​។​

​បុគ្គលិក​សុខាភិបាល​ប្រហែល ៩.០០០​នាក់​មកពី​រដ្ឋ​ចំនួន ៦​នៃ​ប្រទេស​ប្រេ​ស៊ី​ល នឹងធ្វើ​ការចាក់​វ៉ាក់សាំង ដែលមាន​ឈ្មោះថា CoronaVac ចំនួន ២​ក្នុង​រយៈពេល ៣​ខែ​ក្រោម​ការសិក្សា​។​

​អភិបាលក្រុង Sao Paulo ឈ្មោះ Joao Doria បាន​ថ្លែងថា លទ្ធផល​ដំបូង​នៃ​ការចាក់​វ៉ាក់សាំង​នឹង​ចេញ​ក្នុង​រយៈពេល ៩០​ឆ្នាំ​។​

​ក្រុមហ៊ុន Sinovac កំពុង​សហការ​ជាមួយនឹង​មជ្ឈមណ្ឌល​ស្រាវជ្រាវ​សុខភាព​សាធារណៈ​ប្រេ​ស៊ី​ល លើ​ការសាកល្បង​វ៉ាក់សាំង​នោះ​។​

​ប្រសិនជា​វ៉ាក់សាំង បង្ហាញ​ពី​ប្រសិទ្ធភាព និង​សុវត្ថិភាព វិទ្យាស្ថាន​នឹងមាន​សិទ្ធិ​ផលិត​វ៉ាក់សាំង​ចំនួន ១២០​លាន ក្រោម​កិច្ចព្រមព្រៀង​។​

​សូមបញ្ជាក់ថា ប្រេ​ស៊ី​ល​ជា​ប្រទេស​ទី ២ ដែល​រង​ការវាយប្រហារ​ខ្លាំង​បំផុត​ពី​វីរុស​កូ​រ៉ូ​ណា បន្ទាប់ពី​សហរដ្ឋ​អា​មេ​រិច​។​

​នៅ​ប្រេ​ស៊ី​ល មាន​អ្នកស្លាប់​សរុប​ដោយសារ COVID-19 ចំនួន​ជាង ៨០.០០០​នាក់ គិត​ត្រឹម​ថ្ងៃ​ចន្ទ និង​មាន​អ្នក​ឆ្លង​សរុប​ជាង ២,១​លាន​នាក់​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ AFP


spot_img
×