Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ហួសចិត្ត​ណាស់​! បុរស​ម្នាក់​ជិះ​លឿន​មិន​ប្រយ័ត្ន បុក​ប៉ះ​នឹង​របា​បង្កាន់ដៃស្ពាន​កោះកុង ធ្លាក់​ទៅ​ក្រោម​ចុក​ឆ្អល់​ននៀល​លើដី តែ​សំណាង​ហើយ​ដែល​ធ្លាក់ចំ​…. (​វីដេអូ​)

spot_img

​កោះកុង ៖ បុរស​ម្នាក់​ប្រហែល​ជិះ​ម៉ូតូ​លឿន ហើយ​មិន​ប្រយ័ត្ន បាន​បុក​ប៉ះ​នឹង​របា​បង្កាន់ដៃស្ពាន​កោះកុង បណ្តាល​ឲ្យ​មនុស្ស​ហោះ​ចេញពី​ម៉ូតូ ធ្លាក់​ទៅខាង​ក្រោម​តែម្តង​កាលពី​ព្រឹក​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០២០ ។ តែ​នេះ​ក៏​ចាត់ទុកជា​គ្រោះថ្នាក់​សំណាង​ដែរ​ហើយ ដែល​បុរស​រូបនេះ​ធ្លាក់​ទៅ​ចំ​តំបន់​ដី​ភក់ និង​បាន​មួកសុវត្ថិភាព​ជួយ​ការពារ​ក្បាល ដែល​ធ្វើ​ឲ្យ​គាត់​រងរបួស​ចុក​ឆ្អល់​យ៉ាងខ្លាំង​ក្នុង​គ្រានោះ​។​

​ទោះយ៉ាងណា ភ្លាមៗ​នោះ អ្នកដំណើរ​ទាំងអស់ ពុំ​អាចជួយ​សង្គ្រោះ​គាត់​បានទេ ព្រោះតែ​ស្ថានភាព​ស្ពាន​កោះកុង​វែង​សន្លឹម​ណាស់ ដោយបាន​ត្រឹម​នាំគ្នា​ស្វះ​ស្វែងរក​អូ​បូ និង​ឡានពេទ្យ មកជួយ​សង្គ្រោះ​ប៉ុណ្ណោះ​។​

​ជនរងគ្រោះ​ពុំ​ត្រូវបាន​ស្គាល់​អត្តសញ្ញាណ​នោះទេ តែ​គេ​បាន​ត្រឹម​ដឹងថា ម៉ូតូ​របស់គាត់​ម៉ាក Scoopy ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ កោះកុង 1B1912 ដែល​កំពុង​ចត​នៅ​នឹង​បង្កាន់ដៃស្ពាន ក្រោយ​ហេតុការណ៍​បានកើត​ឡើង​។​

​យ៉ាងណាមិញ ក្រោយពី​បានឃើញ​មនុស្ស​ជាច្រើន​បាន​ចូល​ខំ​មិន​រិះគន់ថា «​ហួសចិត្ត​! ឃើញបែបនេះ​ហើយ មិន​ប្រញាប់ប្រញាល់​ជួយ​ជនរងគ្រោះ​ទេ តែ​បែរជា​នាំគ្នា​ឈរ​ថត​ទៅវិញ​» ស្រាប់តែ​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ កង វិ​ជេដ្ឋា រតន៍ ដែល​បាន​បង្ហោះ​វីដេអូ​អំពី​ហេតុការណ៍​នេះ បានដាក់​ទៅវិញ​ថា «​ប្រុង​ឲ្យ​លោ​តទៅ​ជួយ​មែន ទាក់ទង​ទៅ​ប៉ូលិស​ផង ឡានពេទ្យ​ផង អូប័រ​ផង ហើយ​ប្រុង​ឲ្យ​លោត​ទៀត​» ។ ចំណែក​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ ឃឹម ជី វន្ត ក៏បាន​លើកឡើង​បែបនេះ​ដែរ​ថា​៖ «​មើល​តែ​កម្ពស់​២​ម៉ែត្រ​បង ស្គាល់​ស្ពាន​កោះកុង​អត់​? បើ​ស្គា​ល់ហើយ​នៅ​និយាយ​អ៊ីចឹង​រួច​ទៀត ហៅថា​មហា​មនុស្ស​ហើយ អ៊ីចឹង​ទេ​គាត់​មក​លោ​តទៅ​ជួយ​តិច​ទៅ​»៕ ដោយ​៖ លឹម ហុង​


spot_img
×