Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងមហាផ្ទៃ បង្គាប់​ឲ្យ​អភិបាល​ខេត្តតាកែវ ដោះស្រាយ​សាជាថ្មី លើ​ករណី​ការបោះ​បង្គោលព្រំ​ចូលក្នុង​សំ​យ៉ាប​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​៣​គ្រួសារ នៅ​ភូមិ​ចក​

spot_img

​ភ្នំពេញ​៖ ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ចក សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ ប្រហែលជា​អាចនឹងទទួល​បាន​ភាព​យុត្តិធម៌​ចំពោះ​ពួកគាត់​វិញ ក្រោម​ការដោះស្រាយ​របស់​ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត​តាកែ​វសា​រ​ជាថ្មី លើ​ករណី​ការបោះ​បង្គោលព្រំ​ចូលក្នុង​សំ​យ៉ាប​ផ្ទះ​របស់​ប្រជាពលរដ្ឋ​៣​គ្រួសារ​ដែល​រស់នៅ​ជាង​៤០​ឆ្នាំ ។​

​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានចេញ​លិខិត​មួយច្បាប់​ជម្រាប់ជូន​លោក​អភិបាល​ខេត្តតាកែវ ស្តីពី​ការចុះផ្សាយ​របស់​គេហទំព័​រ CEN ដែល​បាន​ចុះផ្សាយ​ថា ពលរដ្ឋ​បី​គ្រួសារ នៅ​ភូមិ​ចក បាត់បង់​នូវ​ជំនឿ​ចិត្ត​លើ​អាជ្ញាធរ​ខេត្តតាកែវ ដោយសារ​គេ​បោះបង្គោល​ដី​ចូលដល់​ក្នុង​សំ​យ៉ាប​ផ្ទះ​ដែល​ធ្លាប់​រស់នៅ​ជាង​៤០​ឆ្នាំ​។

​ពាក់ព័ន្ធ​ករណីនេះ តាមរយៈ​លិខិត​របស់​ក្រសួងមហាផ្ទៃ លោក​អង មង្គល រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ បាន​លើកឡើងថា “​ក្រោយពី​បាន​ពិនិត្យ​ខ្លឹមសារ​របស់​គេហទំព័រ​CEN​ឃើញថា ករណីនេះ​ជា​សមត្ថកិច្ច​របស់​រដ្ឋ​បាល​ខេត្តតាកែវ ដូចនេះ​ក្រសួងមហាផ្ទៃ សូម​បង្វែរ​ករណីនេះ​ជូន​ឯកឧត្តម​អភិបាល នៃ​អភិបាល​ខេត្តតាកែវ ពិនិត្យ​ជា​សមត្ថកិច្ច រួច​រាយការណ៍​ជា​លាយលក្ខណ៍អក្សរ​មក​ក្រសួងមហាផ្ទៃ ដើម្បី​ក្រសួង​មាន​មូលដ្ឋាន​ចាត់ការ​បន្ត​”​។​

​គួ​រំលឹក​ផងដែរ​ថា កាលពី​ថ្ងៃទី ៣០ ខែមេសា ឆ្នាំ​២០២០ គេហទំព័រ CEN បាន​ចុះផ្សាយ​ដោយមាន​ខ្លឹមសារ​ថា ៖ សុទ្ធតែជា​មន្ត្រី​បម្រើ​ការងារ​ឲ្យ​រដ្ឋ​រស់នៅ​ចាំ​នៅ​លើដី​របស់ខ្លួន​ជាង​៤០​ឆ្នាំ​មកហើយ តែ​មក​ត្រូវ​អាជ្ញា​រធរ​ខេត្ត​សម្រេច​កាត់​ដី​របស់​ពួកគាត់ ឲ្យ​ទៅ​បុគ្គល​ដែលមាន​ទឹកប្រាក់​ទៅវិញ ពួកគាត់​លើកដៃ​ម្រាមដៃ​១០​ស្នើសុំ​ឲ្យ​សម្តេច​តេ​ជោ ជួយ​ក្រោយ​គេ​ដាំ​បង្គោល​ចូលក្នុង​សំ​យ៉ាប​ផ្ទះ​ទៅហើយ ។​
​ការឈឺចាប់​កាន់តែ​កើតមាន សេចក្តីទុកចិត្ត​ទៅលើ​អាជ្ញាធរ​ខេត្តតាកែវ កាន់តែ​បាត់បង់​ចំពោះ​ប្រជាពលរដ្ឋ​រស់នៅក្នុង​ភូមិ​ចក សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ ដោយសារតែ ពួកគាត់​មក​រស់​នៅលើ​ទឹកដី​នេះ​ជា​យូរ​មកហើយ​ជាង​៤០​ឆ្នាំ កាន់កាប់​លើដី​នៅក្នុង​ភូមិ​ឃុំ​ខាងលើ រស់នៅ​ទល់មុខ​ត្រពាំងទឹក​សាធារណៈ​មួយ តែ​មកដល់​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០២០​នេះ បែរជា​អាជ្ញាធរ​ខេត្តតាកែវ ដែល​ដឹកនាំ​ដោយ​លោក ម៉ឹង វុ​ធី អភិបាលរង​ខេត្ត រួម​ជាមួយនិង​ក្រុមការងារ កាន់​លិខិត​បញ្ជា​បេសកកម្ម មក​អនុវត្ត ស្នើសុំ​អន្តរាគមន៍​ដក​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ និង​ឲ្យ​មន្ត្រី​ភូមិបាល​បោះបង្គោល​កំណត់​ព្រំ​ក្បាលដី​លេខ ៩១៦ និង ៩២១ ចុះ​ថ្ងៃទី ២១​ខែកុម្ភៈ ឆ្នាំ​២០២០​របស់​ឈ្មោះ សុខ ទូច និង​ប្រពន្ធ​ឈ្មោះ ធុន សាម៉ន ទៅវិញ ។

​ឥឡូវនេះ​ក្រសួងមហាផ្ទៃ បានចេញ​លិខិត​តប​ឲ្យ​ឯកឧត្តម អភិបាល​ខេត្តតាកែវ ចុះ​ពិនិត្យ​លើ​ការងារ​នេះ​ឡើងវិញ​ក្រោយ លោក ម៉ឹង វុទ្ធី អភិបាលរង​ខេត្តតាកែវ ចុះ​អនុវត្ត​ជាមួយ​ក្រុមការងារ​បោះបង្គោល​ព្រំ​ចូល​សំ​យ៉ាប​ផ្ទះ​របស់​ពួកគាត់​ឡើងវិញ ៕​ដោយ​៖ តាកែវ​

spot_img
×