Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដូ​ណា​ល់ ត្រាំ​បង្ហាញ​ឆន្ទៈ​សហការ​ជាមួយ​ចិន ដើម្បី​នាំយក​វ៉ាក់សាំង COVID-19 មក​អា​មេ​រិច

spot_img

​ប្រធានាធិបតី​អា​មេ​រិច ដូ​ណា​ល់ ត្រាំ កាលពី​ថ្ងៃ​អង្គារ​បានបង្ហាញ​ពី​ឆន្ទៈ ក្នុងការ​សហការ​ជាមួយនឹង​ប្រទេស​ចិន និង​ប្រទេស​ផ្សេងៗ​ទៀត ដើម្បី​នាំយក​វ៉ា​ក់សាក់ COVID-19 មក​អា​មេ​រិច​។

​នៅពេល​សួរថា​តើ​រដ្ឋបាល របស់លោក​នឹង​សហការ​ជាមួយ​ចិន សម្រាប់ធ្វើ​វ៉ាក់សាំង ដល់​ប្រជាជន​អា​មេ​រិច​ឬ​យ៉ាងណា លោក​បាន​និយាយថា “​ពួកយើង​មាន​ឆន្ទៈ​ធ្វើ​កិច្ចការ​ជាមួយ​អ្នក​ទាំងឡាយណា ដែល​នឹង​ផ្តល់​លទ្ធផល​ល្អ​ដល់​យើង​”​។​

​ការប្រកាស​ពី​ឆន្ទៈ​ក្នុង​ការសហការ​ជាមួយ​ចិន ទោះបី​កំពុងមាន​ភាព​តានតឹង​រវាង​ប្រទេស​ទាំងពីរ កើតឡើង​តែមួយ​ថ្ងៃ​ប៉ុណ្ណោះ ក្រោយពេល​អ្នកស្រាវជ្រាវ បាន​និយាយថា វ៉ាក់សាំង​ប្រឆាំង COVID-19 ដែល​អភិវឌ្ឍន៍​ដោយ​ក្រុមហ៊ុន​ចិន CanSino Biologic និង​របស់​ក្រុម​ស្រាវជ្រាវ​យោធា​ចិន ទំនង​ជាមាន​សុវត្ថិភាព​។​

​វ៉ាក់សាំង​របស់​ក្រុមហ៊ុន CanSino Biologic ស្ថិត​ក្នុងចំណោម​វ៉ាក់សាំង​ជាច្រើន ដែល​បានបង្ហាញ​ពី​ក្តីសង្ឃឹម ក្នុងការ​ធ្វើតេស្ត​លើ​មនុស្ស​ដំបូង​។ ក្រុមហ៊ុន​ផ្សេងៗ​ទៀត ដែល​ត្រៀម​សម្រាប់​ការសាកល្បង មាន​វ៉ាក់សាំង​របស់​ក្រុមហ៊ុន​អា​មេ​រិច Moderna ក្រុមហ៊ុន​របស់​អាឡឺម៉ង BioNTech ដែល​បាន​សហការ​ជាមួយនឹង​ក្រុមហ៊ុន​ផលិត​ថ្នាំ​អា​មេ​រិច Pfizer​។​

​ដោយឡែក វ៉ាក់សាំង​ផលិត​ដោយ​ក្រុមហ៊ុន​ចិន Sinovac កាលពី​ថ្ងៃ​អង្គារ បានចាប់ផ្តើម​ការសាកល្បង​លើ​មនុស្ស​ទ្រង់ទ្រាយ​ធំ ដំណាក់កាល​ទី ៣ ដែល​វា​ជា​ក្តីសង្ឃឹម ក្នុងការ​ធ្វើ​ឲ្យ​ពិភពលោក​ត្រឡប់​ទៅកាន់​ភាព​ធម្មតា​វិញ ប្រសិន​វា​មាន​ប្រសិទ្ធភាព និង​សុវត្ថិភាព​។​

​លោក ដូ​ណា​ល់ ត្រាំ បាន​ស្តីបន្ទោស​ចិន​ជា​យូរ​មកហើយ ចំពោះ​ការមិន​គ្រប់គ្រង​មិនល្អ​លើ​ការ​រាតត្បាត​វីរុស​កូ​រ៉ូ​ណា ដែល​បាន​ផ្ទុះ​ចេញ​ដំបូង​ពី​ទីក្រុង​វូ​ហាន ប្រទេស​ចិន និង​បាន​កំពុង​រាតត្បាត​ខ្លាំង​នៅក្នុង​អា​មេ​រិច​។ មនុស្ស​សរុប​ជាង ១៤០.០០០​នាក់​បាន​ស្លាប់​ដោយសារ​វីរុស​កូ​រ៉ូ​ណា​នៅ​អា​មេ​រិច និង​មាន​អ្នក​ឆ្លង​ជិត ៤​លាន​នាក់​។​

​លោក​ដូ​ណា​ល់ ត្រាំ បាន​ថ្លែងថា “​ខ្ញុំ​គិតថា ពួកយើង​នឹង​ទទួលបាន​លទ្ធផល​ល្អ​ខ្លះ​។ ពួកយើង​បានធ្វើ​តេស្ត​រួចរាល់​ហើយ​។ គ្មាន​នរណា​គិតថា​វា​អាច​កើតឡើង​នោះឡើយ​។ ខ្ញុំ​គិតថា អ្នកនឹង​ឃើញ​វិធី​ព្យាបាល និង​វ៉ាក់សាំង​ដ៏​ល្អ​នៅក្នុង​រយៈពេល​ដ៏​ខ្លី​ខាងមុខ​”៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Reuters​

spot_img
×