Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​មេធាវី តូ វីរៈ ត្រូវ​គណៈមេធាវី ដាក់ទណ្ឌកម្ម​វិន័យ ហាមឃាត់​ការប្រកប​វិជ្ជាជីវៈ​៦​ខែ​

spot_img

​ភ្នំពេញ​៖ លោក សួន វិសាល ប្រធាន​គណៈមេធាវី នៅ​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០២០​នេះ បានចេញ​សេចក្តីសម្រេច ស្តីពី​ការដាក់ទណ្ឌកម្ម​វិន័យ​លោក​មេធាវី តូ វីរៈ ដោយ​ហាមឃាត់​ការប្រកប​វិជ្ជាជីវៈ​មេធាវី​រយៈពេល ៦​ខែ​។​

​ប្រធាន​គណៈមេធាវី បានសម្រេច ប្រការ​១ យល់ស្រប​លើ​អង្គហេតុ និង​ហេតុផល​ដូច​បានបញ្ជាក់​ក្នុង​សេចក្តីសម្រេច​លេខ ០០០៣/​សស​.​គ​វ /២០ ចុះ​ថ្ងៃទី​២៩​ខែឧសភា​ឆ្នាំ​២០២០ របស់​គណៈកម្មកា​រវិ​ន័យ តែ​ត្រូវ​កែសម្រួល​ពាក្យពេចន៍​ដូច​បានកំណត់​ក្នុង​ប្រការ​២ ខាងក្រោម​។ មេធាវី​ត្រូវបំពេញ​កិច្ច​របស់ខ្លួន ដោយ​យកចិត្តទុកដាក់​រហូត​ដល់​ចប់​នីតិវិធី ដូចដែល​បានកំណត់​ក្នុង​លិខិត​ប្រគល់​សិទ្ធិ​តំណាង​ដោយ​អាណត្តិ​។ ប៉ុន្តែ​លោក​មេធាវី តូ វីរៈ បែរជា​មិនបាន​ដាក់​ឯកសារ​ជា​ភស្តុតាង ជូន​តុលាការ តាម​កាលបរិច្ឆេទ​កំណត់ ក្នុង​ដីកា​សម្រេច​បង្គាប់​ឲ្យ​ផ្តល់​ឯកសារ​របស់​ចៅក្រម ធ្វើ​ឲ្យ​បាត់បង់​ផលប្រយោជន៍​ផ្លូវច្បាប់​របស់​កូនក្តី​។ អំពើ​នេះ បាន​ល្មើ​សនឹង​មាត្រា​២២ មាត្រា​២៨ មាត្រា​៣៨ នៃ​ក្រមសីលធម៌​មេធាវី​។​

​លោក​សួន វិសាល ក៏បាន​បញ្ជាក់​ក្នុង​ប្រការ​២​ថា ដាក់ទណ្ឌកម្ម​លោក​មេធាវី តូ វីរៈ អត្តលេខ​៧០៨ ដោយ​ហាមឃាត់​ការប្រកប​វិជ្ជាជីវៈ​មេធាវី រយៈពេល​៦​ខែ ស្របតាម​មាត្រា​៥៩ មាត្រា​៦៣ នៃ​ច្បាប់​ស្តីពី​លក្ខន្តិកៈ​មេធាវី តែ​ទណ្ឌ​កម្មនេះ​ត្រូវ​ព្យួរ រយៈពេល​៥​ឆ្នាំ ស្របតាម​មាត្រា​៦៤ នៃ​ច្បាប់​ស្តីពី​លក្ខន្តិកៈ​មេធាវី​។ ក្នុងករណី លោក​មេធាវី តូ វីរៈ ទទួលរង​នូវ​ទណ្ឌកម្ម​វិន័យ​ថ្មី​មួយទៀត ក្នុងអំឡុងពេល​៥​ឆ្នាំ គិត​ចាប់​ពីថ្ងៃ​ចេញ​សេចក្តីសម្រេច​នេះ ទណ្ឌកម្ម​បាន​ព្យួរ​នេះ ត្រូវ​យកមកអនុវត្ត​ន៍​ដោយ​បូក​បន្ថែម​លើ​ទណ្ឌកម្ម​វិន័យ​ថ្មី​»​។​

​ប្រធាន​គណៈមេធាវី ក៏បាន​បង្គាប់​ឲ្យ​លោក​មេធាវី តូ វីរៈ នៅតែមាន​កាតព្វកិច្ច​ប​ង់​ភាគទាន និង​គោរព​តាម​វិធាន​វិជ្ជាជីវៈ​មេធាវី​ដដែល​៕
​ដោយ​៖​កូ​ឡាប​

spot_img
×