Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សង្ស័យ​ឆ្លង​ចរន្តអគ្គិសនី បង្ក​ជា​អគ្គិភ័យ ឆាបឆេះ​ផ្ទះ​លក់​ម៉ូតូ​ផ្អើល​ទាំង​ព្រឹក​នៅ​បឹង​កេងកង​

spot_img

​ភ្នំពេញ ៖ អគ្គិភ័យ​មួយ​បាន​ឆាបឆេះ​ផ្ទះ​លក់​ម៉ូតូ មួយកន្លែង​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ស​ម​ត្ថ​កិច្ច ចុះ​អន្តរាគមន៍​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​។​

​ហេតុការណ៍​គ្រោះ​អគ្គិភ័យ​នេះ បានកើត​ទ្បើង​កាលពី​វេលា​ម៉ោង​៧​និង​៥០​នាទី​ព្រឹក នៅ​ថ្ងែ​ទី​២២ ខែកក្កដា ឆ្នាំ​២០២០ ដែល​ស្ថិតនៅ​ចំណុច​ស្តុ​ប​បូកគោ តាម​បណ្ដោយ​ផ្លូវ​ម៉ៅ​សេទុង​​សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ​។​
​សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹងថា ម្ចាស់ផ្ទះ​មាន​ឈ្នោះ ហេង ផ​លី្ល​ន ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មុខរបរ អាជីវករ​។​

​តាម​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច បាន​ប្រាប់​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ គាត់​បាន​ឈរ​សម្រួល​ចរាចរណ៍​នៅត្រង់ចំណុច​ស្តុ​ប​បូកគោ ក៏​ឃើញ​មាន​ផ្សែង​ហ៊ុយៗ​ចេញពី​ទីតាំង​ផ្ទះ​លក់​ម៉ូតូ​ភ្លាមៗ​នោះ រូបគាត់​បាន​ស្រែក​តាម​វិទ្យុទាក់ទង ដើម្បី​ឲ្យ​កម្លាំង​សមត្ថកិច្ច​ជំនាញ​អគ្គិភ័យ ចុះមក​អន្តរាគមន៍​ជួយ​ពន្លត់​។​

​ក្រោយពី​ទទួលបាន​ព័ត៌មាន​នេះ កម្លាំង​សមត្ថកិច្ច​ជំនាញ​បាន​ចុះ​មកដល់​ចំណុច​ខាងលើ និង​បាន​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​ទីតាំង​ដែល​កំពុង​ឆេះ​នោះ​។ ជាក់ស្ដែង​នៅក្នុង​ប្រតិបត្តិការ​នេះ កម្លាំង​សមត្ថកិច្ច​ជំនាញ បាន​គ្រប់គ្រង​អគ្គិភ័យ​នេះ បាន​ទាំងស្រុង​ដោយ​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន ៣​គ្រឿង ក្នុងនោះ​ប្រើប្រាស់​អស់​ទឹក​ចំនួន​៣​ទ្បាន ស្មើនឹង​១២​ម៉ែត្រគូប នៅក្នុង​ហេតុការណ៍​នោះ ក៏មាន​ម​ន្រី្ត​អគ្គិភ័យ​ម្នាក់​រងរបួស​ជើង​ខាងឆ្វេង ដោយសារតែ​ប្រតិបត្តិការ​ពន្លត់​អគ្គិភ័យ​៕ ដោយ​៖​មី​ដា ផាន់​ណា​


spot_img
×