Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាណិត​ណាស់ បុរស​ម្នាក់​ដេកស្លាប់ នៅក្នុង​បន្ទប់​ជួល​យ៉ាង​អាណោចអាធ័ម​

spot_img

​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ដេកស្លាប់​នៅក្នុង​បន្ទប់​ជួល​ជាន់​ទី​១ យ៉ាង​អាណោចអាធ័ម​ក្រោយពេល​កោសខ្យល់ ហើយ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៧ និង ៣០ នាទី​ព្រឹក​ថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២០ ស្ថិតនៅត្រង់​ចំណុច​បន្ទ​ប់​ជួល​ជាន់​ទី​១ ភូមិ​ដំណាក់​ធំ ៣ សង្កាត់​ស្ទឹងមានជ័យ​ទី ៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

​សព​ជនរងគ្រោះ​មានឈ្មោះ ពៅ ពុត អាយុ ៣១ ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់នៅ​កន្លែងកើតហេតុ​មាន​ស្រុកកំណើត​នៅ​ភូមិ​រោងដំរី ឃុំ​ស្វាយចេក ស្រុក​រំដួល ខេត្តស្វាយរៀង​។​

​បើ​យោងតាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា កាលពី​ល្ងាច​ជនរងគ្រោះ មាន​អាការ​មិន​ស្រួលខ្លួន​បាន​ហៅ​អ្នកជិតខាង ឲ្យ​ជួយ​កោសខ្យល់​ឲ្យ​រួច​ក៏​ចូលដេក​ជាធម្មតា ដូច​សព្វដង​លុះ​ព្រឹក​ឡើង ដោយ​មិនឃើញ​ជនរងគ្រោះ ទៅ​ធ្វើការ​អ្នកជិតខាង​បាន​ទៅ​បង្ហើប​ទ្វារ​មើល ក៏​ប្រទះឃើញ​ជនរងគ្រោះ​ដេកស្លាប់ នៅក្នុង​បន្ទប់​បាត់ទៅហើយ ក៏​ស្រែកហៅ​ឱ្យ​អ្នកជិតខាង មកជួយ​មើល​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​កើតឡើង រួច​ក៏​ប្រញាប់​រាយការណ៍​ជូនទៅ​សមត្ថកិច្ច​មូលដ្ឋាន ដើម្បី​ចុះមក​ពិ​និត្យនៅ​កន្លែងកើតហេតុ​។

​បន្ទាប់មក​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន បាន​ចុះ​មកដល់​កន្លែងកើតហេតុ ធ្វើការ​ទំនាក់ទំនង ទៅ​សមត្ថកិច្ច​ជំនាញ​ផ្នែក​កោសល្យវិច័យ ដើម្បី​ចុះមក​ធ្វើ​កោសល្យវិច័យ​សព បន្ទាប់ពី​សមត្ថកិច្ច​ជំនាញ​ផ្នែក​កោសល្យវិច័យ បានធ្វើ​កោសល្យវិច័យ​សព​រួចរាល​ហើយ បញ្ជាក់ថា ជនរងគ្រោះ​ពិតជា​ស្លាប់ ដោយសារ​គាំងបេះដូង​ពិតប្រាកដ​មែន ក្រោយមក​ក៏​ធ្វើ​កំណត់ហេតុ ប្រគល់​សព​ទៅឱ្យ​សាច់ញាតិ ដឹកយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី នៅឯ​ស្រុកកំណើត​៕​ដោយ​៖​មី​ដា ផាន់​ណា​


spot_img
×