Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ទីបំផុត​! ស្ត្រី​ដ៏​សែន​យ៉ាប់​លួច​រត់​ចេញពី​ការធ្វើ​ច​ត្តា​ឡី​ស័ក បង្ក​ឱ្យ​ពលរដ្ឋ​ភ័យព្រួយ​គ្រប់គ្នា​នោះ ត្រូវដាក់​ពិន័យ​ហើយ តែ​ពិន័យ​ជា​សាច់ប្រាក់​ត្រឹមតែ​….

spot_img

​ភ្នំពេញ​៖ ស្ត្រី​ខ្មែរ​សញ្ជាតិ​អាមេរិក​ម្នាក់ ដែល​បាន​រត់គេចខ្លួន​ចេញពី​ការធ្វើ​ច​ត្តា​ឡី​ស័ក បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល និង​ការព្រួយបារម្ភ​ដល់​ពលរដ្ឋ អំពី​ការឆ្លង​វីរុស​កូ​វីដ​១៩ នៅ​ទីបំផុត បានទទួល​ស្គាល់​កំហុស​យល់ព្រម​បង់ប្រាក់​ពិន័យ ១ លាន​រៀល​និង​បាន​សន្យា​ឈប់​ប្រព្រឹត្ត​ខុស​ជា​លើក​ទី ២​។​

​យ៉ាងណាមិញ ក្រោយ​ឃើញ​មានការ​ផាកពិន័យ​ត្រឹម ១ លាន​រៀល អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ភាគច្រើន បាន​លើកឡើងថា ផាក​ត្រឹម​ប៉ុណ្ណឹង គឺ​តិច​ខ្លាំងណាស់ គួរតែ​ដាក់​ឲ្យ​ធ្ងន់​ជាង​នេះ ព្រោះ​ស្ត្រី​ដ៏​សែន​យ៉ាប់​រូបនេះ ពុំមាន​ទំនួល​ខុសត្រូវ​លើ​ការបាត់បង់​ផ្នែក​ហិរញ្ញវត្ថុ ដែល​បណ្តាលមកពី​វិបត្តិ​នៃ​ជំងឺ​ដ៏​សាហាវ​នេះឡើយ​។​

​គួរបញ្ជាក់​ឲ្យ​ដឹងថា ស្ត្រី​រូបនេះ កាលពី​ថ្ងៃទី​១៨ ខែកក្កដា បាន​លួច​រត់​ចេញពី​សណ្ឋាគារ​មួយ​នៅក្នុង​ទីក្រុង​ភ្នំពេញ ទៅដល់​សណ្ឋាគារ​មួយទៀត នៅក្នុង​ក្រុង​កំពង់ចាម ហើយ​បន្ទាប់ពី​ស្នាក់នៅ​ទីនោះ​បាន​១​យប់ ក៏បាន​ចេញទៅ​កាន់​សណ្ឋាគា​រ​មួយទៀត ត្រូវ​សមត្ថកិច្ច​រកឃើញ​។

​បើតាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា បើទោះជា​លទ្ធផល​ពុំ​រកឃើញ​ផ្ទុក​វីរុស​កូ​វីដ ១៩ ក៏ដោយ ក៏​ក្រសួងសុខាភិបាល បាន​បន្ត​ឲ្យ​ស្ត្រី​រូបនេះ​នៅ​ដាច់ដោយឡែក និង​ត្រូវធ្វើ​ការតាមដានរ​កកូ​វីដ​១៩ ជា​បន្តទៀត ទៅតាម​លក្ខខណ្ឌ​កំណត់​របស់​ក្រសួងសុខាភិបាល​៕ ដោយ​៖ លឹម ហុង​


spot_img
×