Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​នៅចាំ​បងប្រុស​ម្នាក់នេះ​ទេ​? បុរស​ម្នាក់​ដែល​ហ៊ាន​ប្រថុយ​ជីវិត ចូល​ទៅរក​ក្មេងស្រី​រងគ្រោះ​ជាប់​ក្នុងផ្ទះ​ភ្លើង​កំពុង​ឆេះ ពេលនេះ​បានទទួល​ថវិកា​ពី​សប្បុរសជន ហើយ​បង្ហាញ​អារម្មណ៍​មួយ​នេះ​ថា​… (​វីដេអូ​)

spot_img

​ភ្នំពេញ​៖ ហេតុការណ៍​គ្រោះ​អគ្គិភ័យ​បង្កឡើង​ដោយសារ​ផ្ទុះ​ធុង​ហ្គាស កាលពី​រសៀល​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០២០ ស្ថិតនៅតាម​បណ្ដា​យ​ផ្លូវ​លេខ​៦៣ សង្កាត់​ផ្សារ​ថ្មី​ទី​៣ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ដែល​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ៤ នាក់ និង​រងរបួស ៥ នាក់ គឺជា​សោកនាដកម្ម​ដ៏​សោកសង្រេង និង​អនិច្ចា​ខ្លាំង​បំផុត​។​

​ជាមួយនឹង​ប្រតិបត្តិ​ការសង្គ្រោះ​ដ៏​យកចិត្តទុកដាក់ របស់​កម្លាំង​ពន្លត់​អគ្គិភ័យ និង​ក៏ដូចជា​កម្លាំង​អាជ្ញាធរ សមត្ថកិច្ច​ពាក់ព័ន្ធ ឃើញថា បងប្អូន​ប្រជាពលរដ្ឋ​យើង ពិតជា​សូម​កោតសរសើរ​យ៉ាងខ្លាំង ចំពោះ​ការលះបង់​ទាំង​កម្លាំងកាយ និង​កម្លាំងចិត្ត​របស់​ពួកគាត់​ទាំងអស់គ្នា​។​

​ដោយឡែក ក្នុងនោះ​ផងដែរ បុរស​ម្នាក់​ក៏បាន​ធ្វើ​ឲ្យ​បងប្អូន​មហាជន​នៅក្នុង​បណ្តាញ​សង្គម សម្តែង​នូវ​ការកោតសរសើរ​យ៉ាងខ្លាំង និង​ចាត់ទុកជា​វីរៈបុរស​ក្នុង​ចិត្ត ក្រោយ​បានឃើញ​ពី​ការលះបង់​ដ៏​ធំធេង​របស់គាត់ ដោយ​ប្រថុយ​ជីវិត​ទៅ​រុករក​ក្មេងស្រី​កូន​ម្ចាស់ផ្ទះ ដែល​កំពុង​ជាប់​ក្នុង​បន្ទប់​ឡៅតឿ ដែល​ភ្លើង​កំពុង​ឆាបឆេះ​សន្ធោរ​សន្ធៅ​។​

​យ៉ាងណាមិញ ក្រោយពី​បានឃើញ​ការលះបង់​ដ៏​កម្រ​នេះ បុរស​ដ៏​មាន​ទឹកចិត្ត​រូបនេះ ដែលមាន​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Klang Kn ដែល​ត្រូវបាន​ស៊ែ​រតៗ​គ្នា​យ៉ាង​ផុសផុល ហើយ​ក៏បាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​ជាច្រើន​ចុះផ្សាយ​នោះ ក៏មាន​បងប្អូន​សប្បុរ​ស​ធម៌​យើង បាន​ឧបត្ថម​ថវិកា​ដល់​គាត់​មួយចំនួន​ផងដែរ ក្នុងនោះ​មាន​ទាំង​មាន់​១​ក្បាល (​ទុក​ដុត​ហូប​) ដើម្បី​ជាការ​លើកទឹកចិត្ត​។ ក្នុងនោះ​មាន បងស្រី Mango Love ជូន​ថវិកា 100$, បង​បារាំង​ម្ចាស់​យានដ្ឋាន​ជុស​ជល​រថយន្ត​នៅ​វត្តភ្នំ 20$ ។​

​ទន្ទឹមនឹងនេះ គាត់​ក៏បាន​ថ្លែងអំណរគុណ​ដល់​បង​សប្បុរសជន​ខាងលើ​ផងដែរ ដែល​បាន​លើកទឹកចិត្ត សម្រាប់​ទង្វើ​ដ៏​ល្អ​របស់គាត់ ដែល​បាន​ជួយសង្គ្រោះ​ក្មេងស្រី​រងគ្រោះ ដែល​បាន​ជាប់​ក្នុង​គ្រោះ​អគ្គីភ័យ​នេះ និង​ក៏​ដូច​ការរួម​គ្នា​ជួយ​ដល់​សង្គមជាតិ​ផងដែរ​៕ ដោយ​៖ លឹម ហុង​

spot_img
×