Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​ក្រឡុក​ស៊ីម៉ងត៍​ បើក​បុក​យុវជន ​២ ​នាក់​ស្លាប់ ​ពេល​កំពុង​ជិះ​ម៉ូតូ​

spot_img

​ភ្នំពេញ ៖ យុវជន​២​នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​ភ្លាមៗ​នៅ​នឹង​កន្លែង​និង​ម្នាក់​ទៀត​ស្លាប់​នៅ​មន្ទីរ​ដោយ​រថយន្ត​ក្រឡុក​ស៊ីម៉ង់ត៌​មួយ​គ្រឿង​បើក​បុក​ ហើយ​កិន​អូស​ម៉ូតូ​ជាប់​ក្រោម​ឡាន​រាប់សិប​ម៉ែត្រ ​កាលពី​រំលង​អាធ្រាត​ឈានចូល​ថ្ងៃ​ទី​៣១ ខែ​មករា​ ឆ្នាំ​២០១៨ នេះ​នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​៣១០​កែង​ផ្លូវ​៦៣ ស្ថិតក្នុង​សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌ​ចំកា​មន រាជធានី​ភ្នំពេញ​។​

​ជនរងគ្រោះ​ទី​១​ឈ្មោះ​ប៉ាល សុវណ្ណ​វ​ញ្ញា អាយុ​១៨ ឆ្នាំ មុខរបរ​ជា​សិស្ស​ថ្នាក់​ទី​១០ នៅ​វិទ្យាល័យ​ស៊ី​សុ​វត្តិ ស្នាក់​សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំកា​មន នឺង​ទី​២​ឈ្មោះ​អេង វិបុល អាយុ​១៩​ឆ្នាំ​ជា​សិស្ស​នៅ​សង​ន​កាត់​បឹងទំពុន​ខណ្ឌ​មានជ័យ​។​

​អ្នកបើក​រថយន្ត​បង្ក​ត្រូវ​ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ឈ្មោះ​ឃុត សុភាព ភេទ​ប្រុស អាយុ​៣៤ ឆ្នាំ មុខរបរ​បើកបរ នៅ​ភូមិ ត្រពាំង​ច្រ​បក់ ឃុំ​ព្រះ​និពាន ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​។​

​អ្នក​នៅ​កើតហេតុ​ខាងលើ​បាន​ឱ្យដឹងថា​៖ នៅ​មុនពេល​កើតហេតុ​គេ​បាន​ឃើញ​ជនរងគ្រោះ​២​នាក់​ខាងលើ​នេះ​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​ពណ៍​ខ្មៅ បើកបរ​ដោយ​យុវជន​ម្នាក់​និង​ម្នាក់​ទៀត​រួម​ដំណើរ​ជាមួយ​គ្នា​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ​៣១០ ក្នុង​ទិសដៅ​ពី​លិច​ទៅ​កើត​ខណះមក​ដល់​ចំណុច​កើតហេតុ​ស្រាប់តែ​មា​ន​រថយន្ត​ក្រឡុក​ស៊ីម៉ងត៌​មួយគ្រឿង​បើកបរ​តាម​បណ្តោយ​ផ្លូវ​លេខ​៦៣ ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង វិញ​ហើយ​បាន​បុក​គ្នា​ជាមួយ​ម៉ូតូ​ហើយ​កិន​បណ្តាល​ឱ្យ​អ្នកជិះ​បែកក្បាល​ម្នាក់​និង​ម្នាក់​ទៀត​រងរបួស​ធ្ងន់​ដឹក​ដល់​ពេទ្យ​ស្លាប់​។​ភ្លាមៗ​រថយន្ត​បង្ក​បាន​ព្យាយាម​បើក​រត់​អូស​ទាំង​ម៉ូតូ​ជនរងគ្រោះ​នៅ​ជាប់​ពី​ខាង​ក្រោម​ឡាន​អូស​នៅលើ​ផ្លូវ​រាប់សិប​ម៉ែត្រ​ទើប​ប្រជាជន​និង​ក្រុម​សមត្ថកិច្ច​ដេញចាប់​បាន​តែម្តង​។​

​ក្រោយពេល​កើតហេតុ​គ្រោះថ្នាក់​ចរាចរ​ខាងលើ​សមត្ថកិច្ច​មូលដ្ឋាន​បាន​សហការ​ជាមួយ​ប៉ូលិស​ចរាចរណ៍​ជើងគោក​រាជធានី​ដើម្បី​ចុះមក​ធ្វើ​ការវាស់វែង​យក​វត្ថុតាង​ទៅ​រក្សាទុក​រង់ចាំ​ដោះស្រាយ​តាមច្បាប់​។​ចំណែក​សព​ត្រូវបាន​ប្រគល់​ក្រុមគ្រួសារ​យក​ទៅ​ស្រុកកំណើត​៕​ ដោយ​ ៖​ បញ្ញា​ស័ក្តិ​

spot_img
×