Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ភ័យ​ស្ទើរ​លេច​នោម​! នារី​៣​នាក់​ឈរ​ឡើង​ត្រង់​ជើង​ភ្លឹង សឹង​ពុំ​ដកដង្ហើម ខណៈ​ប្រឈមមុខ​នឹង​ខ្លាឃ្មុំ​ដ៏​ធំ​១​ក្បាល ហើយ​ចុងក្រោយ​ស្រាប់តែ​… (​វីដេអូ​)

spot_img

​ស្រីៗ​៣​នាក់ ក្នុងចំណោម​បុរស​ម្នាក់ ត្រូវ​ឈរ​ត្រង់​ជើង​ភ្លឹងនិង​សឹងតែ​ពុំ​ដង្ហើម បន្ទាប់ពី​ខ្លាឃ្មុំ​ខ្មៅ​ដ៏​ធំ​១​ក្បាល បាន​រារាំង​ដំណើរ ខណៈ​ពួកគេ​ធ្វើដំណើរ​ដោយ​ថ្មើរជើង នៅ​ផ្លូវលំ​មួយកន្លែង នៅក្នុង​ឧទ្យាន Chipinque Ecological ស្ថិតក្នុង​ទីក្រុង San Pedro Garza Garcia ប្រទេស​ម៉ិចស៊ីកូ​។​

​នៅក្នុង​វីដេអូ​បានបង្ហាញ​ឲ្យ​ឃើញ សត្វ​ខ្លាឃ្មុំ​ខ្មៅ​១​ក្បាល​ដែល​មិនដឹង​លេចខ្លួន​ចេញពី​កន្លែង​ណាមួយ ហើយ​បាន​ដើរ​ទៅរក​ស្រីៗ​អ្នក​ឡើង​ភ្នំ​ទាំងនោះ ។ ស្ថិតក្នុង​ស្ថានភាព​ដ៏​ប្រឈម​នឹង​គ្រោះថ្នាក់​នេះ ពួកនាង​ទាំងបី ត្រូវ​បានឃើញ​ឈរ​យ៉ាង​ស្ងៀមស្ងាត់ មិន​រត់ចេញ​នោះទេ ដោយ​ទុក​ឲ្យ​ខ្លាឃ្មុំ​នេះ​ធ្វើការ​ត្រួតពិនិត្យ (​ហិត​) លើ​ដងខ្លួន​របស់​ពួកគេ​តាមចិត្ត ព្រោះ​ខ្លា​ចវា​ក្លាយទៅជា​កាច​សាហាវ​។​

​ជាមួយ​ស្ថានការណ៍​ព្រឺព្រួច​នេះ​ផងដែរ នារី​ម្នាក់​សូម្បី​ត្រូវ​បានឃើញ​នៅលើ​លើក​ទូរស័ព្ទ​ថត Selfie ទៀតផង ខណៈ​ខ្លាឃ្មុំ​នេះ​បាន​ឈរ​ទ្រោប​ពីលើ​រូបនាង ខណៈពេលដែល​មិត្តភក្តិ​របស់​នាង​២​នាក់​ទៀត ដែល​ម្នាក់​ឈរ​បែរខ្នង​ទៅ​ព្រៃ និង​ម្នាក់ទៀត ឈរ​ក្នុង​គម្លាត​ប្រហែល​ជាង​១​ម៉ែត្រ ឈរ​ត្រង់​ជើង​ភ្លឹង ក្នុង​អារម្មណ៍​តក់ស្លុត សឹងតែ​ពុំ​ដង្ហើម​។​

​ទោះយ៉ាងណា បន្ទាប់ពី​ខ្លាឃ្មុំ​នេះ​ចំណាយពេល​ប្រហែល​១​នាទី ធ្វើការ​ហិត​លើ​ដងខ្លួន និង​ជើង​អស់ចិត្ត វា​ក៏បាន​ដើរ​ចាក​ចេញទៅ ហើយ​ពួកនាង​ទាំងបី​ក៏បាន​រួចខ្លួន​ទាំង​ព្រលឹង​ពុំ​នៅក្នុង​ខ្លួន​។ នេះ​ចាត់ទុកជា​សំណាង​ធំ​ហើយ ដែល​ប៉ះចំ​ខ្លាឃ្មុំ​ដែល​ពុំ​កាច​សាហាវ ពុំ​នោះទេ ពួកគេ​ក្នុងចំណោម​នោះ អាច​នឹងរង​គ្រោះថ្នាក់​ជាក់​ជាពុំខាន​ឡើយ​៕ ដោយ​៖ លឹម ហុង​


YouTube

spot_img
×