Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គួរ​ឲ្យ​សង្វេក ចៅ​ស្លាប់ និង​យាយ​ម្នាក់​ឈឺ​ធ្ងន់ រហូត​ងងឹតភ្នែក ដោយសារ​សត្វ​ឱ​ម៉ា​ល់​ទិច​, គ្រួសារ​នេះ​មាន​ជីវភាព​ខ្វះខាត​

spot_img

​តាកែវ​៖ ក្មេងប្រុស​ជា​ចៅ​ម្នា​ក់បាន​ស្លាប់ ចំណែក​ជីដូន​រងរបួស​ធ្ងន់​ដោយ​ងងឹតភ្នែក ក្រោយ​នាំគ្នា​ទៅ​កាប់​កំពូល​ត្នោត ក្បែរ​ផ្ទះ ប៉ះចំ​សំបុក​ឱ​ម៉ា​ល់​ផ្អើល​ហើរ​ទិច ទៅលើ​ចៅ និង​ជីដូន ។​

​ហេតុការណ៍​នេះ​កើតឡើង​នៅ​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០២០ វេលា​ម៉ោង​៩​និង​០០​នាទី​ព្រឹក ស្ថិតនៅ​ភូមិ​ពោន ឃុំ​ពេ​ជ​សារ ស្រុក​កោះអណ្តែត ខេត្តតាកែវ​។ សាក្សី​នៅក្បែរ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ ឈ្មោះ ជេន អឿន ភេទ​ស្រី អាយុ​៦២​ឆ្នាំ ត្រូវជា​ជីដូន បាន​នាំ​ចៅប្រុស​ឈ្មោះ មន កក្កដា អាយុ​០៥​ឆ្នាំ ទៅ​កាប់​កំពូល​ត្នោត​នៅ​ខាងក្រោយ​ផ្ទះ ពេល​នោះបាន​ប៉ះចំ​សម្បុក​ឱ​ម៉ា​ល់​ធ្វើ​ឲ្យ​ផ្អើល ហើយ​ត្រូវបាន​ឱ​ម៉ា​ល់​ហើរ​ទិច​ជាច្រើន​មេ បណ្តាល​ឲ្យ​ក្មេងប្រុស​រងគ្រោះ​ខាងលើ​ស្លាប់​ពេល​យកមក​ដល់ផ្ទះ ចំណែក​ជីដូន​បាន​រងរបួស​ធ្ងន់​ដោយ​ងងឹតភ្នែក​។​

​បច្ចុប្បន្ន​ជីដូន​ត្រូវបាន​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​គីរីវង់ ចំណែក​សព​កុមារា​រងគ្រោះ ត្រូវបាន​សាចញាតិ​ធ្វើបុណ្យ​តាម​ប្រពៃ​ណៃ ។
​សូម​អំពាវនាវ​ដល់​ប្អូន​មានចិត្ត​សប្បុរសធម៌​ដែលមាន​ចិត្តបុណ្យ ជួយ​ដល់​ពួកគាត់​ផង ហេតុការណ៍​ដែល​កើតឡើង​នេះ ពិតជា​គួរ​ឲ្យ​សង្វេក​រក​អ្វី​ប្រៀបផ្ទឹម​ពុំបាន​ឡើយ ដោយសារតែ​ជីវភាព​ខ្វះខាត​៕​ដោយ​៖ តាកែវ​

spot_img
×