Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ធនាគារជាតិ​នៃ​កម្ពុជា ចុះហត្ថលេខា​លើ​អនុស្សារណៈ​យោគ យល់​ស្ដីពី​ការផ្លាស់ប្ដូរ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម​

spot_img

​ភ្នំពេញ​៖ នា​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០២០ ឯកឧត្ដម ស៊ុយ សាន រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​អញ្ជើញ​ជា​សហ​អធិបតី​ជាមួយ​ឯកឧត្ដម ជា ចាន់តូ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា និង​ជា​ប្រធាន​គណៈកម្មាធិការ​សម្របសម្រួល​ថ្នាក់ជាតិ​ប្រឆាំង​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម ក្នុង​ពិធី​ចុះហត្ថលេខា​រវាង​អគ្គនាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវគោក និង​អគ្គនាយដ្ឋាន​ផ្លូវទឹក ផ្លូវ​សមុទ្រ និង កំពង់ផែ ជាមួយ​អង្គភាព​ស៊ើបការណ៍​ហិរញ្ញវត្ថុ​កម្ពុជា​របស់​ធនាគារជាតិ​នៃ​កម្ពុជា​លើ​អនុស្សរណៈ​យោគ យល់​ស្ដីពី​ការផ្លាស់ប្ដូរ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម ដោយមាន​ការចូល រួម​ពី​មន្ត្រីជាន់ខ្ពស់ និង​មន្ត្រី​ជំនាញ​នៃ​ស្ថាប័ន​ទាំងពីរ​ផងដែរ​។​

​ពិធី​ចុះ​អនុស្សរណៈ​នេះ​ធ្វើឡើង​ដើម្បី​ពង្រឹង និង​ពង្រីក​កិច្ចសហការ​ឱ្យ​កាន់តែ​ជិតស្និទ្ធ​បន្ថែមទៀត និង​ដើម្បី​រួមគ្នា​ស្វែងរក ទប់ស្កាត់ និង​លុបបំបាត់​សកម្មភាព​សម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម ព្រមទាំង​ចូលរួម​ពង្រឹង​ប្រព័ន្ធ​ប្រឆាំង​ការសម្អាត​ប្រាក់​និង​ហិរញ្ញប្បទាន​ភេរវកម្ម​របស់​ពិភពលោក​ផងដែរ​។​

​ថ្លែង​ទៅកាន់​អង្គពិធី​នាពេលនោះ ឯកឧត្ដម​រដ្ឋលេខាធិកា​រ បាន​មានប្រសាសន៍ថា អនុស្សរណៈ​យោគ យល់​នេះ​នឹង​បង្កលក្ខណៈ​ងាយស្រួល​ដល់​អង្គភាព​ស៊ើបការណ៍​ហិរញ្ញវត្ថុ​កម្ពុជា អាច​ប្រើប្រាស់​ទិន្នន័យ របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដើម្បី​កំណត់​អត្តសញ្ញាណ​យានយន្ត ឬ​នាវា របស់​បុគ្គល សង្ស័យ​ដែល​ពាក់ព័ន្ធ​នឹង​សកម្មភាព​សម្អាត​ប្រាក់​និង​ហិរញ្ញប្បទាន​ភេរវកម្ម ដើម្បី​ចាត់វិធានការ​បង្ក្រាបបាន​ទាន់ពេលវេលា​ប្រកបដោយ​ជោគជ័យ និង​ប្រសិទ្ធភាព​ខ្ពស់​។​

​លើសពីនេះ​ទៀត ឯកឧត្ដម​រដ្ឋលេខាធិកា​រ​បានឱ្យដឹងថា ការចុះហត្ថលេខា​នេះ​គឺជា​ឱកាស​ដ៏​ប្រពៃ​បំផុត ក្នុងការ​ឆ្លើយតបបាន​ទាន់ពេលវេលា និង​ស្របទៅតាម​តម្រូវការ​និង​សំណូមពរ​ចាំបាច់​និង​ជាបន្ទាន់ របស់​បងប្អូន​ប្រជាពលរដ្ឋ​ក៏ដូចជា​រាជរដ្ឋាភិបាល ដែល​អនុញ្ញាតឱ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​បំពេញការងារ និង​ធ្វើ​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ជិតស្និទ្ធ​បន្ថែមទៀត​ជាមួយ​ដៃគូ​ជាតិ និង​អន្តរជាតិ​នានា​សំដៅ​រក្សាបាន នូវ​សន្តិសុខ​សុវត្ថិភាព​សង្គម កសាង​សង្គម​មួយ​ប្រកបដោយ​សន្តិសុខ សន្តិភាព សុវត្ថិភាព និង​ស្ថិរភាព ដើម្បី​បង្កើន​ទំនុកចិត្ត និង​ទាក់ទាញ​វិនិយោគិន​ជាតិ និង​អន្តរជាតិ​មក​វិនិយោគ​នៅ​កម្ពុជា​ឱ្យបាន​កាន់តែ ច្រើន​ថែមទៀត និង​ដើម្បី​ឆ្លើយតប​ទៅនឹង​បទដ្ឋាន​អន្តរជាតិ​ដែល​តម្រូវឱ្យ​កម្ពុ​ជាមាន​យន្តការ​ជាក់លាក់ តាមរយៈ​ការពង្រឹង​ការអនុវត្ត​ច្បាប់​ជាតិ និង​អន្តរជាតិ​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ថែមទៀត​។​

​សូមបញ្ជាក់ថា កាលពី​ថ្ងៃ​ពី​២៧ ខែមិថុនា ឆ្នាំ​២០២០ កន្លងទៅ​ថ្មីៗ​នេះ​ព្រះករុណា​ព្រះបាទ សម្ដេច ន​រោ​ត្ដម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ទ្រង់​បាន​ឡាយព្រះហស្ថលេខា​ប្រកាស ឱ្យប្រើ​ប្រាស់​ច្បាប់​ស្ដីពី​ការប្រឆាំង​ការសម្អាត​ប្រាក់​និង​ហិរញ្ញប្បទាន​ភេរវកម្ម​គ្រប់​រូបភាព ក្នុង​គោល បំណង​ធានា​ប្រឆាំង​ការសម្អាត​ប្រាក់​និង​ហិរញ្ញប្បទាន​ភេរវកម្ម ដោយ​កំណត់​អំពី​វិធានការ​ត្រួតពិនិត្យ បង្ការ ទប់ស្កាត់ បង្ក្រាប និង​លុបបំបាត់​ការសម្អាត​ប្រាក់​និង​ហិរញ្ញប្បទាន​ភេរវកម្ម​នៅក្នុង ព្រះរាជាណាចក្រ​កម្ពុជា​។​

​ឯកឧត្ដម​រដ្ឋលេខាធិកា​រ​បាន​សម្ដែង​នូវ​ការកោតសរសើរ និង​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់ ថ្នាក់ដឹកនាំ និង​មន្ត្រី​នៃ​អង្គភាព​ទាំងបី​ដែល​បាន​ខិតខំ​ប្រឹងប្រែង​អស់ពី​កម្លាំងកាយ​ចិត្ត និង​ពេលវេលា​ក្នុង ការរៀបចំ​តាក់តែង​អនុស្សរណៈ​នេះ​ឡើង និង​ស្នើឱ្យ​អង្គភាព​ទាំងបី​សហការគ្នា​ឱ្យបាន​ស្អិតរ​មួ​ត​ថែមទៀត ដើម្បី​អនុវត្ត​ការងារ​នេះ​ឱ្យ​កាន់​តែមាន​ប្រសិទ្ធ​ស្របតាម​ផែនការ​សកម្មភាព​រប​ស់​គណៈកម្មាធិការ​សម្របសម្រួល​ថ្នាក់ជាតិ​ប្រឆាំង​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម​៕
​ដោយ​៖CEN

spot_img
×