Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់ បានចេញ​ប័ណ្ណកម្មសិទ្ធិ​លើដី​រដ្ឋ​បាន​ចំនួន ២ ១១៨ ប័ណ្ណ ស្មើនឹង 87​ម៉ឺន​ហិកតា​

spot_img

​ភ្នំពេញ​៖ យោងតាម​របាយការណ៍​បាន​ឲ្យ​ដឹងថា មកទល់ពេលនេះ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់ បានចេញ​ប័ណ្ណកម្មសិទ្ធិ​លើដី​រដ្ឋ​បាន​ចំនួន ២.១១៨ ប័ណ្ណ ស្មើនឹង 87​ម៉ឺន​ហិកតា​ដែល​ក្នុងនោះ​ដី​
​សម្បទាន​សេដ្ឋកិច្ច​មាន ២.០១១​បណ្ណ​ស្មើនឹង 74​ម៉ឺន​ហិកតា​និង​ដី​រដ្ឋ​ផ្សេងៗ​ទៀត​បាន​107​ប័ណ្ណ​ស្មើនឹង​13​ម៉ឺន​ហិកតា​។ ដោយឡែក​នៅ​ខេត្តមណ្ឌលគិរី ក្រសួង​បានចេញ​ប័ណ្ណកម្មសិទ្ធិ​លើដី​រដ្ឋ​បាន​ចំនួន​167
​ប័ណ្ណ​ទំហំ​ប្រមាណ​15​ម៉ឺន​ហិកតា​។​
​មកទល់​ខែកក្កដា​ឆ្នាំ​២០២០ ការងារ​ចុះបញ្ជី​ដីធ្លី​នៅ​ខេត្តមណ្ឌលគិរី ទទួលបាន​លទ្ធផល​ដូចជា​46​ភូមិ ត្រូវបាន​ចុះបញ្ជី​និង​ចេញ​ប័ណ្ណកម្មសិទ្ធិ​រួចរាល់​លើ​ផ្ទៃដី​ទំហំ​191​ពាន់​18​ហិកតា​ស្មើនឹង​24218​ប័ណ្ណ ក្នុងនោះ​ការចុះបញ្ជី​ដី​ជូន​ប្រជាពលរដ្ឋ​លើ​ផ្ទៃដី​ទំហំ​ប្រមាណ​39226​ហិកតា​ស្មើនឹង​23755​ប័ណ្ណ ចុះបញ្ជី​ដី​រដ្ឋ​ទំហំ​ប្រមាណ​145​ពាន់​633​ហិកតា​ស្មើនឹង​167​ប័ណ្ណ ដី​សហគមន៍​ជនជាតិដើម​ភាគតិច ចុះបញ្ជី​បាន​7​សហគមន៍​លើ​ផ្ទៃដី​ទំហំ​6156​ហិកតា​ស្មើនឹង​278​ប័ណ្ណ និង​មាន​10​ភូមិ​កំពុងដំណើរការ​ចុះបញ្ជី​ដីធ្លី​មាន​លក្ខ​ណះ​ជា​ប្រព័ន្ធ ចំពោះ​ដី​សហគមន៍​ជនជាតិដើម​ភាគតិច ចំនួន​6​សហគមន៍​ដែល​កំពុងដំណើរការ និង​បានបញ្ចប់​ការបិទ​ផ្សាយ​ជា​សាធារណៈ​រួចរាល់​។ ការដោះស្រាយ​វិវាទ​ដីធ្លី​គឺ​ដោះស្រាយបាន​22​ករណី និង​កំពុង​បន្ត​ដោះស្រាយ​ចំនួន​38​ករណី​។​

​ថ្លែង​ក្នុង​កិច្ចប្រជុំ​ស្តីពី​អំពី​ការងារ​ចុះបញ្ជី​ដី​រដ្ឋ ចុះបញ្ជី​ដីឯកជន​របស់​ប្រជាពលរដ្ឋ ចុះបញ្ជី​ដី​សហគមន៍​ជនជាតិដើម​ភាគតិច ការដោះស្រាយ​វិវាទ​ដីធ្លី ការ​កាត់​ឆ្វៀល​ដី និង​ការរៀបចំ​ផែនការ​ប្រើប្រាស់​ដី ខេត្តមណ្ឌលគិរី ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ នា​ព្រឹក​ថ្ងៃទី​២២ ខែកក្កដា​នេះ បាន​ឲ្យ​ដឹងថា ការរៀបចំ​កិច្ចប្រជុំ​អន្តរក្រសួង​នាពេលនេះ គឺ​ក្នុង​គោលបំណង​ដើម្បី​ជជែក​ពិភាក្សា​ពី​ការងារ​ចុះបញ្ជី​ដី​រដ្ឋ ចុះបញ្ជី​ដីឯកជន​របស់​ប្រជាពលរដ្ឋ ចុះបញ្ជី​ដី​សហគមន៍​ជនជាតិដើម​ភាគតិច ការដោះស្រាយ​វិវាទ​ដីធ្លី ការ​កាត់​ឆ្វៀល​ដី និង​ការរៀបចំ​ផែនការ​ប្រើប្រាស់​ដី ក្នុង​ខេត្តមណ្ឌលគិរី ។​

​តាមរយៈ​ការជួប​ជុំគ្នា​ទាំង​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ​នាពេល​នេះដែរ ឯកឧត្តម​បាន​ថ្លែងអំណរគុណ​ដល់​ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ព្រមទាំង​សហការី​ដែល​បាន​សហការ និង​ផ្តល់​ការគាំទ្រ​ទៅវិញទៅមក​ចំពោះ​ទិសដៅ ស្ថានភាព​និង​សកម្មភាព ក្នុងការ​ទទួលខុសត្រូវ​បំពេញភារកិច្ច​ស្របតាម​ជំនាញ​រៀងៗ​ខ្លួន​បាន​យ៉ាង​ល្អប្រសើរ ។​
​ក្រសួង​បាន​បង្កើត​គណៈកម្មការ​គាំទ្រ​ការចុះបញ្ជី​ដី​រដ្ឋ ដីឯកជន​របស់​ប្រជាពលរដ្ឋ ដី​សហគមន៍​ជនជាតិដើម​ភាគតិច ដោះស្រាយ​វិវាទ​ដីធ្លី​និង​រៀបចំ​ផែនការ​ប្រើប្រាស់​ដី នៅ​ខេត្តមណ្ឌលគិរី​ដែលមាន​សមាសភាព​សរុប​313​រូប ចែកចេញជា​4​អនុគណៈកម្មការ និង​ក្រុមការងារ​ចុះបញ្ជី​ដី​មាន​12​ក្រុម​ស្មើនឹង​225​រូប​។​

​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់ បាន​សហការ​ជាមួយ​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ ក្រសួងបរិស្ថាន អាជ្ញាធរ​ជាតិដោះស្រាយ​ទំនាស់​ដីធ្លី និង​អាជ្ញាធរ​ខេត្តមណ្ឌលគិរី ចាត់ចែង​ព​ន្លឿ​ន​ការងារ​ចុះបញ្ជី​ដី​រដ្ឋ ការដោះស្រាយ​វិវាទ​ដីធ្លី​និង ការរៀបចំ​ផែនការ​ប្រើប្រាស់​ដី នៅ​ខេត្តមណ្ឌលគិរី​។ គណៈកម្មការ​នេះ​នឹង​ចុះ​បំពេញការងារ ចាប់ពី​ថ្ងៃទី​28​ខែកក្កដា​ឆ្នាំ​2020 ដើម្បី​ជំរុញ​ព​ន្លឿ​ន​ការងារ​ចុះបញ្ជី​ដី​រដ្ឋ ចុះបញ្ជី​ដីឯកជន​របស់​ប្រជាពលរដ្ឋ ចុះបញ្ជី​ដី​សហគមន៍​ជនជាតិដើម​ភាគតិច ដោះស្រាយ​វិវាទ​ដីធ្លី​និង​រៀបចំ​ផែនការ​ប្រើប្រាស់​ដី នៅ​ខេត្តមណ្ឌលគិរី ដែល​នៅ​សេសសល់​ក្នុងភូមិ​ទាំង​46​ដែល​បាន​ចុះបញ្ជី​រួច ភូមិ​ចំនួន​10​ដែល​កំពុងដំណើរការ ចុះបញ្ជី​និង​ដំណើរការ​ចុះបញ្ជី​ក្នុងភូមិ​ចំនួន​36​ផ្សេងទៀត​ផងដែរ​៕
ដោយ​៖CEN​

spot_img
×