Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយ​ឧត្តមសេនីយ៍ ម៉ឹង សំផន អញ្ជើញ​ជា​អធិបតី​នៅក្នុង​អង្គសន្និបាត​បូក​សរុប​ការងារ​យោធា​ឆ្នាំ​២០១៧ និង​ទិសដៅ​អនុវត្ត​បន្ត​ឆ្នាំ​២០១៨ របស់​តំបន់​ប្រតិបត្តិការ​សឹក​រង​ស្វាយរៀង

spot_img

​ខេត្ត​ស្វាយរៀង​៖ លោកនាយ​ឧត្ដមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការ​ក្រសួង​ការពារជាតិ និង​លោក ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​ស្វាយរៀង​នៅ​ព្រឹក​ថ្ងៃ​ទី​៣១ ខែ​មករា ឆ្នាំ​២០១៨​នេះ បាន​អញ្ជើញ​ជា​អធិបតី​នៅ​ក្នុង​អង្គសន្និបាត​បូកសរុប​ការងារ​យោធា​ឆ្នាំ​២០១៧ និង​លើក​ទិសដៅ​ឆ្នាំ​២០១៨​។

​ពិធី​នេះ​ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​អស់លោក​ជា​នាយ​ឧត្ដមសេនីយ៍ ឧត្ដមសេនីយ៍​គណៈប្រតិភូ​ក្រសួង​ការពារជាតិ និង​កងកម្លាំងប្រដាប់អាវុធ​ទាំង​បី​ប្រភេទ សរុប ៦៨០​នាក់ ដែល​ពិធី​នេះ​បាន​ប្រព្រឹត្ត​ទៅ​នា​សាលប្រជុំ​របស់​ទីបញ្ជាការដ្ឋាន​ផ្នែក​សឹក​រង​ស្វាយរៀង ។​

​បន្ទាប់​ពី​សុន្ទរកថា​ស្វាគមន៍​របស់លោក​ឧត្ដមសេនីយ៍ទោ ប៉ែន សារ៉ុន មេបញ្ជាការរង​យោធភូមិភាគ​ទី​១ និង​ជា​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ស្វាយរៀង និង​របាយការណ៍​ប្រចាំឆ្នាំ​២០១៧ របស់​តំបន់​ប្រតិបត្តិការ​សឹក​រង​ស្វាយរៀង ដែល​អាន​ដោយ​លោក​ឧត្ដមសេនីយ៍ត្រី អ៊ុំ សាវ៉ាត មេបញ្ជាការរង និង​ជា​នាយសេនាធិការ នៃ​តំបន់​ប្រតិបត្តិការ​សឹក​រង​ស្វាយរៀង ក្នុង​ឱកាស​នេះ លោកនាយ​ឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការ​ក្រសួង​ការពារជាតិ និង​លោក ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​ស្វាយរៀង​ក៍ បាន​សម្ដែង​នូវ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​តំបន់​ប្រតិបត្តិការ​សឹក​រង​ស្វាយរៀង នាយទាហាន នាយទាហានរង ពលទាហាន ទាំងអស់ ដែល​កន្លងមក​បាន​ចូលរួមចំណែក​យ៉ាង​សកម្ម ទាំង​ក្នុង​កិច្ចការ​សង្គម និង​ការជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ពេល​ជួបប្រទះ​នូវ​គ្រោះមហន្តរាយធម្មជាតិ គ្រោះថ្នាក់​សង្គម​ផ្សេងៗ និង​ក្នុង​ការងារ​ថែរក្សា​សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់​សាធារណៈ នៅក្នុង​ខេត្ត​បាន​ល្អប្រសើរ ជាពិសេស ការ​សហការ​ទប់ស្កាត់​បាន​មិនឲ្យ​មាន​បាតុភាព​អសកម្ម​ណាមួ​យ​កើតឡើង នៅក្នុង​អំឡុងពេល​នៃ​ចំណាត់ការ​របស់​រាជ​រដ្ឋាភិបាល​ទៅ​លើ​បុគ្គល កឹម សុខា និង​គណបក្ស​សង្គ្រោះ​ជាតិ ព្រមទាំង​បាន​ចុះ​ល្បាត​ថែរក្សា​ការពារ​នូវ​សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់​នៅ​តាម​តំបន់​ព្រំដែន ការសហការ​ស្វែងរក និង​ជីក​គាស់​អដ្ឋិធាតុ​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម​នៅ​ក្នុង​ភូមិសាស្ត្រ​ខេត្ត​ស្វាយរៀង ដែល​ជា​ផ្នែក​មួយ​ដ៏​សំខាន់ និង​ជា​មូលដ្ឋាន​គ្រឹះ​ក្នុង​ការជួយ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ល្អ​ប្រសើរ​ជាមួយ​បណ្ដា​ខេត្ត​ជាប់​ព្រំដែន ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្ដេច​អគ្គមហាសេ​នាប​តី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

​ជាមួយ​នេះ​គណៈអធិបតី​ក៏​បាន​ផ្ដាំផ្ញើ និង​ដាក់​ចេញ​នូវ​ទិសដៅ​ការងារ​សំខាន់ៗ​មួយ​ចំនួន​ដល់​តំបន់​ប្រតិបត្តិការ​សឹក​រង​ស្វាយរៀង និង​កងកម្លាំង​ទាំងអស់ឲ្យ​បំពេញ​តួនា​ទី​ភារកិច្ច​ឲ្យបាន​កាន់តែ​ល្អ​ប្រសើរ​ថែម​ទៀត ជាពិសេស ត្រូវតែ​ការពារ​ឲ្យបាន​ដាច់ខាត​នូវ​សន្តិភាព​នាពេល​បច្ចុប្បន្ន ដែល​រក​បាន​មក​ដោយ​លំបាក​ក្រោម​ការដឹកនាំ​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ការពារ​ឲ្យបាន​នូវ​រាជរដ្ឋាភិបាល​ស្របច្បាប់​ដែល​កើតចេញ​ពី​ការបោះឆ្នោត ប្រឆាំង​ដាច់ខាត​នូវ​រាល់​ការប៉ុនប៉ង​ទាំងឡាយណា​ដែល​មាន​បំណង​ធ្វើ​បដិវត្តន៍​ពណ៌ ឬ​ផ្ដួលរំលំ​រាជរដ្ឋាភិបាល​ដែល​នាំទៅ​ដល់​ការបំផ្លាញ​នូវ​សុខសន្តិភាព ការអភិវឌ្ឍ​ប្រទេសជាតិ និង​សេចក្ដីសុខ​របស់​ប្រជាជន ធ្វើយ៉ាងណា​រក្សា​ឲ្យបាន​នូវ​បរិយាកាស​នយោបា​យ​ដ៏​ល្អប្រសើរ ដើម្បីឲ្យ​ដំណើរការ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី​៤ នៅ​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០១៨ និង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ នៅ​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ខាងមុខនេះ ប្រព្រឹត្តទៅ​ដោយ​ជោគជ័យ​ប្រកប​ដោយ​លក្ខណៈ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ព្រមទាំង​បញ្ចៀស​ឲ្យបាន​នូវ បាតុភាព​អសកម្ម​ទាំងឡាយ ដែល​អាច​បង្ក​ឲ្យ​ជន​ឆ្លៀតឱកាស​មួយចំនួន​កេងចំណេញ​បំផ្លាញ​ដល់​លទ្ធផល​បោះឆ្នោត ។​

​ក្នុង​ឱកាស​នេះ​ផងដែរ លោកនាយ​ឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការ​ក្រសួង​ការពារជាតិ ក៏​បាន​ផ្ដល់ជូន​នូវ​អំណោយ​ឧបត្ថម្ភ​របស់​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដល់​កងកម្លាំង​ទាំង​បី ក្នុងនោះ​បញ្ជាការដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​ស្វាយរៀង ទទួលបាន​ថវិកា ១០​លាន​រៀល អង្ករ ៥​តោន និង មី ១០០​កេស ដោយឡែក​ស្នងការដ្ឋាន​នគរបាល​ខេត្ត និង​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត ក្នុង ១​អង្គភាព ទទួលបាន​ថវិកា ៥​លាន​រៀល និង មី ១០០​កេស​ផងដែរ ៕​វ៉ៃកូ​

spot_img
×