Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សន្តិសុខយាមតែពីខាងមុខផ្ទះ ឯចោរលួចចូលពីខាងក្រោយផ្ទះ ​គាស់​ផ្ទះ​វីឡា ក្នុង​បុរី​ពិភពថ្មី យក​ទូរ​ដែក​មាន​លុយ​ចំនួន​៤២០០០​ដុល្លារ​ ដោយមិនរំខានសន្តិសុខឡើយ

spot_img

​កណ្តាល​៖ អធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានឲ្យដឹងថា ​ក្នុង​បូរី​មាន​សន្តិសុខ​យាម​ត្រឹមត្រូវ តែ​ពួកគាត់​ដើរល្បាត​តែ​ខាងមុខផ្ទះ​ប៉ុណ្ណោះ មិនបាន​ដើរទៅ​ខាងក្រោយ​ផ្ទះ​នោះឡើយដែលជាឱកាសល្អធ្វើឲ្យក្រុមចោរ ចូលលួចគាស់ផ្ទះប្រជាពលរដ្ឋ ពីខាងក្រោយផ្ទះយកទ្រព្យសម្បត្តិអស់រាប់សិបម៉ឺនដុល្លារ ហើយគេចខ្លួនបាត់ដោយមិនរំខានក្រុមសន្តិសុខបុរីពិភពថ្មីក្រុងតាខ្មៅឡើយ។ ​នគរបាល​ក្រុង​តាខ្មៅ​​បាន​រាយការណ៍ ពី​ករណី​ចោរលួច​អំពើ​លួច​គាស់​ផ្ទះ​ដែល​កើតហេតុ​នៅ​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ២០២០ វេលា​ម៉ោង​០០​និង​០៦​នាទី​ចំណុច​ផ្ទះលេខ​១១១ ផ្លូវ​លេខ​១A បូរី​ពិភពថ្មី​២ ក្រុម​៤១ ភូមិ​ព្រែក​សំរោង​៣ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល​។​

​ជនរងគ្រោះ​០១​នាក់​ឈ្មោះ អាង ឌី ភេទ​ស្រី អាយុ​៣១​ឆ្នាំ មុខរប​រៈ​ដូរ​លុយ មាន​ទីលំនៅ​ភូមិ​សង្កាត់​កើតហេតុ ។​
​ ជនសង្ស័យ​មិន​ស្គាល់​អត្តសញ្ញាណ​(​គេចខ្លួន​)​។​បាត់បង់​រួមមាន​៖១-​ទូរទស្សន៍​២​គ្រឿង​(LED​ទំហំ​៤២​អ៉ី​ង​)២-​ទូរ​ដែក​១៖​ក្នុងនោះ​មាន​លុយ​ចំនួន​៤២០០០​ដុល្លារ​។ ៣-​កុំព្យូទ័រ Leb top ២​គ្រឿង​។​៤-​ខ្សែករ​ប្លា​ក​ទីន​ទំ​នង់​៥​ជី​ចំនួន​១​ខ្សែ​។​៥-​ខ្សែក​រមាស​២​ខ្សែ​ទំ​នង់​៣​ដំឡឹង​។ ៦-​ឯកសារ​មួយចំនួន​។​

​នៅ​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ២០២០ វេលា​ម៉ោង​១០​ព្រឹក ជនរងគ្រោះ​ព្រមទាំង​ក្រុមគ្រួសារ បាន​ចាក់សោ​ផ្ទះ​មុខក្រោយ ហើយ​ចាក​ចេញពីផ្ទះ​ទៅ​ស្រុកកំណើត ដោយ​គ្មាន​អ្នក​នៅចាំ​ផ្ទះ​ឡើយ​។ លុះដល់​យប់​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ២០២០​វេលា​ម៉ោង​០០​និង​៥​នាទី ទើប​ត្រឡប់​មកពីស្រុក​វិញ ចាក់សោ​ផ្ទះ​ខាងមុខ​ឃើញ​មាន​សំភារៈ​ក្នុងផ្ទះ​រប៉ាត់រប៉ាយ មាន​បាត់​ទូរទស្សន៍​ក៏​ដើរមក​មើល​ខាងក្រោយ ឃើញ​របើក​បង្អួចឡើង​មើល​ក្នុង​បន្ទប់ ឃើញ​របើក​ទូរ​រើស​ខោអាវ​ពាសពេញ​បន្ទប់ និង​បាត់​ទូរ​ដែក ដែលមាន​ទ្រព្យសម្បត្តិ​ដូច​មាន​ខាងលើ​។​​ក្រោយមកជនរងគ្រោះ បាន​ទូរស័ព្ទ​រាយការណ៍​ទៅ​​លោក​អធិការនគរបាល​ក្រុង​តាខ្មៅ បញ្ជា​មក​ប៉ុស្តិ៍​រដ្ឋបាល​តាខ្មៅ ចុះ​អន្តរាគមន៍​ដើម្បី​ពិនិត្យ​ដល់កន្លែងកើតហេតុ​ខាងលើ ដើម្បី​ស្រាវជ្រាវ​រក​ជនសង្ស័យ ចាត់ការ​តាម​នីតិវិធី​។​

សូមបញ្ជាក់ថា​៖ ផ្ទះ​ជនរងគ្រោះ​ជា​ប្រភេទ​ផ្ទះ​វីឡា​កូនកាត់​មាន​ទំហំ​៤,១ គុណ ១២ ម៉ែត្រ មាន​២​ជាន់​​ដោយ​ជាន់​ខាងលើមាន​២​បន្ទប់ ជាន់​ក្រោម​មាន​បន្ទប់ទឹក​មួយ ខាងក្រោយ​ផ្ទះ​សល់​ដី​៥​ម៉ែត្រ មាន​ធ្វើ​របង​កំពស់​២​ម៉ែត្រ ចំនែក​ខាងក្រៅរបង​ផ្ទះ​ខាងជើង ដែល​ស្ថិតនៅ​ខាងក្រោយ​ផ្ទះ​វិញ ជា​ដី​វាល​និង​ដីព្រៃ មាន​ទំហំ​ប្រហែល​១០​ហិច​តា ងាយស្រួល​ឲ្យក្រុម​ជនសង្ស័យ​ចូលធ្វើ​សកម្មភាព​, រីឯ​ក្នុង​បូរី​មាន​សន្តិសុខ​យាម​ត្រឹមត្រូវ តែ​ពួកគាត់​ដើរល្បាត​តែ​ខាងមុខផ្ទះ​ប៉ុណ្ណោះមិនបាន​ដើរទៅ​ខាងក្រោយ​ផ្ទះ​នោះឡើយ ហើយ​ម្យា​ង​ទៀត​ជុំវិញ​ផ្ទះ​ជនរងគ្រោះ គ្មាន​បំពាក់​កា​ម៉េ​រ៉ា​សុវត្ថិភាព​ទេ​៕​

ដោយ៖កូឡាប

 

spot_img
×