Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្ដម គីម រិទ្ធី ប្រកាសប្រាប់​ដល់​សាធារណជន មុន​ធ្វើការ​សម្រេចចិត្ត​ទិញ​លំនៅឋាន ឬ​ការទិញ​ដីឡូត៍ ត្រូវ​ពិចារណា​ឲ្យ​បាន​ល្អិតល្អន់ ប្រយ័ត្ន​ចាញ់បោក​ជនខិលខូច​

spot_img

កណ្តាល​៖ ឯកឧត្ដម គីម រិទ្ធី បាន​អំពាវនាវ​ដល់​សាធារណជន មេត្តា​យល់ដឹង​នូវ​ព័ត៌មាន​សំខាន់ៗ​មួយចំនួន មុន​ធ្វើការ​សម្រេចចិត្ត​ទិញ​លំនៅឋាន ឬ​ការទិញ​ដីឡូត៍ ដើម្បី​ជៀសវាង​ហានិភ័យ​ជាយថាហេតុ ដែល​បង្កឡើង​ដោយ​ជនខិលខូច​។​

​ឯកឧត្ដម គីម រិទ្ធី អភិបាលរង​ខេត្តកណ្ដាល តំណាង​ឯកឧត្ដម គង់ សោ​ភ័​ណ្ឌ អភិបាលខេត្ត​កណ្ដាល បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ប្រកា​ស់លេខ​០៨៩​សហវ​.​ប្រក ចុះ​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០២០ ស្តីពី​ការគ្រប់គ្រង​អាជីវកម្ម​អភិវឌ្ឍ​អ​លន​វត្ថុ ជូន​អា​ជីករ​ផ្នែក​លក់​អចលនវត្ថុ ទាំងអស់​ក្នុង​ខេត្តកណ្ដាល ដែល​កិច្ចប្រជុំ​នេះ​បាន​ប្រព្រឹត្តទៅ​នៅ​សាលប្រជុំ​សាលាខេត្ត​កណ្ដាល​ព្រឹក​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០២០​។​

​ឯកឧត្ដម គីម រិទ្ធី អភិបាលរង​ខេត្តកណ្ដាល បាន​មានប្រសាសន៍​ក្នុង​កិច្ចប្រជុំ​ថា ការគ្រប់គ្រង​អាជីវកម្ម​អភិវឌ្ឍ​អ​លន​វត្ថុ ជូន​អា​ជីករ​ផ្នែក​លក់​អចលនវត្ថុ​នេះ​ធ្វើ​ក្នុង​គោលបំណង​ជួយ​ឱ្យ​ការទិញ​-​លក់ អចលនទ្រព្យ (​ដីឡូត៍ និង​ផ្ទះ​) អាច​ប្រ​ពឹ​ត្ត​ទៅដោយ​សុវត្ថិភាព និង​អាច​ជៀសវាង​ហានិភ័យ​ជាយថាហេតុ​ដែល​បង្កឡើង​ដោយ​ជនខិលខូច​។​

​លោក ទង ពិសិដ្ឋ ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​អាជីវកម្ម អចលនវត្ថុ​បញ្ចាំ និង​ប្រាតិភោគ​ដោយ​អនុប្បទាន បានឱ្យដឹងថា​យោងតាម​សេចក្តីប្រកាស​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​លេខ​០៨៩ សហវ​.​ប្រក ចុះ​ថ្ងៃទី​២០ មករា ដែល​ចុះហត្ថលេខា​ដោយ​ឧបនាយករដ្ឋមន្ត្រី អូន ព័​ន្ឋ​មុនី​រ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ឲ្យ​ដឹងថា សេចក្តីប្រកាស​នេះ​មាន​គោលបំណង​សំខាន់ៗ​ចំនួន​៥ រួមមាន ទី​១ ធានា​ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង និង​ត្រួតពិនិត្យ​អាជីវកម្ម​អភិវឌ្ឍន៍​អចលនវត្ថុ ទី​២ ធានា​សមធម៌ និង​តុល្យភាព​នៃ​ផលប្រយោជន៍​រវាង​អ្នក​អភិវឌ្ឍន៍ រវាង​អ្នកត្រួតពិនិត្យ និង​អ្នកប្រើប្រាស់ ទី​៣ បង្ការ​ទប់ស្កាត់​ហានិភ័យ​ហិរញ្ញវត្ថុ ក្នុង​វិស័យ​អចលនវត្ថុ ទី​៤ ធានា​ចីរភាព​នៃ​ការអភិវឌ្ឍ​អចលនវត្ថុ សំដៅ​បង្កើន​ជំនឿ​ទុកចិត្ត ដើម្បី​ជម្រុញ​កំណើនសេដ្ឋកិច្ច និង​ទី​៥ រួមចំណែក​ទប់ស្កាត់​សកម្មភាព​លាង​សម្អាត​ប្រាក់ ក្នុង​វិស័យ​អាជីវកម្ម​អភិវឌ្ឍន៍​អចលនវត្ថុ​។​

​លោកស្រី ខុន លក្ខិណា ប្រធាន​មន្ទីរ សេដ្ឋកិច្ច​និង ហរិញ្ញវត្ថុ​ខេត្តកណ្ដាល មានប្រសាសន៍​បន្ថែមទៀត​ថា កិច្ចប្រជុំ​នេះ​មាន​គោលបំណង​ផ្សព្វផ្សាយ​ប្រកា​សលេខ ០៨៩ សហវ​.​ប្រក ចុះ​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០២០ របស់​ល​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ស្ដីពី ការគ្រប់គ្រង​អាជីវកម្ម​អភិវឌ្ឍ​អចលនវត្ថុ ព្រមទាំង​ជួយ​ឱ្យ​ការទិញ​-​លក់ អចលនទ្រព្យ (​ដីឡូត៍ និង​ផ្ទះ​) អាច​ប្រ​ពឹ​ត្ត​ទៅដោយ​សុវត្ថិភាព និង​អាច​ជៀសវាង​ហានិភ័យ​ជាយថាហេតុ​ដែល​បង្កឡើង​ដោយ​ជនខិលខូច ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ សូម​អំពាវនាវ​ដល់​សាធារណជន​មេត្តា​យល់ដឹង​នូវ​ព័ត៌មាន​សំខាន់ៗ​មួយចំនួន មុន​ធ្វើការ​សម្រេចចិត្ត​ទិញ​លំនៅឋាន ឬ​ការទិញ​ដីឡូត៍​៕
​ដោយ​៖​កូ​ឡាប​

 

spot_img
×