Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​សាហាវព្រៃផ្សៃ​ណាស់ ស្ត្រី​ម្នាក់​ជា​កម្មការិនី ត្រូវបាន​ឃាតករ​វាយ​ច្របាច់​ករួច​យក​ខ្សែភ្លើង​ឆក់​ដៃ ឲ្យ​ស្លាប់ រួច​ចាក់សោ​ជាប់​ខាងក្រៅ អ្នកជិតខាង​ធុំក្លិន​ស្អុយ ទើប​ដឹងថា ស្លាប់​(វីដេអូ)

spot_img

​ភ្នំពេញ​៖​ស្ត្រី​កម្មការិនី​ម្នាក់ ត្រូវបាន​ជនសង្ស័យ​វាយ​ផ្ទៃមុខ និង​ច្របាច់ក ហើយ​យក​ខ្សែភ្លើង​ឆក់​ដៃ​ខាងស្ដាំ​បន្ថែម​បណ្ដាល​ឲ្យ​ស្លាប់ ក្នុង​បន្ទប់​ផ្ទះជួល​ជាន់​ទី​៤ ហើយ​គេចខ្លួនបាត់ អស់​រយៈពេល​ជាច្រើន​ថ្ងៃ​មកហើយ ហើយ​ចាក់សោ​បន្ទប់​ពី​ខាងក្រៅ ដោយ​មិនមាន​អ្នកជិតខាង​ណា​ដឹង​ទេ រហូតដល់​មាន​ក្លិនស្អុយ​ទើប​នាំគ្នា​ដើររក​មើលឃើញ​ទើប​ស្រែក​ឆោឡោ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល និង​រាយការណ៍​ប្រាប់​សមត្ថកិច្ច​មូលដ្ឋាន​ប៉ុស្តិ៍​ស្ទឹងមានជ័យ​ទី​៣ ចុះ​ពិនិត្យមើល​ភ្លាមៗ​។​

​ហេតុការណ៍​នេះ​កើតឡើង​នៅ​ម៉ោង​៣​រសៀល​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០២០​នេះ ស្ថិតនៅ​ចំណុច​ក្នុង​បន្ទប់​ផ្ទះជួល​ជាន់​ទី​៤ ផ្ទះ​លេខ​១២៧D ជាប់​ផ្ទះ​លក់​ភេសជ្ជៈ​គ្រប់មុខ​យីហោ ម៉ាក់​ស្រី​ពេជ្រ ម្ដុំ​លូ​ប្រាំ លើ​កំណាត់​ផ្លូវ​វេ​ង​ស្រេង ភូមិ​ដំណាក់​ធំ​ទី​៣ សង្កាត់​ស្ទឹងមានជ័យ​ទី​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។ ស្ត្រី​រងគ្រោះ សួង ធី មាន​អាយុ​៣៣​ឆ្នាំ មុខរបរ​ជា​កម្មការិនី​រោងចក្រ ស្នាក់នៅ​បន្ទប់​ផ្ទះជួល​កើតហេតុ មាន​ស្រុកកំណើត​នៅ​ភូមិ​ខ្វិត ឃុំ​ពាំង​ល្វា ស្រុក​ឧត្ដុង្គ ខេត្តកំពង់ស្ពឺ ។​

​តាម​ប្រភពពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា គាត់​ជា​អ្នកស្នាក់នៅ​បន្ទប់​ជាន់​ក្រោម ចេះតែមាន​ក្លិនស្អុយ ហើយ​ចេះតែ​ឆ្ងល់ ទើបតែ​រសៀល​នេះ គាត់​បាន​ប្រាប់​ម្ចាស់​ផ្ទះជួល​ឲ្យ​ជួយ​ដើរ​រកមើល រហូតមកដល់​បន្ទប់​កើតហេតុ ឃើញ​ចាក់សោ​ពី​ខាងក្រៅ ហើយ​កាន់តែ​ធុំក្លិន​ស្អុយ​ខ្លាំង ក៏​រាយការណ៍​ប្រាប់​សមត្ថកិច្ច​មូលដ្ឋាន​ប៉ុស្តិ៍នគរបាល​ស្ទឹងមានជ័យ​ទី​៣ បាន​ចុះមក​ពិនិត្យមើល រួច​បើក​សោ​ចូលទៅ​ឃើញ​ស្ត្រី​រងគ្រោះ​បាន​ដេកស្លាប់​លើ​ពូក​ក្នុង​បន្ទប់​តែម្ដង ទើប​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​អ្នកជិតខាង​ជាប់​បន្ទប់​។​

​ក្រោយពេល​កើតហេតុ​ម្លាំ​ង​ប៉ុស្តិ៍​ស្ទឹងមានជ័យ​ទី​៣ សហការ​ជាមួយ​សមត្ថកិច្ច​ជំនាញ​ផ្នែក​កោសល្យវិច័យ ចុះមក​ធ្វើការ​ស៊ើបអង្កេត​ជុំវិញ​ទីតាំង​កើតហេតុ​ហើយ និង​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ជំនាញ​ការិយាល័យ​បច្ចេកទេស វិទ្យាសាស្ត្រ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ផងដែរ​។

​បើ​តា​យោងតាម​ការត្រួតពិនិត្យ​កោ​ល្យ​វិច័យ របស់​ឧកញ៉ា​វេជ្ជបណ្ឌិត នង សុវណ្ណ​រ័ត្ន ជា​គ្រូពេទ្យ​កោសល្យវិច័យ រាជធានី​ភ្នំពេញ បា​នស​ន្ឋិ​ដ្ឋា​ន​ថា ជនរងគ្រោះ​ស្លាប់​ដោយសារ ត្រូវបាន​ជនសង្ស័យ​ធ្វើ​សកម្មភាព មាន​ស្នាម​វាយ​ផ្ទៃមុខ និង​ច្របាច់ក ហើយ​យក​ខ្សែភ្លើង​ឆក់​ដៃ​ខាងស្ដាំ​បន្ថែម​បណ្ដាល​ឲ្យ​ស្លាប់ ជា​អំពើ​ឃាតកម្ម ។

​បច្ចុប្បន្ន​បច្ចុប្បន្ន​ក្រោយ​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​ស្រាវជ្រាវ និង​ទាក់ទង​រក​សាច់ញាតិ​ស្ត្រី​រងគ្រោះ និង​បានធ្វើ​កំណត់ហេតុ ប្រគល់​សាកសព​ឲ្យ​ទៅ​សាច់ញាតិ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​ដោយ​៖ សា មេ​ត​


spot_img
×