Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ៖ ចៅក្រម ព្រះរាជអាជ្ញា​មន្ត្រី​តុលាការ​ទាំងអស់ ត្រូវ​ប្រកាន់​ភ្ជាប់​នូវ​អភិក្រម​ទាំង​៥ របស់ សម្តេច​តេ​ជោ​ហ៊ុនសែន និង​មិន​ពុករលួយ​

spot_img

ព្រះសីហនុ ៖ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ បាន​ណែនាំ​ដល់ ចៅក្រម ព្រះរាជអាជ្ញា ក៏ដូចជា មន្ត្រី​តុលាការ​ទាំងអស់ ត្រូវ​ប្រកាន់​ភ្ជាប់​នូវ​អភិក្រម​ទាំង​៥ របស់ សម្តេច​តេ​ជោ​ហ៊ុនសែន ត្រូវ​ប្រកាន់ខ្ជាប់​ភាពម៉ឺងម៉ាត់​របស់ខ្លួន ក្នុងការ​អនុវត្ត​ច្បាប់​ឲ្យ​បាន​ត្រឹមត្រូវ​ជូន​ប្រជាពលរដ្ឋ និង​ចូលរួម​ប្រកបដោយ​ឆន្ទៈ​ក្នុង​ស្មារតី​ទទួល ខុសត្រូវ​ខ្ពស់​ក្នុងការ​អនុវត្ត​យុទ្ធនាការ​ការ​ដោះ ស្រាយ​ការកកស្ទះ​សំណុំរឿង​នៅតាម​សាលា ដំបូង​រាជធានី​ខេត្ត​បាន​អនុវត្ត​ភាពត្រឹមត្រូវ លឿន និង​មិន​ពុករលួយ​។​

​នៅ​សាលាដំបូង​ខេត្ត​ព្រះសីហនុ នា​រសៀល​ថ្ងៃទី ២២ ខែកក្កដា ឆ្នាំ​២០២០​នេះ ឯកឧត្ដម កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ឯកឧត្តម ជាម ហ៊ឹម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ព្រះសីហនុ ឯកឧត្ដម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​តែងតាំង និង​ចូលកាន់​មុខតំណែង​ប្រធាន​សាលាដំបូង​ខេត្ត​ព្រះសីហនុ​។

​យោងតាម​ព្រះរាជក្រឹត្យ​ឯកឧត្ដម កោ វណ្ឌី ត្រូវបាន​ប្រកាស​តែងតាំង​ជា​ប្រធាន​សាលាដំបូង​ខេត្ត​ព្រះសីហនុ ជំនួស​ឯកឧត្ដម សុខ​កល្យាណ ដែល​ត្រូវ​ទទួល​តំណែង​ថ្មី ជា​ប្រធាន​សាលាឧទ្ធរណ៍ព្រះសីហនុ​។​

​ឯកឧត្ដម កោ វណ្ឌី ប្រធាន​សាលាដំបូង​ខេត្ត​ព្រះសីហនុ​ដែល​ទើប​តែងតាំង​ថ្មី​បាន​មាន ប្រសាសន៍​ប្តេជ្ញាចិត្ត​ដូចខាងក្រោម​៖ ពង្រឹង​ចំណង​សាមគ្គីភាព​ជាមួយ​ថ្នាក់ដឹកនាំ​និង​មន្ត្រី​ទាំងអស់ នៃ​សាលាដំបូង​ខេត្ត​និង​អយ្យការ​អម​សាលាដំបូង​ខេត្ត​។ គោរព​វិន័យ​ការងារ​ដោះស្រាយ​បញ្ហា​កកស្ទះ​សំណុំរឿង ដោយ​ខ្ជាប់ខ្ជួន​ដោយ​ប្រកាន់ខ្ជាប់​នូវ​យុត្តិធម៌ តម្លាភាព ឆាប់រហ័ស និង​គ្មាន​អំពើ ពុករលួយ​។ យកចិត្តទុកដាក់​សហ​ការ​ជាមួយ​ថ្នាក់ដឹកនាំ​អាជ្ញាធរ អង្គភាព ស្ថាប័ន​ជុំវិញ​ខេត្ត ចូលរួម​សកម្មភាព​ទំនាក់ទំនង​សង្គម លើ​វិស័យ​អប់រំ​បណ្ដុះបណ្ដាល​វិស័យ​ច្បាប់ ដល់​សហគមន៍​និង​មូលដ្ឋាន​។ ចូលរួម​យ៉ាងសកម្ម​លើ​ដំណើរការ​ដឹកនាំ សម្របសម្រួល​ណែនាំ​មន្ត្រីនគរបាល​យុត្តិធម៌ ក្នុងការ​ពិនិត្យ​និ​ត្យា​នុកូលភាព​នៃ​ការអនុវត្ត​ច្បាប់​។ ការពារ​ផលប្រយោជន៍​សាធារណៈ យកចិត្តទុកដាក់​ចំពោះ​ជនសង្ស័យ និង​ជនរងគ្រោះ​ដោយ​ភាពមិនលំអៀង​។ ខិតខំ​ពង្រឹងសមត្ថភាព​លើ​ទិដ្ឋភាព​ច្បាប់​ថ្មីៗ​តាមរយៈ​ការបណ្ដុះបណ្ដាល និង​ស្រាវជ្រាវ​។ ត្រៀមលក្ខណៈ​ជាស្រេច​ទទួលយក​ការងារ​ថ្មី​ដើម្បី​ពង្រឹង​ការអនុវត្ត​ប្រព័ន្ធតុលាការ​យុត្តិធម៌​ឲ្យ​កាន់តែ​ប្រសើរឡើង​។​

​ឯកឧត្ដម គួច ចំរើន បាន​ថ្លែង​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ ថ្នាក់ដឹកនាំ និង​មន្ត្រីរដ្ឋបាល​នៃ​សាលា ដំបូង​ខេត្ត​ព្រះសីហនុ ជាពិសេស ឯកឧត្តម សុខ កល្យាណ ដែល កន្លងមក​តែង​បាន​សហការ និង​មាន​ទំនាក់ ទំនង​យ៉ាង​ល្អជា​មួយ អាជ្ញាធរ​ដែនដី​គ្រប់លំដាប់​ថ្នាក់ ជាពិសេស​បាន​ចូលរួមចំណែក​យ៉ាង​ធំធេង​ធ្វើឱ្យ​ខេត្ត​ព្រះសីហនុ​ធានាបាន នូវ​សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ សង្គម​ល្អប្រសើរ និង សម្រេចបាន​នូវ​សមិទ្ធផល និង​ស្នាដៃ​ធំៗ​ជា​បន្តបន្ទាប់​ក្នុងការ ស្វែងរក​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ ។​

​ជាមួយគ្នានេះ​ឯកឧត្ដម​បាន​សម្ដែង​នូវ​ការស្វាគមន៍ និង​អបអរសាទរ ចំពោះ​ឯកឧត្តម កោ វណ្ឌី ដែល​ត្រូវបាន​ត្រាស់បង្គាប់​តែងតាំង​មុខតំណែង​ជា ប្រធាន​សាលាដំបូង​ខេត្ត​ព្រះសីហនុ ដើម្បី​បន្ត ដឹកនាំ​សាលាដំបូង​ខេត្ត​ព្រះសីហនុ ដោយ​តម្កល់​ផលប្រយោជន៍ អង្គភាព​ជាធំ សំដៅ​ធ្វើឱ្យ​ប្រព័ន្ធតុលាការ និង​ប្រព័ន្ធយុត្តិធម៌​នៅ ក្នុង​ខេត្ត​ព្រះសីហនុ មានការ​អភិវឌ្ឍ​រីកចម្រើន​ទៅមុខ​ជា​លំដាប់ ។

​ឯកឧត្ដម​មាន​ជំនឿ​ជឿជាក់​យ៉ាង​មុតមាំ​ថា​ក្រោម​ការដឹកនាំ​របស់ ឯកឧត្តម ប្រធាន​សាលាដំបូង​ខេត្ត​ព្រះសីហនុ ដែល​បាន​កំពុង​រៀបចំ​ពិធី ប្រកាស​ចូលកាន់​មុខតំណែង​នាពេលនេះ នឹង​បន្ត​ខិតខំ​អនុវត្ត តាម​តួនាទី ភារកិច្ច​របស់ខ្លួន ស្របតាម​រដ្ឋធម្មនុញ្ញ ច្បាប់ និង លិខិតបទដ្ឋាន​គតិយុត្ត ប្រកបដោយ​មនសិកា​វិជ្ជាជីវៈ មានការ ទទួលខុសត្រូវ​ខ្ពស់ មាន​តម្លាភាព គណនេយ្យភាព រួបរួមសាមគ្គី​គ្នា ជា​ធ្លុង​មួយ​ដើម្បី​សម្រេចបាន​ស្នាដៃ​ធំៗ​បន្តទៀត និង​ជាពិសេស ត្រូវ​ប្រកាន់​ភ្ជាប់​នូវ​អភិក្រម​របស់​សម្ដេច​អគ្គ​មហា សេនាបតី តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា គឺ​ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និង​វះកាត់​” និង​បាវចនា​ពីរ​គឺ កែទម្រង់​ខាងក្នុង និង បង្កើត​មិត្ត​ខាងក្រៅ ដោយ​ស្មារតី​ឯករាជ្យ​។​

​ក្នុងឱកាស​នោះដែរ បើតាម​ប្រសាសន៍​របស់​ឯកឧត្តម​រដ្ឋមន្ត្រី កើត រិ​ទ្ធ ៖ ចៅក្រម ព្រះរាជអាជ្ញា ក៏ដូចជា មន្ត្រី​តុលាការ​ទាំងអស់ ត្រូវ​ប្រកាន់​ភ្ជាប់​នូវ​អភិក្រម​ទាំង​៥ របស់ សម្តេច​តេ​ជោ​ហ៊ុនសែន ត្រូវ​ប្រកាន់ខ្ជាប់​ភាពម៉ឺងម៉ាត់​របស់ខ្លួន ក្នុងការ​អនុវត្ត​ច្បាប់​ឲ្យ​បាន​ត្រឹមត្រូវ​ជូន​ប្រជាពលរដ្ឋ​​ត្រូវ​ចូលរួម​លើកកម្ពស់​កិត្តិយស​សេចក្តីថ្លៃថ្នូរ និង​កិត្យានុភាព​នៃ​អង្គចៅក្រម ដោយ​ប្រកាន់ខ្ជាប់​នូវ​វិន័យ ក្រមសីលធម៌ វិជ្ជាជីវៈ​ចៅក្រម​ទាំង​ពេល​បំពេញការងារ និង​ក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ ចូលរួម​ប្រកបដោយ​ឆន្ទៈ​ក្នុង​ស្មារតី​ទទួល ខុសត្រូវ​ខ្ពស់​ក្នុងការ​អនុវត្ត​យុទ្ធនាការ​ការ​ដោះ ស្រាយ​ការកកស្ទះ​សំណុំរឿង​នៅតាម​សាលា ដំបូង​រាជធានី​ខេត្ត​បាន​អនុវត្ត​ភាពត្រឹមត្រូវ លឿន និង​មិន​ពុករលួយ​៕​ដោយ​៖​កូ​ឡាប​

     

spot_img
×