Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មេបញ្ជាការ រង​ចូលរួម​បុណ្យ​សព​ឪពុក​នាយការិយាល័យ នៃ​អហ​ខេត្ត​បន្ទាយមានជ័យ

spot_img

បន្ទាយមានជ័យ ៖ បញ្ជាការ បញ្ជា​ការរង នាយ​បញ្ជាការ នាយ​បញ្ជា​ការរង បាន​ចូលរួម​បុណ្យសព​ឪពុក​របស់​លោកនាយ​ការិយាល័យ​មួយ នៃ​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ កាលពី ថ្ងៃទី​៣០ ខែ​មករា ឆ្នាំ​២០១៨ នៅ​ភូមិ​គាប​សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ ។​

លោក​ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ រួម​ជាមួយ​មេបញ្ជាការរង និង​សហការី​ជាច្រើន​នាក់ បាន​នាំយក​ថវិកា ចំនួន ១.៦៤៥.០០០​រៀល​និង​អង្ករ​ចំនួន ៥​កា​រ៉ុង ទៅ​ចូលរួម​បុណ្យ​សព​ឪពុក​លោក​វរសេនីយ៍ត្រី សាយ សាវឿន នាយការិយាល័យ​ផែនការ​នៃ​មន្ទីរ​រដ្ឋបាល និង​ហិរញ្ញវត្ថុ​ខេត្ត ដែល​បាន​ទទួលមរណៈភាព​ដោយ​ជរាពាធ កាលពី​វេលា​ម៉ោង ៦ និង​៣០​នាទី ថ្ងៃទី​២៨​ខែ​មករា ឆ្នាំ​២០១៨ ។​

លោក​ឧត្តមសេនីយ៍ បោន ប៊ិន រំលឹកថា សកម្មភាព​សង្គម មនុស្សធម៌​នានា​គឺ​ជា​ការណែនាំ​របស់​នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​ក​ង​យោធពលខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ។

ហើយ​កងរាជអាវុធហត្ថ​ខេត្ត​តែងតែ​ចូលរួម​យ៉ាង​សកម្ម ក្នុង​ការគាំទ្រ និង​រួមចំណែក​ដល់​អាវុធហត្ថ ដែល​ជួប​ទុក្ខលំបាក​ផ្សេងៗ​ជាយថាហេតុ ។

ក្នុងនោះ​ដែរ​លោក​វរសេនីយ៍ត្រី សាយ សាវឿន ព្រមទាំង​ក្រុមគ្រួសារ បាន​ថ្លែងអំណរគុណ​ដល់​លោក​ឧត្តមសេនីយ៍ បោន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត រួមជាមួយ លោក​មេបញ្ជាការរង ព្រមទាំង​សហការី​ទាំងអស់ ដែល​បាន​ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​ជាមួយ​ក្រុម​គ្រួសារ​របស់​លោក រួម​ទាំង​មាន​ការឧបត្ថម្ភ​គាំទ្រ​ទាំង​សម្ភារៈ និង​ថវិកា ទៀតផង​៕ ដោយ ៖ បន្ទាយ​

spot_img
×