Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រឿង​រ៉ាវ​ដ៏​ហួស​ចិត្ត! កូន​ស្រី «បូជា​ខ្លួន​ប្រាណ» ឲ្យ​ឪពុក ព្រោះ​តែ​កុំ​ឲ្យ​ឪពុក​ធ្វើ​រឿង​មួយ​នេះ…

spot_img

​ស្ត្រី​ជា​កូនស្រី​ម្នាក់ រស់នៅក្នុង​ទីក្រុង​ហុងកុង ត្រូវបាន​ចោទប្រកាន់ «​ខូច​គ្នា​ជាមួយ​សាច់ឈាម​ខ្លួនឯង​» បាន​ប្រាប់​តុលាការ​ថា នាង​បាន​រួមភេទ​ជាមួយ​ឪពុក​របស់​នាង ដើម្បី​គាត់​នឹងមិន​រៀបការ​ជាមួយ​អ្នកថ្មី ។​

South China Morning Post រាយការណ៍​ថា ស្ត្រី​អាយុ ២៦ ឆ្នាំ ពុំ​ត្រូវបាន​បញ្ជាក់​ឈ្មោះ​នោះ បាន​មាន​សម្ព័ន្ធ​ផ្លូវភេទ​ជាមួយ​ឪពុក​អាយុ ៥៨ ឆ្នាំ ក្នុងកំឡុងពេល ២ ដង ក្នុង​ឆ្នាំ ២០០៩ នៅពេល​នាង​មាន​អាយុ ២៩ ឆ្នាំ ។

​អ្នកច្បាប់​របស់​នាង​ដែល​ដកស្រង់​របាយការណ៍​ផ្លូវចិត្ត បាន​និយាយថា នាង «​បូជា​» ខ្លួនប្រាណ​ជូន​ឪពុក​របស់​នាង ដោយសារតែ​អស់សង្ឃឹម​ខ្លាំង នៅពេល​ឪពុក​ចង់​រៀបការ​ជាមួយ​ស្រី​ថ្មី​របស់គាត់ ។​

​ឪពុក​ដែល​ក៏​ត្រូវបាន​ចោទប្រកាន់​រួមភេទ​ជាមួយ​សាច់ឈាម​ឯង​បែបនេះ បាន​និយាយថា គាត់​មាន​អារម្មណ៍​មិន​សប្បាយចិត្ត ហើយ​កូនស្រី​ក៏​បានមក​លួងលោម និង​ឱបថើប​គាត់ ដែលជា​ហេតុ ធ្វើ​ឲ្យ​កើតមាន​ទំនាក់ទំនង​ផ្លូវភេទ​តែម្តងទៅ ។​

​គេហទំព័រ HK01 បាន​រាយការណ៍​ថា ឪពុក និង​កូនស្រី​នេះ បាន​បន្ត​មាន «​អីៗ​» នឹង​គ្នា​ពី​ឆ្នាំ ២០០៩ ដោយមាន​ការយល់ព្រម​គ្នា​ទាំងសងខាង ។​

​ទោះយ៉ាងណា រឿងនេះ​ត្រូវបាន​បែកធ្លាយ ដឹង​ដល់​ប្អូន​/​កូនប្រុស​របស់​ពួកគេ ឈានទៅ​រាយការណ៍​ដល់​ប៉ូលីស ។ ជា​លទ្ធផល ទាំង​ឪពុក និង​កូនស្រី ដែល​ទទួលស្គាល់​ពី​ទង្វើ​មិនគួរ​គប្បី​របស់​ពួកខ្លួន នៅ​ចំពោះមុខ​ប៉ូលីស ត្រូវបាន​កាត់ទោស​នៅ​ថ្ងៃទី​១២ ខែមិថុនា ៕ ចន្ទី

spot_img
×