Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​​សម្រាប់ថ្ងៃព្រហស្បត្តិ៍ ទី ២៣ ​ខែកក្កដា ​ឆ្នាំ​ ២០២០​

spot_img

ឆ្នាំជូត

រាសី​ស្រុតចុះ​។

ការងារ ៖ ​​​​​​នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ ម្ល៉ោះហើយ​បើ​ទោះ​ធ្វើ​អ្វី​ក៏​តែង​ងាយ​ភ្លាំងភ្លាត់​និង​មិន​សម្រេច​ដល់​គោលដៅ​ទេ​។​ការប្រកប​ការងារ​ក៏​ដូច្នេះ​ដែរ​លោកអ្នក​ត្រូវ​ប្រកាន់​ចិត្ត​ត្រជាក់​ដាក់ខ្លួន​បើ​ពុំនោះ​នឹង​កើតរឿង​ជម្លោះ​វិវាទ​ណាមួយ​ឡើង​។

ជំនួញ ៖ ក្នុងថ្ងៃនេះ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​មាន​ហូរ​ចូល​មួយៗ​គ្រាន់​ជាទី​កក់ក្តៅ​និង​មាន​ភាព​សុខដុម​ប្រពៃ ។

ស្នេហា ៖ ​ប្រុស​ស្រី​មានដំណើរ​ថយក្រោយ​ហើយ​ងាយ​មាន​ជម្លោះ​វិវាទ​ដូចនេះ​គួរ​កាត់បន្ថយ​ភាព​ប្រចែប្រច័ណ្ឌ​ឬ​រឹង​មានះ​ចេញ​ខ្លះ​ទើប​ប្រសើរ​៕

​ឆ្នាំឆ្លូវ​

​​រាសី​ល្អជា​មធ្យម​។​

ការងារ ៖ ​​​​នៅក្នុង​ថ្ងៃនេះ​បើទោះបី​ធ្វើ​អ្វីមួយ​ក៏ដោយ​លោកអ្នក​ត្រូវតែមាន​ការសម្រេចចិត្ត​ឱ្យបាន​ល្អិតល្អន់ ហើយ​ត្រូវតែ​ចងចាំ​ថាបើ​សម្រេចចិត្ត​ត្រូវ​នឹង​ទទួលបាន​ផល​ល្អ​ឯ​ការសម្រេចចិត្ត​ខុស​វិញ​គឺ​មិន​ត្រឹម​ខកបំណង​ទេ​គឺ​ថែមទាំង​ត្រូវ​ខ្លោចផ្សា​ផ្លូវចិត្ត​ទៀតផង​។

ជំនួញ ៖ ​​មាន​ការទិញចូល​លក់​ចេញ​គ្រាន់បើ​ឯ​ផល​កម្រៃ​ទៀតសោត​អាច​ប្រមូល​ចូល​ផ្ទះ​វិញ​យ៉ាង​ត្រជាក់ចិត្ត​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

ស្នេហា ៖ ប្រុស​ស្រី​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​៕

​ឆ្នាំខាល​

​រាសី​ស្រុតចុះ​។​

ការងារ ៖ ​​នៅថ្ងៃនេះ​បើ​លោកអ្នក​ចង់​ពឹងពាក់​ខ្ចី​អ្វីមួយ​ពី​អ្នកដទៃ​តែង​មិន​សម្រេច​ជោគជ័យ​ប៉ុន្មាន​ទេ​ហើយ​បើ​បាន​វិញ​ក៏​តែង​មិន​គ្រប់​តាម​ដូច​ការគិត​ទុក​ដែរ​។

ជំនួញ ៖ ​ត្រូវ​ចេះ​សម្លឹង​មុខរបរ​ថ្មីៗ​ក្រែង​ជួប​ដូច​បំណង​ហើយ​អាច​ធូរ​ដល់​ថ្ងៃក្រោយ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​ខ្ចាត់ព្រាត់​នាំ​បញ្ហា​មកឱ្យ​ដោយ​ប្រការ​ណាមួយ​។

ស្នេហា ៖ ​ប្រុស​ស្រី​កុំ​គប្បី​ជ្រួលជ្រើម​ខុស​បែបបទ​នាំ​ជួប​ផល​អាក្រក់​ណាមួយ​នៅ​ថ្ងៃ​ខាងមុខ​ចៀស​មិន​រួច​៕

ឆ្នាំថោះ​

​​រាសី​ខ្ពស់ត្រដែត​។​

ការងារ ៖​ ​​ថ្ងៃនេះ​ដួង​រាសី​របស់លោក​អ្នក​បាន​លោត​ផ្លោះ​មក​ល្អប្រសើរ​ឡើងវិញ​ដូចនេះ​បើទោះបី​ធ្វើ​អ្វី​ក៏​តែង​មានការ​ជឿនលឿន​ទៅមុខ​និង​មានជោគ​ជ័យ​ផង​។​ក្រៅពីនេះ​លោកអ្នក​អាច​ទទួលដំណឹង​ល្អ​ឬ​បើ​ធ្វើ​អ្វីមួយ​តែង​មានការ​ចម្រើន​លូតលាស់​ទៅមុខ​ជានិច្ច​។​

ជំនួញ ៖ មាន​ការទិញចូល​លក់​ចេញ​រស់​រវើក​គួរសម ហើយ​ផល​កម្រៃ​ទៀតសោត​អាច​ហុច​ឱ្យ​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​ផងដែរ​។​

ស្នេហា ៖ ​កំលោះ​ក្រមុំ​បើ​លោកអ្នក​ចង់​ចូល​ស្តីដណ្តឹង​ឬ​ចូល​សាសង​ជាមួយ​អ្នកជា​ទីស្រឡាញ់​ណា​ម្នាក់​ក៏​ជា​ពេលវេលា​ល្អ​ប្រពៃ​ដែរ​៕

​ឆ្នាំរោង​

​​រាសី​ស្រុតចុះ​។

ការងារ ៖ ​​នៅថ្ងៃនេះ​លោកអ្នក​តែង​ទទួលរង​ការលំបាក​ចិត្ត​និង​ផល​លំបាក​មួយចំនួន​នាំ​ពិបាក​ដោះស្រាយ​មួយចំនួន​ផងដែរ​។

ជំនួញ ៖ ​បញ្ហា​ប្រាក់កាស​ត្រូវ​ជួប​ស្ថានភាព​ចំណាយ​ច្រើន​ឯ​ចំណូល​តិច​ហើយ​ពិសេស​បើ​មាន​ការធ្វើ​អ្វី​ពាក់ព័ន្ធ​បញ្ហា​ប្រាក់កាស​ច្រើន​ត្រូវ​រាំងស្ទះ​ទៀតផង​។​ការរស់នៅ​តែងមាន​ប​ញ្ហា​ប្រទាំង​ប្រទើស​ទាំង​មនុស្ស​នៅក្បែរ​និង​មនុស្ស​នៅ​ទី​ឆ្ងាយ​ផងដែរ​។​

ស្នេហា ៖ កំលោះ​ក្រមុំ​ក្នុង​ពេលនេះ​អាចមាន​មនុស្ស​ភេទ​ផ្ទុយគ្នា​មក​ទំនាក់ទំនង​ច្រើនតែ​ស្ត្រី​ចូរ​ប្រយ័ត្ន​ធ្លាក់ចូល​អន្ទាក់​ប្រុស​ព្រាន​ហើយ​ត្រូវ​មក​ខូចអនាគត​ភ្លឺស្វាង​ឥតអំពើ​៕

ឆ្នាំម្សាញ់​

​រាសី​ល្អជា​មធ្យម​។​

ការងារ ៖ ​​​​ ​​ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នក​ទោះ​ពុំមាន​អ្វី​បៀតបៀន​យាយី​គួរកត់សម្គាល់​តែ​ទោះ​ធ្វើ​អ្វី​ក៏​តោង​មើលគេមើលឯង​ខ្លះ​ទើប​ប្រសើរ​។​ទោះបីយ៉ាងណា​បញ្ហា​រឿង​ផ្ទាល់ខ្លួន​ដូចជា​បញ្ហា​គ្រួសារ​ឬ​សេចក្តីស្នេហា​មាន​ភាពល្អប្រសើរ​ដោយ​ធ្វើ​អ្វី​ក៏មាន​សុខដុម​គ្រាន់​កក់ក្តៅ​ផងដែរ​។​

ជំនួញ ៖ ទោះ​ការ​ជួញ​ទីជិត​ឆ្ងាយ​តែងមាន​ផល​កម្រៃ​ហូរ​ចូល​មួយៗ​គ្រាន់​ចិញ្ចឹម​ឆ្នាំង​បាយអ​ញ្ជឹ​ង​ដែរ​។​

ស្នេហា ៖ ប្រុស​ស្រី​មាន​ភាព​ស្រុះស្រួល​គ្នា​និង​ផ្អែមល្ហែម​ល្អ​៕

ឆ្នាំមមី​

​​រាសី​ស្រុតចុះ​។​

ការងារ ៖ ​​​​​នៅថ្ងៃនេះ​មិន​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​សម្រេចចិត្ត​រឿង​ធំដុំ​ឬ​ចរចា​រឿង​សំខាន់​អ្វីមួយ​ឡើយ​។

ជំនួញ ៖ ​ការ​ជួញ​ទីជិត​ឆ្ងាយ​ងាយ​កើត​ជម្លោះ​វិវាទ​ណាស់ ចូរ​ចេះ​ធ្វើគ​ធ្វើ​ថ្លង់​ខ្លះ​ទើប​ប្រសើរ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មិនសូវមាន​សុ​វត្តិភាព​ទេ​គប្បី​បន្ថែម​ការប្រុងប្រយ័ត្ន​។

ស្នេហា ៖ ​ប្រុស​ស្រី​កុំ​គប្បី​យក​ភាព​ប្រកែប្រកាន់​ដាក់ខ្លួន​ច្រើន​នាំ​តែ​កើតរឿង​សៅហ្មង​ចំពោះ​គ្នា​ប៉ុណ្ណោះ​៕

​ឆ្នាំមមែ​

​​រាសី​ខ្ពស់ត្រដែត​។​

ការងារ ៖ ​​​​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ទំនាក់ទំនង​ចរចា​ឬ​ផ្សះផ្សារ​បញ្ហា​អ្វីមួយ​ពីព្រោះថា​ផល​ល្អៗ​តែង​ឆ្លើយតប​មកវិញ​ជានិច្ច​។​ក្រៅពីនេះ​ក៏​តែង​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​សម្រេចចិត្ត​រឿង​ការងារ​ឬ​ធ្វើ​អាជីវកម្ម​អ្វីមួយ​ថែមទៀត​។

ជំនួញ ៖ មានការ​ចម្រើន​លូតលាស់​ហើយ​បើ​ចង់​បើក​របរ​អ្វី​ថ្មី​តែង​ផ្តល់​ផល​ល្អៗ​មកវិញ​ជានិច្ច​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​បើក​របរ​រយះពេល​ខ្លីៗ​តែង​សម​ដូច​ប្រកប​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​មិន​ថា​តាម​ផ្លូវគោក ផ្លូវទឹក​ឬ​ផ្លូវអាកាស​ក្តី​តែង​ជួប​សេចក្តីសុខ​ក្សេម​ក្សាន​ដូច​សព្វមួយដង​។​

ស្នេហា ៖ ប្រុស​ស្រី​បើ​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​តែង​ជួប​គូព្រេង​ពិត​ដូច​គាប់​បំណង​៕

ឆ្នាំវក​

​រាសី​ល្អជា​មធ្យម​។​

ការងារ ៖ ​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​មិនល្អ​ប្រ​សឹ​រ​ប៉ុន្មាន​ទេ ពីព្រោះថា​ផល​ល្អ​និង​ផល​អាក្រក់​នៅ​លាយឡំ​គ្នាច្រើន​។​

ជំនួញ  ​​​​ទោះ​លោកអ្នក​មើលឃើញថា​ល្អ​ហើយ​ចង់​ជួញ​ក៏​ច្រើនតែ​មិនសូវ​ដូច​គាប់​បំណង​ដែរ​គឺ​បាន​ត្រឹម​បង់កម្លាំង​ច្រើនជាង​។​ដំណើរ​ចាកចេញ​ក្រៅ​ផ្ទះ​ចូរ​ប្រយ័ត្ន​ជួប​គ្រោះ​ភ្លើង​ឆេះ​និង​គ្រោះ​មុត​របស់​ស្រួច​ដោយ​ប្រការ​ណាមួយ​។​

ស្នេហា ៖ ​​​​​​កំលោះ​ក្រមុំ​មិន​មានការ​ជឿនលឿន​ទៅមុខ​ហើយក៏​មិន​មានការ​ថយក្រោយ​ដែរ​គឺ​ដូច​សព្វមួយដង​៕

ឆ្នាំរកា​

​​​រាសី​ស្រុតចុះ​។

ការងារ ៖​​​ នៅថ្ងៃនេះ​បើទោះបី​សម្រេចចិត្ត​អ្វី​ឃើញថា​មិន​ងាយ​អាច​ឆ្លង​ផុត​ឬ​ទទួល​ផ្លែផ្កា​ដូច​ជាទី​ពេញចិត្ត​នោះឡើយ​។​ក្រៅពីនេះ​លោកអ្នក​ថែមទាំង​មាន​អារម្មណ៍​ឬ​មានគំនិត​ចង់​សម្រេចចិត្ត​អ្វីមួយ​ងាយ​ភ្លាំងភ្លាត់​ទៀតផង ដូចនេះ​មុន​សម្រេចចិត្ត​អ្វី​គប្បី​គិត​ឱ្យបាន​ល្អិតល្អន់​ទើប​គ្មាន​បញ្ហា​ចោទ​នៅពេល​ក្រោយ​។​

ជំនួញ ៖ ​​ជួប​ផល​លំបាក​ក្នុង​ការរកចំណូល​ណាស់ ហើយ​ការ​ជួញ​ជិត​ឆ្ងាយ​ទៀតសោត​ជួបតែ​ភាព​រកាំរកូស​មិន​ស្ទើរ​ដែរ​ទេ​។

ស្នេហា ៖ ​​ប្រុស​ស្រី​បើ​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​ពុំសូវល្អ​ទេ​ព្រោះ​ច្រើន​ជួប​គូកម្ម​ច្រើនជាង​គូព្រេង​៕

​ឆ្នាំច​

​​រាសី​ខ្ពស់ត្រដែត​។

ការងារ ៖ ​​​​​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ទំនាក់ទំនង​ចរចា​ឬ​ផ្សះផ្សារ​បញ្ហា​អ្វីមួយ​ពីព្រោះថា​ផល​ល្អៗ​តែង​ឆ្លើយតប​មកវិញ​ជានិច្ច​។​ក្រៅពីនេះ​ក៏​តែង​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​សម្រេចចិត្ត​រឿង​ការងារ​ឬ​ធ្វើ​អាជីវកម្ម​អ្វីមួយ​ថែមទៀត​។

ជំនួញ ៖ ​​មានការ​ចម្រើន​លូតលាស់​ហើយ​បើ​ចង់​បើក​របរ​អ្វី​ថ្មី​តែង​ផ្តល់​ផល​ល្អៗ​មកវិញ​ជានិច្ច​។ ​ចំពោះ​អ្នក​ប្រកប​​របរ​រកស៊ី​ជួញដូរ​បើ​ចង់​បើក​របរ​រយះពេល​ខ្លីៗ​តែង​សម​ដូច​ប្រកប​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​មិន​ថា​តាម​ផ្លូវគោក ផ្លូវទឹក​ឬ​ផ្លូវអាកាស​ក្តី​តែង​ជួប​សេចក្តីសុខ​ក្សេម​ក្សាន​ដូច​សព្វ​មូ​យ​ដង​។​

ស្នេហា ៖ ​ប្រុស​ស្រី​បើ​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​តែង​ជួប​គូព្រេង​ពិត​ដូច​គាប់​បំណង​៕

​ឆ្នាំកុរ​

​រាសី​ខ្ពស់ត្រដែត​។

ការងារ ៖ ​​​​នៅក្នុង​ថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ល្អប្រសើរ​ហើយ​ធ្វើ​អ្វី​ក៏​តែង​ផ្តល់​ផល​ល្អៗ​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​ផង​។​ការប្រកប​ការងារ​លោក​អ្នក​តោង​ចេះ​ទំនាក់ទំនង​ជាមួយ​អ្នកដទៃ​ឱ្យបាន​ល្អ​នោះ​ផ្លែផ្កា​នឹង​ទទួល​បានល្អ​នៅ​គ្រាក្រោយ​ជាក់​ជាពុំខាន​។​

ជំនួញ ៖ ​ទោះ​លោកអ្នក​ជួញ​ទីជិត​ឆ្ងាយ​មិន​ថា​ផ្លូវគោក​ផ្លូវទឹក​ក្តី​តែង​ហុច​ផ្លែផ្កា​មកវិញ​គ្រាន់​ជាទី​កក់ក្តៅ​ផងដែរ​។

ស្នេហា ៖ ​​កំលោះ​ក្រមុំ​មាន​ភាពជឿនលឿន​ទៅមុខ​និង​កំពុងបើក​ទំព័រ​ថ្មី​សម្រាប់​អ្នក​ហើយ​៕

spot_img
×