Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រីនគរបាល​ការពារ​ព្រំ​ដែនទឹក​ម្នាក់ ដេកស្លាប់​

spot_img

​កែប​៖ មន្ត្រីនគរបាល​ការពារ​ព្រំ​ដែនទឹក​ម្នាក់ ដេកស្លាប់ ដោយ​គាំងបេះដូង នៅ​ភូមិ​កែប សង្កាត់​/​ក្រុងកែប នៅវេលា​ម៉ោង​11​និង​30​នាទី​ថ្ងៃត្រង់ ថ្ងៃទី​22 កក្កដា 2020​។​

ដោយ​បានទទួល​ព័ត៌មាន ពាក់ព័ន្ធ​មាន​មនុស្ស​ដេកស្លាប់ ក្នុង​បន្ទប់​ជួល​មួយកន្លែង នៅ​ចំណុច​ខាងកើត​ផ្សារ​កែប ក្នុងភូមិ​កែប សង្កាត់​កែប ក្រុង​/​ខេត្ត​កែប​។

​ភ្លាមនោះ​កំលាំង​នគរបាល​ការិយាល័យ​ជំនាញ សហការ​ជាមួយ​ក្រុមគ្រូពេទ្យ​ខេត្ត បាន​ចុះទៅ​កន្លែងកើតហេតុ ពិនិត្យ ដោយ​ធ្វើ​កោសល្យវិច័យ ជា​លទ្ធផល​សន្និដ្ឋានបាន​ថា សព​ខាងលើ​មានឈ្មោះ ទួន រដ្ឋា ភេទ​ប្រុស អាយុ​52​ឆ្នាំ មុខរបរ​ជា​នគរបាល​ជាតិ បំរើការ​ងារ​នៅ​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​ទឹក​លេខ​430 បាន​ស្លាប់​ដោយសារ​គាំងបេះដូង និង​បាន​ស្លាប់​មុននេះ​រយះពេល​ប្រមាណ​ជាង​12​ម៉ោង​មកហើយ​។​

តាម​ប្រភព​ផ្សេងទៀត​បានបញ្ជាក់​ថា​ជន​រងគ្រោះ​ខាងលើ​គឺ​គាត់​មាន​ជំងឺ​បេះដូង​ប្រចាំកាយ​ផងដែរ​។ ក្រោយ​ធ្វើ​កោសល្យវិច័យ​រួចរាល់ អនុវត្តតាម​ការណែនាំ​នីតិវិធី​ពី​លោក​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តកំពត និង​លោក​ឧ​ត្ត​ម​សេនីយ៍ ស្នងការ​នគរបាល​ខេត្ត​កែប នគរបាល​ការិយាល័យ​ជំនាញ​បានធ្វើ​កំណត់ហេតុ​ប្រគល់​សាកសព​ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើ​បុណ្យទាន​តាម​ប្រពៃណី​ជាតិខ្មែរ​៕ ដោយ​៖​កូ​ឡាប​

spot_img
×