Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឪពុក​-​កូន និង​គូកន ៣ នាក់ រង​ការចោទប្រកាន់​ពីបទ​លួច​ទ្រព្យសម្បត្តិ​

spot_img

បន្ទាយមានជ័យ ៖ ជនសង្ស័យ​៤​នាក់ ក្នុងនោះ​មាន​ម្នាក់​ជា​កូនបង្កើត​ផង បាន​រង​ការ​ចោទថា លួច​មាន​ស្ថាន​ទម្ងន់​ពី​ជនរងគ្រោះ​ម្ចាស់ទ្រព្យ​ម្នាក់ នៅ​ក្រុង​ប៉ោយ​ប៉ែត ហើយ​ត្រូវ​កម្លាំង​អាវុធហត្ថ​ចាប់ខ្លួន ហើយ​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការខេត្ត ។​

សមត្ថកិច្ច​អោយដឹងថា ៖ ជនរងគ្រោះ​ជា​ម្ចាស់ទ្រព្យ​មានឈ្មោះ ពេញ សុធា ភេទ ប្រុស​អាយុ​៤៤​ឆ្នាំ ជនជាតិខ្មែរ ត្រូវជា​ឪពុក​បង្កើត​របស់​ជន​រងគ្រោះ​ឈ្មោះ ម៉ម ឃឺ​រី ភេទ ប្រុស អាយុ ១៤​ឆ្នាំ បច្ចុប្បន្ន​រស់នៅ​ភូមិ បា​លិលេ​យ្យ​២ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត​។ ជនរងគ្រោះ​បាន​អស់​ភាព​អត់ធ្មត់ ហើយ​បាន​ប្តឹង​កូន​និង​គូកន​ពួក​វា​ថា បាន​លួច​មាន​ស្ថាន​ទម្ងន់​ទោស កាលពី​ម៉ោង ១១ យប់​ថ្ងៃ​ទី​២៦ ខែ​មករា​ឆ្នាំ​២០១៨ កន្លងមក​នៅ​ចំណុច​ខាងក្រោយ​សាលា​ពន្លក​ខ្មែរ​ថ្មី ស្ថិតនៅ​ភូមិ​ក្បាលស្ពាន​២ សង្កាត់​-​ក្រុង​ប៉ោយប៉ែត ។

​លោក​វរសេនីយ៍ នួន នី​ណារ៉ូ មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែត បានអោយដឹងថា ៖ កម្លាំង​អហ​បាន​ចុះ​ស្រាវជ្រាវ​រក​មុខសញ្ញា​ជ​ន​សង្ស័យ ហើយ​នៅ​ម៉ោង​ជិត​៦​ល្ងាច​ថ្ងៃ​ទី​២៨ ខែ​មករា ឆ្នាំ​២០១៨ ទើប​អាច​កំណត់​មុខសញ្ញា​ជនសង្ស័យ​បាន​។ ត​មក​២​ថ្ងៃ កម្លាំង​បាន​ឃាត់ខ្លួន​ជនសង្ស័យ រួម​ជាមួយ​បក្សពួក បាន​ចំនួន ០៤​នាក់ និង​វត្ថុតាង​រួមមាន ៖ ខ្សែ​ដៃប្លា​ទីន ០១​ខ្សែ​, ចិញ្ចៀន​ប្លាទី​ន​ដាំ​ត្បូង ០១​វង់​, ទូរស័ព្ទដៃ​ម៉ាក (IPhone 6s) ពណ៌​ផ្កាឈូក ០១​គ្រឿង ។ និង​បាន​កសាង​សំណុំរឿង​បញ្ជូន​មក​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​ចាត់ការ​បន្ត ។​

លោក​វរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត បន្ទាយមានជ័យ​ទទួល​ការងារ​យុត្តិធម៌ បានអោយដឹងថា ៖ ជនសង្ស័យ​(​ដែល​ទំនើង ញៀន​ថ្នាំ​) ទាំង ០៤​នាក់​ខាងលើ ថា​ខ្លួន​ពិតជា​បាន​សម្លុត​ជនរងគ្រោះ​យក ខ្សែដៃ ចិញ្ចៀន និង​ទូរស័ព្ទដៃ​ម៉ាក (IPhone 6s) នោះ​មែន ។​

ពួកគេ​និយាយថា ទង្វើ​បែប​នេះ​ព្រោះតែ​ចង់​បាន​របស់​ទាំងនេះ​រួច​យក​ទៅ​លក់​បាន​លុយ​ចាយ ផឹកស៊ី​សប្បាយ​។ ករណីនេះ កម្លាំង​ជំនាញ​អាវុធហត្ថ​ខេត្ត​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទៅ​តុលាការ ដើម្បី​ចាត់ការ​បន្ត​ហើយ​៕ ដោយ ៖ បន្ទាយ​

spot_img
×